Paris Peace Accords 23 Oct. 1991

Monday, August 29, 2016

[Vietnamization] វៀតណាម​ នឹង​ពិចារណា ​លើ​សំណើ​ កម្ពុជា​ ទាក់ទង​ នឹង​បញ្ហា​ព្រំដែន ​នៃ​ប្រទេស ​ទាំងពីរ | Vietnam to consider Cambodia request re border issues of both countries

វ៉ា គឹមហុង ២០១៦ ៨៥៥
ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha

វៀតណាម​ នឹង​ពិចារណា ​លើ​សំណើ​ កម្ពុជា​ ទាក់ទង​ នឹង​បញ្ហា​ព្រំដែន ​នៃ​ប្រទេស ​ទាំងពីរ

RFA | 29 August 2016

មន្ត្រី​ជាន់​ខ្ពស់​ ផ្នែក​កិច្ចការ ​ព្រំដែន​ កម្ពុជា ថា, ភាគី​ វៀតណាម នឹង​ពិចារណា​ លើ​សំណើ​ កម្ពុជា ជុំវិញ​ ដំណោះស្រាយ​ បញ្ហា​ព្រំដែន​ ដែល​កើត​មាន លើ​ប្រទេស​ ទាំង​ពីរ នា​ពេល​ កន្លង​ទៅ។

ប្រធាន​ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឲ្យ​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ឧបតោ​ភាគី រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ថា វៀតណាម​នឹង​យក​អ្វី​ដែល​កម្ពុជា​លើកឡើង ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់ ទៅ​ជជែក​នឹង​ពិចារណា ជាមួយ​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ​នៃ​ព្រំដែន​របស់​ប្រទេស​វៀតណាម មុន​នឹង​ឆ្លើយ​តប​យ៉ាងណា​នោះ។

កិច្ច​ប្រជុំ​រវាង​កម្ពុជា និង​វៀតណាម នៅ​ពេល​នេះ ជជែក​អំពី​សេចក្ដី​ព្រាង​ស្នើ​សុំ​ជំនួយ​អ្នក​ជំនាញ​ពី​បារាំង គូរ​ផែនទី​បោន(Bonnes) និង​ផែនទី UTM ឡើង​វិញ រួម​និង​បញ្ហា​ដែល​វៀតណាម​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​យាម​លើ​តំបន់​ហាមឃាត់ (តំបន់ស) ដែល​កម្ពុជា​ធ្លាប់​ផ្ញើ​កំណត់​ទូត នា​ពេល​កន្លង​ទៅ។
វ៉ា គឹមហុង ប្រជុំ​ជាមួយ​វៀតណាម ២០១៦ ៨៥៥
កិច្ច​ប្រជុំ​ឧបតោ​ភាគី រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/San Sel



ចំណែក​ខ្លឹមសារ​៧​ចំណុច​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន លោក វ៉ា គឹមហុង លើក​ឡើង​ថា គណៈកម្មការ​ផ្នែក​កិច្ច​ព្រំដែន​បាន​លើក​មក​ជជែក​ជាមួយ​ភាគី​វៀតណាម តែ​២​ចំណុច​ប៉ុណ្ណោះ តែ​លោក​ក៏​មិន​បញ្ជាក់​ពី​ចំណុច​ទាំង​អស់​នោះ​ទេ។


1 comment:

  1. The Viet's slaves (S)VA kim Hong and Hun Sen would never ever dare betraying their owner!!!

    ReplyDelete