រថយន្តខេមរភូមិន្ទបើកល្បាតកាត់ទីស្នាក់ការកណ្ដាលគណបក្ស សង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ RFA/Brach Chev |
លោក ហ៊ុន សែន សរសើរ សន្តិភាព តែ ប្រកាសបង្ក្រាប អ្នកតវ៉ា ដោយអហិង្សា
RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា អបអរ ទិវា សន្តិភាព អន្តរជាតិ ដោយលើក សរសើរ ពីគុណសម្បត្តិ នៃជ័យជម្នះ ជាប្រវត្តិសាស្ត្រ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបាន កងទ័ព វៀតណាម ជួយវាយរំដោះ ប្រជាជនខ្មែរ ពីរបប ប៉ុល ពត។ លោក ហ៊ុន សែន គូសបញ្ជាក់ ថា ដោយសារតែ នយោបាយ ឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ទើប ប្រទេសកម្ពុជា មានសន្តិភាព ពេញលេញ និងអំពាវនាវ ឲ្យបន្ត ថែរក្សា សន្តិភាពនេះ។
អ្នកគ្រប់គ្រង បច្ចេកទេស ការិយាល័យ ស៊ើបអង្កេត នៃអង្គការ សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍ គំនិត របស់លោក ហ៊ុន សែន ដែលអំពាវនាវ ចង់ឲ្យ ថែរក្សា សន្តិភាព។ ប៉ុន្តែ លោក យល់ ថា, សន្តិភាព ពេញលេញ គឺ មិនមែន សំដៅ តែ ចប់សង្គ្រាម ស៊ីវិល ប៉ុណ្ណោះ នោះទេ។ លោក ថា, សន្តិភាព ពេញលេញ គឺ ត្រូវ មានទាំងសន្តិភាព ផ្លូវកាយ និងសន្តិភាព ផ្លូវចិត្ត។ លោក បន្ត ថា, គ្រប់ភាគី នយោបាយ ទាំងអស់ ត្រូវ ប្រកាន់ គោលជំហរ ដោះស្រាយ បញ្ហា ដោយអហិង្សា។
លោកសង្កេតឃើញថា អំពើហិង្សាច្រើនតែកើតចេញពីភាគីសមត្ថកិច្ចដែលមានតួនាទីជួយសម្រួល ឲ្យការតវ៉ាដោយសន្តិវិធីប្រព្រឹត្តទៅឲ្យបានរលូន។ តែផ្ទុយទៅវិញ ពួកគេបែរជាបង្កហិង្សាលើប្រជាពលរដ្ឋអ្នកតវ៉ា៖ «អំពើហិង្សាភាគ ច្រើនកើតចេញពីអាជ្ញាធរដែលប្រើនូវអំពើហិង្សាក្នុងការបង្ក្រាប និងទប់ស្កាត់ការតវ៉ា និងការប្រមូលផ្ដុំដោយសន្តិវិធីផ្សេងៗរបស់ប្រជាពលរដ្ឋ និងរបស់សហគមន៍ ឬក៏គណបក្សនយោយបាយផ្សេងៗ។ ម្យ៉ាងវិញទៀត យើងឃើញថា ការដែលមានសន្តិភាព យើងមិនត្រូវប្រើប្រាស់នូវកងកម្លាំង ឬការប្រើប្រាស់ពាក្យសម្ដីណាដែលគំរាមកំហែងទៅដល់ផ្លូវចិត្តរបស់ ប្រជាពលរដ្ឋនោះទេ»។
ទោះបីលោក ហ៊ុន សែន ប្រកាសចង់រក្សាសន្តិភាពក៏ដោយ ក៏កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមបង្រាបបាតុករគណបក្សប្រឆាំងដែលប៉ងធ្វើបាតុកម្មអហិង្សា ទោះក្នុងរូបភាពណាក៏ដោយ។ លោកថា លោកឆ្កែសុទ្ធ ប្រសិនបើលោកព្រមចរចានឹងគណបក្សប្រឆាំងដែលគ្រោងធ្វើមហាបាតុកម្ម ដើម្បីគំរាមស្វែងរកដំណោះស្រាយនយោបាយ៕
Hun Sen has maintained Piece of shit in Cambodia.
ReplyDeleteKhmer people promoted him to: Ah Kouk Chker Soth Hun Sen.
There protests have not been peaceful. The protesters have been trying to make so much loud noise as well as blocking the traffic. Stop lying or you will eat the batons on your heads.
ReplyDeleteEat the batons on our heads now will make Cambodia live.
DeleteOK Ah Kantorb !!