Paris Peace Accords 23 Oct. 1991

Wednesday, August 3, 2016

[Vietnamzation] លោក ហ៊ុន សែន បង្ហោះ​ប្រតិកម្ម​​ ឡើង​វិញ ក្រោយ ​អ្នកប្រើ​ប្រាស់​ ហ្វេសប៊ុក​ម្នាក់​ លុប​ចោល | Hun Sen reposted reaction after Facebook user deleted his own comment

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន បង្ហោះ​ប្រតិកម្ម​​ ឡើង​វិញ ក្រោយ ​អ្នកប្រើ​ប្រាស់​ ហ្វេសប៊ុក​ម្នាក់​ លុប​ចោល

VOD / វីអូឌី | ២ សីហា ២០១៦

 

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀល ថ្ងៃម្សិលមិញ បានបង្ហោះ ឡើងវិញ នូវប្រតិកម្ម របស់លោក ទៅនឹងអ្នក ប្រើប្រាស់ ហ្វេសប៊ុក ឈ្មោះ Phm Đức Hin ដែលបាន ចោទប្រកាន់លោក ថា «ក្បត់ វៀតណាម»
  
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច ដូច្នេះ បន្ទាប់ ពីអ្នកប្រើប្រាស់ ហ្វេសប៊ុក រូបនោះ បានលុបចោល comment របស់ខ្លួន មួយថ្ងៃក្រោយ ពីមេដឹកនាំ កម្ពុជា រូបនេះ បានឆ្លើយតប ទៅវិញ ជាមួយ ប្រតិកម្ មធ្ងន់ៗ។
  

កាលពីថ្ងៃទី៣១ ខែកក្កដា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារនិងរូបភាពនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលនិយាយអំពីការប្រគល់រង្វានដល់ជយលាភីនៃកម្មវិធី «ខ្ញុំ ជាយុវជន គំរូ កម្ពុជា»  បន្ទាប់មក អ្នកប្រើប្រាស់ហ្វេសប៊ុក Phm Đức Hin ដែលជាឈ្មោះវៀតណាមបានចូលទៅដាក់ comment ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»
  
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថាវៀតណាមមិនមែនជាចៅហ្វាយរបស់លោកនោះឡើយ ហើយលោកស្មោះត្រង់ចំពោះប្រទេសកំណើតរបស់លោក ព្រះមហាក្សត្រ និងភរិយារបស់លោក។
  
លោក ហ៊ុន សែន បានរៀបរាប់ថា៖ «ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុករបស់ខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»
  
លោក ហ៊ុន សែន ដែលត្រូវ បានកាសែត Washington Post របស់ អាមេរិក ចាត់ទុក ជានាយករដ្ឋមន្ត្រី កាន់អំណាច យូរជាងគេ នៅលើ ពិភពលោក នោះ។  ក្នុងប្រវត្តិ តស៊ូ របស់លោក, លោក បានរត់ភៀសខ្លួន ទៅតស៊ូ នៅប្រទេស វៀតណាម ដើម្បី ត្រឡប់មកវាយ ផ្ដួលរំលំ របប ប៉ុល ពត នៅឆ្នាំ ១៩៧៩៕





No comments:

Post a Comment