Paris Peace Accords 23 Oct. 1991

Tuesday, August 23, 2016

លោក ហ៊ុន សែន ប្រកាស ចង់ឈប់ កាន់អំណាច, តែ ថា មិនមាន អ្នកអាច កាន់តំណែង ជំនួសលោក | Hun Sen announces intention to stp down, but no one is able to replace him [because they lack treachery, treason]

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​ នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក ហ៊ុន សែន ប្រកាស ចង់ឈប់ កាន់អំណាច, តែ ថា មិនមាន អ្នកអាច កាន់តំណែង ជំនួសលោក

VOA | ២២ សីហា ២០១៦ 


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ ប្រកាស ថា, លោក នឹងចុះចេញ ពីអំណាច ប្រសិនជា មានអ្នកជំនួស តំណែង របស់លោក, ហើយ ថា, លោក បន្តកាន់អំណាច គឺ ដើម្បី សន្តិភាព របស់ កម្ពុជា។
ភ្នំពេញ — 

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ នៅ​ព្រឹក​នេះ​ប្រកាស​ថា ​លោក​នឹង​ចុះ​ចេញ​ពី​អំណាច​ ប្រសិន​ជា​មាន​អ្នក​ជំនួស​តំណែង​របស់​លោក​ហើយ​ថា​ ​លោក​បន្តកាន់​អំណាច​គឺ​ដើម្បី​សន្តិភាព​របស់​កម្ពុជា។​
នៅព្រឹក​ថ្ងៃច័ន្ទ​នេះ ​លោក​ហ៊ុន សែន ​បាន​រៀបចំ​វេទិកា​ស្តីពី​ការ​ការពារ​បរិស្ថាន​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ដោយ​លោក​បាន​អញ្ជើញ​មន្រ្តី​ទូត ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ សកម្មជន​ការពារ​បរិស្ថាន​រាប់​រយ​នាក់ ​ក្នុង​នោះ​មាន​ទាំង​សកម្មជន​សង្ឃ​ព្រះអង្គ​ប៊ុត ប៊ុនតិញ​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ​និង​កញ្ញា​ធី សុវណ្ណថា ​ដែល​ធ្លាប់​រិះ​គន់​លោកហ៊ុន សែន ​មិន​សំចៃ​មាត់។​
លោក​ហ៊ុន សែន ​លើកឡើង​ថា ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម ​ប្រសិន​ជា​ការ​ចុះ​ចេញ​របស់​លោកអាច​នាំ​សន្តិភាព​ដល់​ប្រទេស។ ​លោក​បន្ថែម​ថា ​លោក​នឹង​នៅ​បន្ត​កាន់​អំណាច​ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស ​ដោយ​មិន​បោះបង់​ចោល​អំណាច​ដែល​គេ​តែង​រិះគន់​ថា​ លោក​កាន់​អំណាច​យូរ​នោះ​ទេ។​
លោក​មាន​ប្រសាសន៍​ថា៖​
«ករុណា​ខ្ញុំ​ចង់​ចេញ​ស្អែក​ក៏​បាន​ដែរ​ អត់​បញ្ហា ​មិន​បាច់​ថា​ ដូរ ​មិន​ដូរ​ទេ។ ​ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​អី ​After Hun Sen ​(បន្ទាប់​ពី​ហ៊ុន សែន)។ ​ក្រោយ​ហ៊ុន សែន ​ជា​អ្នក​ណា?​ នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិត។​ បើសិន​ជា​ក្រោយ​ហ៊ុន សែន​ វា​ស្រួល​ អត់​ទេ ​មួយ​អាទិត្យ​វាយ​កូន​ហ្គោល​៥​ដង​ ក៏​គ្មាន​អ្នកណា​ទៅ​ឈឺ​ក្បាល។ ​ប៉ុន្តែ​ត្រូវ​គិត​ឲ្យ​ច្បាស់»។​


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ​រាជធានីភ្នំពេញ។
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ​រាជធានីភ្នំពេញ។

លោក​បន្ថែម​ថា៖​
«ការ​រក្សា​អំណាច​ដើម្បី​សុវត្ថិភាព​របស់​នគរ​ គឺជា​រឿង​មួយ​ តែ​ដណ្តើម​អំណាច​គឺ​វា​ជា​រឿង​មួយ​ទៀត។​ អ្នក​ធ្វើ​គណបក្ស​នយោបាយ​ធ្វើ​ដើម្បី​អី? ​និយាយ​ឲ្យ​ត្រង់ៗ​តែ​ម្តង​ទៅ!​ ធ្វើ​ដើម្បី​សន្លឹក​ឆ្នោត ​ហើយ​ពេល​ខ្ញុំ​ករុណា​ចុះទៅ​ដើរ​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ គេ​ថា​ ខ្ញុំ​ចុះ​ទៅ​រក​សន្លឹក​ឆ្នោត។ ​សូម​ប្រកាស​ថា​ ខ្ញុំទៅ​រក​សន្លឹក​ឆ្នោត​និយាយ​ឲ្យ​ច្បាស់​អញ្ចឹង​តែម្តង​ទៅ!»​
លោក​ហ៊ុន សែន ​និយាយ​ថា​ លោក​ធ្វើ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នៅ​អាយុ​២៧​ឆ្នាំ ​និង​ជា​នាយករដ្ឋ​មន្រ្តី​នៅ​អាយុ​៣២​ឆ្នាំ។​ លោក​ថា ​លោក​ក៏​ជា​ឧត្តម​សេនីយ៍​ផ្កាយមាស​៥​ផង​ដែរ។​ លោក​ចាត់​ទុក​ថា​ ការ​កាន់កាប់​អំណាច​របស់​លោក​គឺ​ជា​ឯតទគ្គកម្ម​មួយ​ដែល​មិនមាន​អ្នកណា​អាច​ បំបែក​បាន។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​យឹម សុវណ្ណ​ មាន​ប្រសាសន៍​ថា ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ជឿន​លឿន ​និង​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ​លោក​ហ៊ុន សែន​ត្រូវ​មាន​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដ​ទៃ​ដឹកនាំ​ប្រទេស​ជំនួស។ ​លោក​ថា ​លោក​សង្ឃឹម​ទៅ​លើ​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​ យុត្តិធម៌។​

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​បញ្ជាក់​ថា៖​
«បើសិន​ជា​យើង​គិត​ថា​ ផ្តោត​អារម្មណ៍​ទៅ​លើ​តែ​មនុស្ស​ម្នាក់ ​អាហ្នឹង​គឺ​ធ្វើ​ឲ្យ​យើង​មានការ​បារម្ភ​ទៅ​វិញ​ទេ។ ​ចំពោះ​ខ្ញុំ ​ខ្ញុំ​យល់​ឃើញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ថ្នាក់​ដឹកនាំ​ទាំង​នៅ​ក្នុង​គណបក្ស​ប្រជាជន​ កម្ពុជា​ ​គណបក្ស​នានា​ផ្សេង​ទៀត​ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​យើង​អាចទៅ​ចូល​រួម​ចំណែក​ក្នុង​ការ​ចូល​ជួយ​ដឹកនាំ ​ប្រទេស​បាន​ សំខាន់​គឺ​ឆន្ទៈរបស់​ប្រជារាស្រ្ត។ ​កាល​ណា​ប្រជា​រាស្រ្ត​ប្រគល់​ក្តី​សង្ឃឹម​ ប្រគល់​ជំនឿ​ទុក​ចិត្តបាន​ អាហ្នឹង​គឺ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ហើយ»។​
ចំណែក​លោក​មាស នី ​ អ្នក​វិភាគ​អំពី​ការ​អភិវឌ្ឍ​សង្គម ​យល់​ថា ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច ​ដែល​មិនមាន​ធនធាន​មនុស្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស។​ លោក​បន្ថែម​ថា ​នៅ​កម្ពុជា​មាន​មនុស្ស​វ័យ​ក្មេង​ជាច្រើន​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ ការ​ដឹកនាំ​ប្រទេស​បាន​ប្រសើរ​ជាង​លោក​ហ៊ុន សែន។​
លោក​មាន​ប្រសាសន៍​ថា៖​
«យើង​បាន​ខំ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​រហូត​ដល់​រាប់​លាននាក់ ​ឬ​ក៏​រាប់​សែន​នាក់​ ដែល​អាច​ស្នង ​ឬ​ក៏​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្រ្តី​បាន។​ ខ្ញុំ​គិត​ថា​ ប្រទេស​ខ្មែរដែល​ដឹកនាំ​តាំងពី​ក្នុង​ប្រវត្តិ​សាស្រ្ត​មក​ដល់​នេះ ​ក៏​មិនមែន​ពឹង​តែ​លើ​មនុស្សម្នាក់ ​ហើយ​មនុស្ស​ម្នាក់​ហ្នឹង​ក៏​មិន​មាន​អាយុ​១០០​ ឬ​២០០​ឆ្នាំ​ដែរ​ តែង​តែមាន​ការ​ផ្លាស់​ប្តូរ​បាទ។​ ហើយ​មក​ដល់​សម័យ​នេះ​ ខ្ញុំ​គិត​ថា​ ក៏មាន​អ្នក​ដឹកនាំ​វ័យ​ក្មេងៗ​ជា​ច្រើន​ទៀត ដែល​នឹង​ដឹក​នាំ​ប្រទេស​ខ្មែរ​យើង​ឲ្យ​ជឿន​លឿន​ជាង​នេះ​ទៅ​ទៀត»។​
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch) ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៥​ បាន​ចេញ​របាយ​ការណ៍​មួយ​កម្រាស់​ជាង​៧០​ទំព័រ​ដែល​និយាយ​ពី​ការដឹកនាំ​របស់​ លោក​ហ៊ុន សែន ​ដោយ​បាន​ចាត់​ទុក​ការ​ដឹកនាំ​៣០​ឆ្នាំ​របស់​លោកហ៊ុន សែន​ពោរពេញ​ទៅ​ដោយ​ហិង្សា ការ​គាប​សង្កត់ ​និង​អំពើ​ពុក​រលួយ។
របាយ​ការណ៍​ដដែល​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង ​ធ្ងន់ធ្ងរ ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​ធ្វើ​ទារុណ​កម្ម ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់ ​និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ​ការ​បញ្ចេញ​មតិ ​និង​ការ​ប្រើ​កម្លាំង​ដើម្បី​គំរាម​កំហែង​ជាដើម។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
រូបភាព​ គម្រប ​របាយការណ៍​ «ការ​ក្តោបក្តាប់​ តាម​បែប​ ប្រទូសរ៉ាយ»​ ឬ​និយាយ​ ជា​ភាសា​ អង់គ្លេស ​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
កាលពី​ដើម​ខែ​កក្កដា​ អង្គការ​ Global Witness បាន​ចេញ​របាយ​ការណ៍​មួយ​ហៅថា​«ការ​ក្ដោបក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។​ របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​ រដ្ឋមន្រ្តី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។ ​របាយ​ការណ៍​នោះក៏​បាន​រក​ឃើញ​ថា ​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ចំនួន​១១៤ ​នៅ​ក្នុង​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ចាប់​ពី​វិស័យ​ជីក​រ៉ែ ​វិស័យ​កសិកម្ម ​អគ្គិសនី​រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយនឹង​វិស័យ​កាត់ដេរ​ ព្រៃឈើ ​ព្រមទាំង​វិស័យ​ដឹក​ជញ្ជូន​ជាដើម។​
លោក​ហ៊ុន សែន​ ដែល​ត្រូវ​បាន​សារព័ត៌មាន​បរទេស​ហៅ​ថា​ ជា​បុរស​ខ្លាំង​ ត្រូវបាន​ចោទ​ប្រកាន់​ថា​ កាន់​អំណាច​បាន​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ តែ​លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕​





2 comments:

  1. Anonymous8:20 AM

    He will never step down. Dictators don't step down. They have to be brought down.

    ReplyDelete
  2. Anonymous12:00 PM

    Ah Kuk Hun Sen (Ah Yong Yuon) talked flip-flopped without knowing what he was thinking. Ah Kuk Hun Sen was or has been told and advised by his Yuon/Vietnamese wife (female pig), his Yuon/Vietnamese master-minded killers along with his Yuon/Vietnamese secret agents (as his advisors) about to say and talk behind the podium or microphones. Ah Kuk Hun Sen always opens his stinky mouth for his Yuon/Vietnamese masters in Hanoi pooping into and then talked like shitty. Ah Kuk does not know that the majority of Khmer people inside and outside Cambodia including the International Community and Human Rights Watch along the donors around the world who find ah Kuk Hun Sen (a Yuon/Vietnamese puppet or Ah Yong Yuon) very disgusted.

    ReplyDelete