Paris Peace Accords 23 Oct. 1991

Monday, August 22, 2016

[Vietnamization, Le Duc Tho, Hun Manet] លោក ហ៊ុន សែន ស្នើ​ ឯកអគ្គរដ្ឋទូត​ អាមេរិក​ មាន​វិធានការ​ លើ​អ្នក​ ប្រមាថ​ ក្រុម​គ្រួសារ​លោក | Hun Sen requests US ambassador take measure against person who defames his family

យ៉ង់ ណុយ ៨៥៥ ២០១៦
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា ដែល​រង​ការ​បណ្ដេញ​ចេញ លោក យ៉ង់ ណុយ ហៅ Brady Young។

លោក ហ៊ុន សែន ស្នើ​ ឯកអគ្គរដ្ឋទូត​ អាមេរិក​ មាន​វិធានការ​ លើ​អ្នក​ ប្រមាថ​ ក្រុម​គ្រួសារ​លោក


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ ឯកអគ្គរដ្ឋទូត​ សហរដ្ឋ​ អាមេរិក​ ប្រចាំ​កម្ពុជា មាន​វិធានការ​ លើ​អ្នក ​ប្រមាថ​ ដល់​ក្រុម​គ្រួសារ​លោក​ នា​ពេល​កន្លង​ទៅ។

នេះ​ ជា​ការ​ថ្លែង ​របស់​លោក ហ៊ុន សែន ក្នុង​​វេទិកា​ ស្ដីពី​ ការ​ការពារ និង​អភិរក្ស​ ធនធាន​ធម្មជាតិ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ ទី​២២ សីហា ដោយ​លោក​​ ថា, លោក​ នឹង​មិន​ អត់​ឱន​ ដល់​ជន​នោះ​ឡើយ, ហើយ​ បើ ​ជន​នោះ ​នៅ​កម្ពុជា, លោក​ នឹង​ចាប់​ខ្លួន​ភ្លាម។
ប៉ុន្តែ​ យ៉ាងណា ក៏ដោយ, ហ៊ុន សែន មិន​បាន​ថ្លែង​ ចំ​ឈ្មោះ ​ថា ជន​នោះ​ឡើយ, គ្រាន់​តែ ​លោក​ បញ្ជាក់ ​ថាm ជន​នោះ​ បាន​មើល​ងាយ​ គ្រួសារ​លោក ដែល​ថា ​កូន​ប្រុស​ច្បង ​របស់​លោក គឺ​ លោក ហ៊ុន ម៉ាណែត ជា​កូន​ របស់​ មេទ័ព​ វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី។

នា​ពេល​កន្លង​ទៅ អតីត​ សមាជិក​ គណបក្ស ​សង្គ្រោះជាតិ​ នៅ​សហរដ្ឋ អាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បាន​សរសេរ​ នៅ​លើ​ទំព័រ ​ហ្វេសប៊ុក​ និយាយ ថា, កូន​ប្រុស​ច្បង​ របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺ​ ជា​កូន​ប្រុស​ របស់ ​អ្នក​នយោបាយ​ វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយ ​អ្នកស្រី ប៊ុន រ៉ានី និង​លោក​ បាន​បង្ហោះ ​វីដេអូ​ឃ្លិប ​ជា​បន្តបន្ទាប់ ទាមទារ​ ឲ្យ​លោក ហ៊ុន សែន ពិនិត្យ DNA ជាមួយ​លោក ហ៊ុន ម៉ាណែត​ ទៀត​ផង។
ប៉ុន្តែ​ ក្រោយ​មក គណបក្ស​ សង្គ្រោះជាតិ​ ក៏​សម្រេច​ បញ្ចប់​សមាជិកភាព​ របស់​លោក យ៉ង់ ណុយ ពី​គណបក្ស​ របស់​ខ្លួន បន្ទាប់​លោក ហ៊ុន សែន ខឹង​សម្បារ​ យ៉ាង​ខ្លាំង ​ចំពោះ​ ជន​នេះ ព្រម​ទាំង ​ព្រមាន​ ថា, បើ​ នរណា ​មិន​ឲ្យ​គ្រួសារ​លោក​ បាន​សុខ, លោក ​ក៏​មិន​ ឲ្យ​អ្នក​នោះ​ បាន​សុខ ​ដូច​គ្នា។


No comments:

Post a Comment