លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ |
លោក ហ៊ុន សែន៖ បាតុកម្ម! ចរចា! បើ អញ ចរចា, ឆ្កែសុទ្ធ
VOD / វីអូឌី | ១៨ កញ្ញា ២០១៦
លោក នាយករដ្ឋន្រ្តី ហ៊ុន សែន បានប្រកាស ជាថ្មីទៀត ថា, គ្មាន ទេ ការចរចា។ ប្រសិនបើ គណបក្សប្រឆាំង នៅតែ ព្រមាន ធ្វើបាតុកម្ម ដើម្បី ដាក់សម្ពាធ ឲ្យរដ្ឋាភិបាល វិលចូល តុចរចានោះ។ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត ដែលធ្វើឡើង វិទ្យាស្ថានជាតិ អប់រំ នៅថ្ងៃចន្ទនេះ, លោក ហ៊ុន សែន បានថ្លែង ថា, គណបក្ស ប្រឆាំង គំរាម គណបក្ស កាន់អំណាច ឲ្យចូល តុចរចារចា, ប៉ុន្តែ លោក ថា, មិនអាច ទៅរួច នោះទេ។ លោក ថ្លែងថា៖ «គំរាមគេ ធ្វើបាតុកម្ម ដើម្បី ចរចា! អត់ ផ្លូវទេ អាពៅ។ និយាយគ្នា ឲ្យច្បាស់, ចង់ចរចា និយាយគ្នា ឲ្យត្រង់, និយាយ ឲ្យស្រួល។ បាតុកម្ម! ចរចា! បើ អញ ចរចា, ឆ្កែសុទ្ធ, ហាស! ប្រាប់ ឲ្យហើយទៅ!…កន្លែង តែមួយគត់ គឺសភា…។»
គណបក្សសង្រ្គោះជាតិបានប្រកាសថា បាតុកម្មនឹងកើតមានឡើងដរាបណាមិនទាន់មានដំណោះស្រាយផ្នែកនយោបាយដែលសំដៅដល់ការបង្ខាំងខ្លួនលោក កឹម សុខា ដោយខ្លួនឯងនៅតែក្នុងស្នាក់ការបក្សនិងការឃុំខ្លួនតំណាងរាស្ត្រ២រូបនិងសកម្មជនបក្សនេះជិត២០នាក់ទៀត។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ឆ្លើយតបនៅថ្ងៃនេះថា គណបក្សនេះមិនចង់ធ្វើបាតុកម្មទេ តែថាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ បើគណបក្សកាន់អំណាចមិនព្រមចរចា។
លោក ថ្លែងថា៖ «មិនមាន ការគម្រាមកំហែង ធ្វើបាតុកម្មទេ ក្នុងឆន្ទៈនយោបាយរបស់គណបក្សសង្រ្គោះជាតិគឺចង់ជម្រុញវប្បធម៌សន្ទានហើយនឹងដោះស្រាយដោយការចរចា មិនចង់ជ្រើសរើសយកមធ្យោបាយធ្វើមហាបាតុកម្មដើម្បីមកដោះស្រាយបញ្ហាទេ នេះជាចេតនាពិតប្រាកដ សូមឲ្យយកចំនុចចេតនាពិតប្រាកដហ្នឹង ដើម្បីយកទៅពិចារណាជជែកគ្នាទៅ។»
កាលពីសប្តាហ៍មុន ប្រទេសចំនួន៣៦ដែលជាមហាអំណាចសេដ្ឋកិច្ចនិងប្រជាធិបតេយ្យផងនោះបាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យមានដំណោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជា។
សហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពួកគេបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាធានាដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ៕
Mr. Hun Sen bites while Scam Rainsy barks and Kem Sokha humps bitch.
ReplyDelete