កងសន្តិសុខខណ្ឌ៧មករា បង្ក្រាបអ្នកបុរីកីឡា មិនឲ្យឡើងទៅនៅលើអគារជាន់ទី៩ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA/Sochivy
|
តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចាត់ទុក ករណី រំលោភ ដីធ្លី ជាចំណុច អាទិភាព
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៦
អយ្យការ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ
(ICC) កាលពីថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែកញ្ញា ប្រកាសថា, តុលាការនេះ នឹងសម្រាំងរឿងក្ដី សំខាន់ៗ មួយចំនួន ដែលត្រូវ ចាត់ការ
ស៊ើបអង្កេត ឲ្យបានឆាប់ និងមុនគេ រួមមាន ករណី រឹបអូស ដីធ្លី
និងការបណ្ដេញ ប្រជាពលរដ្ឋ ដោយខុសច្បាប់ ពីសំណាក់ អ្នកមានអំណាច។
តំណាង ក្រុមមេធាវី គ្លបល ឌីលីជិនស៍ (Global
Diligence) លោកមេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែលតំណាង ជនរងគ្រោះ ដីធ្លី ប្រឆាំង នឹងរដ្ឋាភិបាល
និងមន្ត្រី កាន់អំណាច នៅកម្ពុជា សាទរ នឹងសេចក្ដីប្រកាសនេះ ដោយចាត់ទុក ថា, ជន ដែលធ្វើបាបរាស្ត្រ នឹងត្រូវ នាំមក កាត់ទោស នៅតុលាការ ព្រហ្មទណ្ឌ
អន្តរជាតិ នៅពេល ខាងមុខនេះ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ
ស៊ីផាន ថាការចេញផ្សាយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ
មិនមានពាក់ព័ន្ធនឹងបូរណភាពទឹកដីប្រទេសកម្ពុជា
ឬលទ្ធិប្រជាធិបតេយ្យនៃប្រទេសនេះទេ។
មន្ត្រីនាំពាក្យរូបនេះក៏បានច្រានចោលការលើកឡើងរបស់លោកមេធាវី រីឆាត
រ៉ូជើរ ដោយថា លោកមិនចាប់អារម្មណ៍ ឬអោយតម្លៃទៅលើការលើកឡើងនេះទេ៖ «អានេះគ្រាន់តែជាយុទ្ធនាដើម្បីបង្អើល
ហើយអោយគេចាប់អារម្មណ៍ និងធ្វើពាណិជ្ជកម្មអោយខ្លួនគាត់ល្បីប៉ុណ្ណោះ។»
លោកមេធាវីអន្តរជាតិ
រីឆាត រ៉ូជើរ ដែលធ្លាប់ធ្វើជាប្រធានផ្នែកគាំពារការការពារក្ដីនៅសាលាក្ដី
ខ្មែរក្រហម
និងធ្លាប់ធ្វើជាប្រធានផ្នែកជំនួយផ្នែកច្បាប់នៃអង្គជំនុំជម្រះ
សាលាឧទ្ធរណ៍អមតុលាការព្រហ្មទណ្ឌអន្តរជាតិរបស់អង្គការសហប្រជាជាតិ
ប្រចាំប្រទេសយូហ្គោស្លាវី (ICTY) អះអាងថា
បទល្មើសដែលមានលក្ខណៈជាប្រព័ន្ធ
និងទ្រង់ទ្រាយធំបែបនេះមានធាតុផ្សំជាបទល្មើសកម្រិតអន្តរជាតិ៖ «ទោះបី តុលាការ ICC
គ្មានយុត្តាធិការលើបទល្មើសថ្នាក់ជាតិក៏ពិតមែន
ប៉ុន្តែតុលាការនេះមានសមត្ថកិច្ចជំនុំជម្រះបទល្មើសកម្រិតអន្តរជាតិ។
ក្នុងបណ្ដឹងរបស់យើង គឺយើងប្ដឹងចោទប្រកាន់មេដឹកនាំ
និងក្រុមអភិជនបក្សកាន់អំណាចពីបទថា
បានប្រព្រឹត្តបទឧក្រិដ្ឋលើប្រជាជនខ្មែរដែលជាពលរដ្ឋស៊ីវិល។
បទឧក្រិដ្ឋទាំងនេះ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ ជាបទល្មើសកម្រិតអន្តរជាតិ
ដែលតុលាការ ICC មានសមត្ថកិច្ចជំនុំជម្រះបាន។»
ពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ
កថាខណ្ឌ ៣០ នៃឯកសារគោលនយោបាយថ្មីរបស់ អយ្យការតុលាការ ICC
ចែងអំពីសមត្ថកិច្ចបំពេញបន្ថែមទៅលើអ្វីដែលជាការមើលរំលង
និងភាពខ្វះឆន្ទៈក្នុងការផ្ដន្ទាទោសជនល្មើសរបស់តុលាការជាតិ។
តាមតថភាពជាក់ស្ដែងនៃប្រវត្តិនៃការអនុវត្តនីតិវិធីនៅតុលាការ
ព្រហ្មទណ្ឌអន្តរជាតិ តុលាការនេះមិនបំពានអធិបតេយ្យភាព
ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសជាសមាជិកត្រង់ថា
តុលាការព្រហ្មទណ្ឌអន្តរជាតិ
មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់
វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ
ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេស
ព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ
តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាល ណានោះ
ដើម្បីជួយការពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋ
ដែលជននោះបានប្រព្រឹត្តទៅវិញ។
ដោយផ្អែកទៅលើអាណត្តិត្រង់ចំណុចនេះហើយដែលលោក
រីឆាត រ៉ូជើរ៍ មេធាវីអន្តរជាតិ
តំណាងឲ្យពលរដ្ឋខ្មែររងគ្រោះដោយការរំលោភដីធ្លី
បានដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ (The
Hague) ដោយបណ្ដឹងនោះ
ស្នើឲ្យបើកការស៊ើបអង្កេតជំហានដំបូងចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្ស ជាតិ
ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន៕
It's been weeks that I've been in contact with this spell caster. He was recommended to me by Sharon Moore. Dr Abalaka help me out with my finances and also a favor spell. His Email Address is dr.abalaka@outlook.com. We've been very good friend and he rendered so many services like Love Spells, Luck, Money Spells, Health, WellBeing, Protection, Healing, Curses, Hex, Breakups,NEW! Combo Spells, Authentic Voodoo Spell, Business spells, Health/Healing spells,Curse removal, Job spells, Healing from all kind of diseases, Love binding, Barrenness(need a child), Need love, Lotto spell,Promotions spells Success spell, Money rituals, winning court case, Divorce spells, Low sperm count, Infertility in women, Breast enlargement/reduction,Penis enlargement/reduction and so many others. Wish you all the best
ReplyDelete