រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង នៅក្នុងជំនួបជាមួយនឹងលោក Anders Ygeman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ុយអ៊ែត នៅទីក្រុង Stockholm ប្រទេសស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ Reuters/Nora Lorek) |
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ រិះគន់ ថា, គណបក្ស សង្គ្រោះជាតិ ធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យ ចុះថយ
VOA / វីអូអេ | ៧ កញ្ញា ២០១៦
លោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានចោទ គណបក្សប្រឆាំង ថា
បានធ្វើ ឲ្យខូច ដល់ដំណើរការ អនុវត្ត លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
ដោយអះអាង ថា, ក្រុមតំណាងរាស្ត្រ
និងមេដឹកនាំ គណបក្សប្រឆាំង បានប្រើសិទ្ធិខ្លួន ជាអ្នកធ្វើច្បាប់ ដើម្បី បម្រើគោលបំណង នយោបាយ
ដោយកា ររំលោភបំពាន ច្បាប់ និងរដ្ឋធម្មនុញ្ញ។
ភ្នំពេញ —
ពីរថ្ងៃបន្ទាប់ ពីការដាក់ញ្ញត្តិ របស់ ក្រុមអ្នកតំណាងរាស្ត្រ
គណបក្សប្រឆាំង នៅតាមស្ថានទូត នៃប្រទេស ជាហត្ថលេខី នៃកិច្ចព្រមព្រៀង
សន្តិភាព ទីក្រុងប៉ារីស, លោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ
បានបន្ទោស ធ្ងន់ៗ ថា,
ក្រុម អ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង កំពុង ធ្វើសកម្មភាព ហួសសិទ្ធិ
កំណត់ ក្នុងច្បាប់
និងធ្វើ ឲ្យធ្លាក់ចុះ ដល់ដំណើរការ កសាងលទ្ធិ ប្រជាធិបតេយ្យនៅ កម្ពុជា។
លិខិតរបស់លោកស ខេង ចុះថ្ងៃទី៧
ខែកញ្ញានេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិបើកយុទ្ធនាការដង្ហែញ្ញត្តិទៅដាក់តាមស្ថានទូតបស្ចឹម
ប្រទេស និងស្ថានទូតប្រទេសជាសមាជិកអាស៊ាននានា
ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ការដាក់ញត្តិ កាលពីថ្ងៃច័ន្ទកន្លងទៅធ្វើឡើងដើម្បីសុំឲ្យស្ថានទូតជួយជំរុញឲ្យ
មានការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងក៏បានស្នើឲ្យប្រទេសជាហត្ថលេខី
នៃកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនេះ បំពេញតួនាទីរបស់ខ្លួន
ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដើរតាមគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ
សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្ស
ប្រឆាំង លោកស ខេង ដែលជាប្រធានក្រុមមតិភាគច្រើននៅសភា បានថ្លែងថា
រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
មិនត្រឹមតែមិនរំលោភកិច្ចព្រមព្រៀងដែលជួយបញ្ចប់ការបង្ហូរឈាមក្នុង
ប្រទេសកម្ពុជាប៉ុណ្ណោះទេ
តែរដ្ឋាភិបាលបច្ចុប្បន្ននេះថែមទាំងបានរួមចំណែកដល់ការបង្កើត
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយរដ្ឋាភិបាលនៃប្រទេសចំនួន១៩
នៅថ្ងៃទី២៣ ខែ តុលាឆ្នាំ១៩៩១។
លោករដ្ឋមន្ត្រីស ខេងបានបន្តថា ការណ៍ពិត
សមាជិកសភាគណបក្សប្រឆាំងទៅវិញទេ
ដែលកំពុងតែធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និង
ស្ថាប័ននយោបាយរបស់ប្រទេស ហើយលោកបានថ្លែងថា
សមាជិកសភាគណបក្សប្រឆាំងតែងតែទាញយកផលប្រយោជន៍ពីអភ័យឯកសិទ្ធិរបស់
ពួកគេ ដើម្បីបម្រើគោលនយោបាយ និងភាពអាត្មានិយមរបស់ពួកគេ។
លោកស ខេងក៏បានស្តីបន្ទោសថា លោកកឹម សុខា និងលោកសម រង្សី
ដែលជាមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងមិនគោរពច្បាប់។
លោកថ្លែងយ៉ាងដូច្នេះថា៖
«អ្វីដែលអាក្រក់ជាងនេះ
មេដឹកនាំគណបក្សប្រឆាំងគិតថា ពួកគេនៅលើច្បាប់។ ឧទាហរណ៍ លោកកឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកោះហៅដោយតុលាការជាច្រើនដង
ប៉ុន្តែគាត់មិនបានមកបង្ហាញខ្លួនទេ។ ប្រសិនបើគាត់ពិតជាគ្មានកំហុស
ដូចដែលគាត់ និងអ្នកគាំទ្រគាត់ជឿជាក់មែននោះ គាត់គួរតែធ្វើដូចអ្វី
ដែលគាត់និយាយ និងទទួលខុសត្រូវ»។
លោកស ខេងអះអាងបន្តថា៖
«ដូចគ្នាផងដែរ
លោកសម រង្ស៊ីធ្លាប់បានទទួលការលើកលែងទោសពីព្រះមហាក្សត្រអស់ជាច្រើនដង
កាលពីអតីតកាល និងនៅពេលបច្ចុប្បន្ននេះ
គាត់កំពុងតែស្នើឲ្យមានការលើកការចោទប្រកាន់ចំពោះបទល្មើសរបស់ គាត់។
ឥរិយាបទ របស់មេដឹកនាំគណបក្សប្រឆាំងគឺមិនមានការទទួលខុសត្រូវ
និងមិនអាចអត់ឱនឲ្យបានទាល់តែសោះ»។
លោកស ខេងបានថ្លែងបន្ថែមថា «ដើម្បីការពារមុខមាត់រដ្ឋាភិបាលក្នុងការកសាងលទិ្ធប្រជាធិបតេយ្យ
យើងទាំងអស់គ្នាទទូចសុំឲ្យសហគមន៍អន្តរជាតិ
និងថ្នាក់ដឹកនាំនៃប្រទេសនានារបស់អាស៊ាន
សូមយកទស្សនៈរបស់ខ្លួនដោយផ្អែកទៅលើស្ថានភាពពិតនៅកម្ពុជា។
លោកបញ្ជាក់បន្តទៀតថា ប្រសិនបើ
លទ្ធិប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះដូចដែលការអះអាងដោយសមាជិក
សភាគណបក្សប្រឆាំងមែននោះ ប្រទេសកម្ពុជា
និងប្រជាជនកម្ពុជាមិនអាចទទួលបាននូវសន្តិភាព
និងវិបុលភាពដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឡើយ»។
នៅក្នុងការដាក់ញ្ញត្តិរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំចំនួន
៨រូបទៅកាន់ស្ថានទូតនានា កាលពីថ្ងៃច័ន្ទ
ក្រុមអាជ្ញាធរមានសមត្ថកិច្ចចម្រុះរាប់រយនាក់
ត្រូវបានដាក់ពង្រាយឲ្យបិទចរាចរនៅតាមមហាវិថី និងផ្លូវនានា នៅរាជធានីភ្នំពេញ
ឆ្ពោះទៅកាន់ទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិស្ថិតក្នុងខ័ណ្ឌ មានជ័យ។
កាលពីថ្ងៃច័ន្ទ លោកសុន ឆ័យ
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានចាត់ទុកថា
ការដាក់ពង្រាយកងកម្លាំងដើម្បីរារាំងការហែញត្តិរបស់តំណាងរាស្រ្ត
ដែលមានចំនួន៨នាក់ និងរថយន្ត៣គ្រឿងនោះគឺជាការរំលោភច្បាប់
បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ។
VOA មិនទាន់អាចទាក់ទងលោកសុន
ឆ័យបានទេនាថ្ងៃពុធនេះ។ ប៉ុន្តែកាលពីថ្ងៃច័ន្ទកន្លងទៅ
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់កណ្តាលគណបក្ស
សង្គ្រោះជាតិ ឲ្យបានដឹងអំពីខ្លឹមសារមួយចំនួននៃលិខិតចំហរបស់គណបក្ស
សង្គ្រោះជាតិ។ លោកនិយាយយ៉ាងដូច្នេះថា៖
«យើងខ្ញុំជាសមាជិកសភានៃគណបក្សសង្គ្រោះជាតិនៃប្រទេ
សកម្ពុជាសង្កេតឃើញថា
អ្នកកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋាភិបាលបាន
ប្រព្រឹត្តល្មើសឆន្ទៈរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រាប់
និងគោលការណ៍ចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
កាន់តែធ្ងន់ធ្ងន់ទៅ
ដោយបានប្រើអំណាចដោយរំលោភក្នុងការគាបសង្កត់សិទ្ធិសេរីភាពរបស់ ពលរដ្ឋ
និងប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចាប់ចង ឃុំឃាំងសកម្មជនដីធ្លី
មន្ត្រីសិទ្ធិមនុស្ស សហជីព និងថ្នាក់ដឹកនាំសហជីព រួមទាំងសមាជិក
និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផង»។
ការវាយប្រហារគ្នាទៅវិញទៅមករវាងអ្នកនយោបាយគណបក្សធំៗពីរ
នេះត្រូវអ្នកវិភាគនយោបាយកម្ពុជាយល់ឃើញថា
ជាការចាប់ផ្តើមនៃសញ្ញាគុំកួនគ្នា
និងជាពេលវេលាដែលគណបក្សទាំងពីរពិបាកឈានដល់ការសម្រុះសម្រួលផ្នែក
នយោបាយតាមការចរចា ដោយសារតែម្ខាង ដែលមានអំណាចពេញដៃ
ប្រឹងតែគាបសង្កត់ រីឯម្ខាងទៀតដែលទប់នឹងការគាបសង្កត់មិនបាន
ត្រូវបង្ខំចិត្តសុំជំនួយពីអន្តរជាតិ។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និយាយថា
គណបក្សទាំងពីរនេះក្នុងពេលនេះ
មិនមែនលេងល្បែងនយោបាយបំភាន់ភ្នែកមហាជនខ្មែរនោះតែ
តែជាការធ្វើឲ្យមហាជនខ្មែរមើលឃើញកាន់តែច្បាស់នូវជម្លោះនយោបាយ
លក្ខណៈបុគ្គល ដែលកាន់តែមានភាពស្រួចស្រាវទៅ
ហើយជាការរាំងស្ទះដល់ការដោះស្រាយបញ្ហាជាតិសំខាន់ៗ។
«ខ្ញុំគិតថា
បើយើងមើលពីចរិតរបស់អ្នកនយោបាយទាំងសងខាង មកដល់ពេលនេះហាក់
ដូចជាមិនមែនជាការលេងល្បែងបំភាន់ភ្នែកទេបាទ គឺថា
ការគុំកួនគ្នាហ្នឹងជាការគុំកួនគ្នា ជារឿងគំនុំមែនទែន
ជាការឈ្លោះគ្នា ដែលយើងថា ឈ្លោះគ្នា
បុគ្គលហ្នឹងគឺឈ្លោះគ្នាមែនទែនតែម្តងបាទ»។
ការដាក់ញ្ញត្តិទៅកាន់ស្ថានទូតតំណាងប្រទេសជាហត្ថលេខីនៃកិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការវាយបកមកវិញនៃថា្នក់ដឹកនាំគណបក្សគ្រប់គ្រងប្រទេសនេះបាន
កើតមានឡើង នៅគ្រាដែលលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
ត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញតម្រូវឲ្យចូលខ្លួនក្នុង
សវនាការជំនុំជម្រះពីបទ«បដិសេធមិនចូលខ្លួន» ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់ដែលគេនៅមានមន្ទិលសង្ស័យថា
លោកមានជាមួយនារីអតីតអ្នកកាត់សក់ម្នាក់គឺនាង«ខុម ចាន់តារ៉ាទី» ហៅស្រីមុំ។
សវនាការជំនុំជម្រះនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩
ខែកញ្ញាខាងមុខនេះ៕
No comments:
Post a Comment