រូបឯកសារ៖ សកម្មជនដីធ្លីមកពី៨សហគមន៍ បានធ្វើបាតុកម្មនៅខាងមុខស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដើម្បីអំពាវនាវឲ្យលោកស្រី Michelle Obama ធ្វើអន្តរាគមន៍ឲ្យរដ្ឋភិបាលកម្ពុជា ដោះលែងស្រ្តី១១នាក់ពីពន្ធនាគារ និងបញ្ហាដីធ្លី។ (រូបថតដោយហេង រស្មី នៃ VOA) |
ក្រុម អ្នកច្បាប់ អន្តរជាតិ ស្វាគមន៍ គោលនយោបាយ ថ្មី របស់ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ទាក់ទង នឹងឧក្រិដ្ឋកម្ម រំលោភបំពាន ដីធ្លី
VOA / វីអូអេ |
តុលាការ ICC នេះ
ភាគច្រើន សម្រេចក្តី តែ លើសំណុំរឿង ទាក់ទិន នឹងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម សង្គ្រាម ប៉ុណ្ណោះ ចាប់តាំង ពីតុលាការនេះ
ត្រូវ បានបង្កើតឡើង កាលពីឆ្នាំ ២០១២។
វ៉ាស៊ីនតោន —
ក្រុមហ៊ុនច្បាប់ អន្តរជាតិ Global Diligence
ដែលមាន ឯកទេស ខាងច្បាប់ ព្រហ្មទណ្ឌ និងសិទ្ធិមនុស្ស អន្តរជាតិ
បានសម្ដែង ការសាទរ របស់ខ្លួន ចំពោះ ការសម្រេច របស់ តុលាការ ព្រហ្មទណ្ឌ
អន្តរជាតិ (ឬ ហៅកាត់ ថា ICC) ក្រោយ ពីតុលាការនេះ
បានប្រកាស កាលពីថ្ងៃ ព្រហស្ប តិ៍ម្សិលមិញ ថា,
ខ្លួន នឹងចាប់ផ្ដើម ផ្ដោត ទៅលើ ឧក្រិដ្ឋកម្ម ទាក់ទិន នឹងការ
បំផ្លិចបំផ្លាញ បរិស្ថាន និងការ រំលោភបំពាន ដីធ្លី ដោយខុសច្បាប់។
នេះ បើ យោងតាម សេចក្តីប្រកាស ថ្លែងការណ៍ មួយ របស់ ក្រុមហ៊ុនច្បាប់
អន្តរជាតិ ដែលមាន មូលដ្ឋាន នៅក្នុងទីក្រុង ឡុង ដ៍ប្រទេស អង់គ្លេស។
ក្រុមអ្នកច្បាប់អន្តរជាតិនេះ បានលើកឡើងថា ការផ្តោតទៅលើឧក្រិដ្ឋកម្មអន្តរជាតិថ្មីនេះ នឹងជួយបិទគម្លាតនិទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានប្រព្រឹត្តិក្នុងពេលប្រទេសមួយមានសន្តិភាព។
ក្រុមហ៊ុន Global Diligence បាននិយាយថា, «ការណ៍នេះ ក៏បានបើកចំហទ្វារសម្រាប់សំណុំរឿងដែលបានដាក់ជូនតុលាការ តំណាងឲ្យជនរងគ្រោះកម្ពុជា ប្រឆាំងនឹងក្រុមអភិជនដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជាផងដែរ។»
កាលពីឆ្នាំ២០១៤ មេធាវីអង់គ្លេសម្នាក់គឺលោក Richard Rogers ដែលជាដៃគូរបស់ក្រុមហ៊ុនច្បាប់ Global Diligenceនេះ បានដាក់សារណា ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ដោយបានស្នើព្រះរាជអាជ្ញានៃតុលាការនេះ ឲ្យស៊ើបអង្កេតការជម្លៀសពលរដ្ឋ និងការបណ្តេញចេញពីលំនៅដ្ឋានដែលមានលក្ខណៈជាប្រព័ន្ធនិងយ៉ាង ទូលំទូលាយ ដែលបណ្តាលមកពីការរំលោភបំពានដីធ្លីនៅក្នុងប្រទេសកម្ពុជា។
លោក Richard Rogers បានថ្លែង ថា, «គោលនយោបាយថ្មីរបស់អយ្យការតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ បានបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលបានប្រព្រឹត្ត ក្រោមឈ្មោះ«ការអភិវឌ្ឍ» ដោយសារឧក្រិដ្ឋកម្មបែបនេះ បំផ្លាញជនរងគ្រោះ មិនតិចជាងឧក្រិដ្ឋកម្មក្នុងពេលមានសង្គ្រាមនោះទេ។»
តុលាការ ICC ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។ តុលាការនេះ ភាគច្រើនសម្រេចក្តីតែលើសំណុំរឿងទាក់ទិននឹងឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមប៉ុណ្ណោះ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២។
ប៉ុន្តែ ក្រោយពីមានការតស៊ូមតិយ៉ាងខ្លាំងក្លាពីសកម្មជនដីធ្លីនានាទូទាំង ពិភពលោកមក តុលាការនេះ បាននិយាយថា ការបំផ្លិចបំផ្លាញបរិស្ថាន និងការរំលោភបំពានដីធ្លី ក៏អាចធ្វើឲ្យរដ្ឋាភិបាលនិងបុគ្គល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។
នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋប្រមាណ៨៣ម៉ឺននាក់ បានរងផលប៉ះពាល់យ៉ាងអាក្រក់ដោយសារជម្លោះដីធ្លី ដោយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លីនិងផ្ទះសម្បែងរបស់ពួកគេ ហើយត្រូវរស់នៅក្នុងភាពក្រីក្រ។ នេះបើផ្អែកតាមក្រុមអ្នកច្បាប់ Global Diligence៕

No comments:
Post a Comment