ទិដ្ឋភាពច្រកចូលពន្ធនាគារព្រៃស (ម២) ថ្ងៃទី ២០ វិច្ឆិកា ២០១៤។ RFA/Rann Samnang |
តំណាងរាស្ត្រ បក្សប្រឆាំង ថា, អ្នកទោស វៀតណាម វាយ អ្នកទោស ខ្មែរ នៅក្នុងពន្ធនាគារ ព្រៃ ស
RFA / វិទ្យុ អាស៊ី សេរី | ១២ សីហា ២០១៦
សមាជិក សភា
គណបក្ស សង្គ្រោះជាតិ លោក ឡុង រី ដែលចូលសួរ សកម្មជន របស់ខ្លួន នៅពន្ធនាគារ ព្រៃ ស ថា,
មានអ្នកទោស វៀតណាម មួយក្រុម វាយ ធ្វើបាប អ្នកទោស មនសិកា រហូតដល់សន្លប់ ពីរដង ទម្រាំទទួលបាន ការអន្តរាគមន៍។
ជាករណី ថ្មីមួយទៀត ដែលក្រុម អ្នកទោស នយោបាយ ឬអ្នកទោស មនសិការ ជួបបញ្ហា នៅក្នុងពន្ធនាគារ។
ហេតុការណ៍នេះ បានកើតឡើង នៅបន្ទប់ លេខ១៧ ក្នុងតំបន់ អាគារ ប៊ី
(B) នៅមណ្ឌល កែប្រែ ម.១ ឬគុក ព្រៃ ស កាលពីថ្ងៃ ទី៨
ខែសីហា។
លោក ឡុង រី ចោទប្រកាន់ករណីហិង្សានេះថាជាការធ្វើទារុណកម្មក្រៅប្រព័ន្ធ។
ក្រោយទទួលបានព័ត៌មាននេះ លោកនឹងជួបប្រជុំជាមួយប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ ដើម្បីធ្វើលិខិតតាមរយៈរដ្ឋសភាទៅស្ថាប័នពាក់ព័ន្ធពិនិត្យលើរឿង
នេះ៖ «អត់មានអ្នកណាជួយ
អន្តរាគមន៍ទេ គ្នាគេច្រើនហើយសន្លប់មួយដង ពេលយកចេញមកក្រៅគេទាត់មួយជើង
សន្លប់ម្ដងទៀត អ៊ីចឹងសន្លប់ពីរដងទម្រាំអន្តរាគមន៍បាន។»
អាស៊ីសេរី
មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យពន្ធនាគារ ឬអ្នកនាំពាក្យក្រសួងមហាផ្ទៃ
ដើម្បីឆ្លើយតបការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី១២ ខែសីហា។ ដោយឡែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន យល់ថា ជាសិទ្ធិរបស់សមាជិកសភាដែលដាក់លិខិតតាមរយៈរដ្ឋសភាចង់ដឹងពីការ
អនុវត្តរបស់រដ្ឋាភិបាល៖ «គាត់ (សមាជិកសភាបក្សសង្គ្រោះជាតិ) មានសិទ្ធិដាក់លិខិតទៅដើម្បីឲ្យក្រសួងមហាផ្ទៃ
ពន្យល់បកស្រាយ នេះជាសិទ្ធិរបស់គាត់ហើយ។»
មន្ត្រី
ជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ
សំអាត យល់ថា មន្ត្រីអគ្គានុរក្សនៃពន្ធនាគារត្រូវរឹតបន្តឹង និងដាក់ពិន័យ ឬកសាងសំណុំរឿងនេះទៅតុលាការដើម្បីផ្ដន្ទាទោសបន្ថែមទៀតទៅលើជន
ប្រព្រឹត្ត ក្នុងករណីរឿងនេះជារឿងពិត។ មន្ត្រីសង្គមស៊ីវិលដដែលថា
ការដែលបន្ទប់ពន្ធនាគារតូចចង្អៀត ផ្ទុកអ្នកទោសច្រើនលើសលប់ដូចនេះ ក៏ជាដើមហេតុធ្វើឲ្យអំពើហិង្សាដែរ៖ «ការ ដែលឈ្លោះគ្នា
វាយដំគ្នាតែងតែមាននៅក្នុងពន្ធនាគារ ប៉ុន្តែអ្វីសំខាន់នោះ ខ្ញុំគិតថា ត្រូវតែកសាងសំណុំរឿងនោះទៅតុលាការកុំឲ្យមានការចោទប្រកាន់ថា
នៅក្នុងពន្ធនាគារមានការធ្វើទារុណកម្ម។»
សមាជិកសភា
គណបក្សសង្គ្រោះជាតិ លោក ឡុង រី ថា ស្ថានភាពអ្នកទោសនយោបាយដែលកំពុងជាប់ឃុំត្រូវឆ្មាំរឹតបន្តឹងមិន
អនុញ្ញាតឲ្យជួបគ្នាដែលផ្ទុយស្រឡះពីអ្នកដែលវាយតំណាងរាស្ត្រ និងអ្នកទោសបរទេសមានសេរីភាពនៅក្នុងពន្ធនាគារ
និងរយៈពេលជួបសាច់ញាតិច្រើនជាងអ្នកទោសនយោបាយ។
លោកថា
លោកនឹងស្នើក្រសួងមហាផ្ទៃ ឬពន្ធនាគារឃុំអ្នកទោសឲ្យដាច់ដោយឡែកពីគ្នារវាងអ្នកទោសនយោបាយ
ឬអ្នកទោសមនសិការ និងទោសដែលប្រព្រឹត្តបទល្មើសឆក់ប្លន់៕
No comments:
Post a Comment