Paris Peace Accords 23 Oct. 1991

Thursday, September 8, 2016

[Demographic Vietnamization] អាជ្ញាធរ ​ស្រុក​កោះធំ​ រក​ឃើញ​ អត្តសញ្ញាណប័ណ្ណ​ មិន​ប្រក្រតី ​ជិត​៥០​ប័ណ្ណ | Koh Thom district authority found about 50 irregular national Khmer ID cards

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៨៥៥
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ RFA

អាជ្ញាធរ ​ស្រុក​កោះធំ​ រក​ឃើញ​ អត្តសញ្ញាណប័ណ្ណ​ មិន​ប្រក្រតី ​ជិត​៥០​ប័ណ្ណ

RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៦

 



អាជ្ញាធរ​ ស្រុក​កោះធំ ​រក​ឃើញ​ អត្តសញ្ញាណប័ណ្ណ​ ខ្មែរ​ គំរូ​ថ្មី ដែល​មានភាព ​មិន​ប្រក្រតី​ ជិត​៥០​សន្លឹក ដែល​សង្ស័យ​ ថា, ម្ចាស់ ​អត្តសញ្ញាណប័ណ្ណ​នេះ មិន​មាន ​សញ្ជាតិ​ខ្មែរ​ ពិត​ប្រាកដ។

ច្បាប់កម្ពុជា ពុំ​បាន​ អនុញ្ញាត​ ឲ្យ​ជន​អន្តោប្រវេសន៍​ មាន​សិទ្ធិ​ កាន់​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ឡើយ ល្គិក​ណា ​​ជន​អន្តោប្រវេសន៍ ​​រូប​នោះ​​ ទទួល​បាន​សិទ្ធិ​ រស់នៅ​កម្ពុជា ស្រប​ច្បាប់ តាម​រយៈ​ សញ្ជាតូបនីយកម្ម ដែល​ចេញ​ ដោយ​ព្រះរាជក្រឹត្យ និង​ស្នើ​ ដោយ​អនុក្រឹត្យ​ របស់ ​រដ្ឋាភិបាល។
ក្រោយ​មាន ​ការ​សង្ស័យ​ លើ​ភាព​ មិន​ប្រក្រតី ចំពោះ ​អត្តសញ្ញាណប័ណ្ណ​ ខ្មែរ​ គំរូ​ថ្មី​ ជិត​៥០​សន្លឹក, អធិការ​ នគរបាល​ ស្រុក​កោះធំ លោក ឈឿន ប៊ុនឆន ថ្លែង​ប្រាប់​ អាស៊ីសេរី​ តាម​ទូរស័ព្ទ​ នៅ​ថ្ងៃ​ ទី​៧ កញ្ញា ថា, លោក​ បាន​ប្រគល់​ អត្តសញ្ញាណប័ណ្ណ​ ទាំង​នោះ ទៅ​ស្នងការ ​ខេត្ត​កណ្ដាល ដើម្បី​ បង្កើត​ក្រុម ​អធិការកិច្ច​ ចុះ​ពិនិត្យ​ លើ​ភាព ​មិន​ប្រក្រតី​នេះ​ បន្ថែម​ទៀត មុន​នឹង​ប្រគល់​ ទៅ​ម្ចាស់វិញ​។

លោក​បន្ត​ថា អត្តសញ្ញាណប័ណ្ណ​ដែល​សង្ស័យ​នេះ លោក​បាន​​ប្រមូល​មក​ពី​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​កោះធំ នៃ​ខេត្ត​កណ្ដាល គឺ​ឃុំ​សំពៅពូន ឃុំ​ព្រែកជ្រៃ និង​ឃុំ​ពោធិ៍បាន គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ទទួល​បានពាក្យ​បណ្ដឹង​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ពី​ការ​យឺតយ៉ាវ​នៃ​ការ​ទទួល​អត្តសញ្ញាណប័ណ្ណ​នេះ។

ក្រោយ​ទទួល​បណ្ដឹង លោក​ក៏​ពិនិត្យ​ឈ្មោះ​ភ្លាម ដោយ​ឃើញ​ថា ប័ណ្ណ​ទាំង​អស់​នេះ លោក​បាន​ប្រគល់​ទៅ​ប៉ុស្តិ៍​ឃុំ​អស់​ហើយ តែ​មន្ត្រី​ប៉ុស្តិ៍​ស្ទាក់ស្ទើរ​ប្រគល់​ទៅ​ម្ចាស់​ប័ណ្ណ ហើយ​លោក​ចុះ​ស្រាវជ្រាវ​ទៅ ក៏​សង្ស័យ​ថា មិនមែន​ជា​ជនជាតិ​ខ្មែរ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ម្ចាស់​ប័ណ្ណ​ទាំង​នោះ​ជា ជនជាតិ​អ្វី​នោះ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​ខេត្ត​កណ្ដាល​លោក អ៊ាវ ចំរើន ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ កញ្ញា។

យោង​តាម​ច្បាប់​សញ្ជាតិ​ខ្មែរ ចែង​ថា រាល់​ជន​អន្តោប្រវេសន៍​​រស់​នៅ​កម្ពុជា ដែល​មាន​​សិទ្ធិ​កាន់​​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​បាន លុះ​ត្រា​តែ​មាន​​លិខិត​បញ្ជាក់​ផ្លូវ​ការ ថា​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ តាម​រយៈ​សញ្ជាតូបនីយកម្ម ដែល​ចេញ​ដោយ​ព្រះរាជក្រឹត្យ និង​ស្នើ​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ជាដើម។

ចំពោះ​សញ្ជាតូបនីយកម្ម​នេះ គឺ​ជន​អន្តោប្រវេសន៍​នោះ ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​​ឃុំ ឬ​ចៅ​សង្កាត់​ថា មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ ពុំ​ធ្លាប់​មាន​ទោស​បទ​ព្រហ្មទណ្ឌ​ណា​មួយ មាន​លិខិត​បញ្ជាក់​ថា បាន​ស្នាក់​នៅ​កម្ពុជា​ជាប់​ចំនួន ៧​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ចេះ​និយាយ ឬ​ចេះ​អក្សរ​ខ្មែរ និង​យល់​ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ រួម​នឹង​មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​ជាដើម។

កាល​ពី​ថ្ងៃ​ទី​១៩ សីហា ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ពី​តួលេខ​ជន​អន្តោប្រវេសន៍​រស់​នៅ​កម្ពុជា មាន​ជាង​១៦​ម៉ឺននាក់ ក្នុង​នោះ​ជន​អន្តោប្រវេសន៍​វៀតណាម​ជាង​៩៥​ភាគរយ ឬ​ស្មើ​នឹង​ប្រមាណ ១៦ម៉ឺន​នាក់ ខណៈ​ជន​អន្តរ​ប្រវេសន៍​វៀតណាម​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា មាន​ជាង​៣​ម៉ឺន​នាក់។

បន្ថែម​ពី​នេះ​ដែរ ក្រសួង​បញ្ជាក់​ថា រាល់​ជន​អន្តោប្រវេសន៍​ដែល​កាន់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទាំង​អស់ គឺ​ក្រសួង​នឹង​បដិសេធ​ចោល​ទាំង​ស្រុង រួម​នឹង​លិខិត​រដ្ឋបាល​នានា​ដែល​ពួកគេ​កាន់​ពី​តាំង​ពី​ជំនាន់​មុន​ៗ​ក្ដី។ ប៉ុន្តែ​ក្រសួង​ទុក​លទ្ធភាព​ឲ្យ​ពួកគេ បំពេញ​បែប​បទ​សុំ​ធ្វើ​ជា​ជន​អន្តោប្រវេសន៍​ជា​ថ្មី ឬ​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ខ្មែរ​តាម​ច្បាប់​កំណត់​ដោយ​ស្ម័គ្រចិត្ត។

មាត្រា​១៩ នៃ​ច្បាប់​សញ្ជាតិ​ខ្មែរ​ចែង​ថា មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ទទួល និង​កាន់​កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​២០ នៃ​ច្បាប់​ដដែល ចែង​ថា ជន​បរទេស​ណា​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខុស​ច្បាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ៕





No comments:

Post a Comment