លោកមេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។ |
មេធាវី លោក មាជ សុវណ្ណារ៉ា ស្វាគមន៍ ការចរចា ក្រៅប្រព័ន្ធ តុលាការ
RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៦
លោក មូរតុន ក្លារ (Morton Sklar) មេធាវី ការពារក្តី
លោក មាជ សុវណ្ណារ៉ា យល់ឃើញ ថា, បើ រដ្ឋាភិបាល កម្ពុជា ដោះលែងលោក មាជ សុវណ្ណារ៉ា
និងអ្នកទោស មនសិការ ដទៃទៀត, នោះ នឹងអាចស្ដារ ស្ថានការណ៍ នយោបាយ
និងមុខមាត់ កម្ពុជា ឡើងវិញ បានខ្លះ។
ក្ដីសង្ឃឹម របស់ មេធាវី លោក មូរតុន ក្លារ ក្រោយពីកញ្ញា មាជ សុជាតា
កូនស្រីច្បង លោក មាជ សុវណ្ណារ៉ា បានសរសេរ លិខិត ផ្ញើលោក ហ៊ុន សែន
តាមមេធាវី លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃ ទី១ ខែកញ្ញា ជាលើក ទីពីរ។
លោក អះអាង ថា, លិខិតនេះ នឹងអាច ដាស់សតិ លោក ហ៊ុន សែន ឲ្យគិត ឡើងវិញ ផ្នែកមនុស្សធម៌ លើករណី លោក
មាជ សុវណ្ណារ៉ា ដែលកំពុង ឈឺធ្ងន់
និងបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត
កាលពីចុងសប្តាហ៍ កន្លងទៅនេះ។
មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា
ស្វាគមន៍ការចរចាគ្នាមួយនៅក្រៅប្រព័ន្ធតុលាការ
ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលំអិតនៃការចរចានោះឡើយ។
លោក មូរតុន ក្លារ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា
គួរយកគំរូតាមប្រទេសមីយ៉ាន់ម៉ា (ភូមា) ដោយបញ្ឈប់របៀបដឹកនាំបែបផ្តាច់ការ
និងឈប់ប្រើចុងកាណុងកាំភ្លើងដោយប្ដូរមកជាការដឹកនាំបែបប្រជាធិបតេយ្យពិតប្រាកដមួយវិញ។
លោកបន្ថែមថា បើរដ្ឋាភិបាលមានគតិបណ្ឌិតពិតមែន គួររិះគិតខំកែខ្លួន
និងឈប់ធ្វើទុក្ខបុកម្នេញអ្នកបញ្ចេញមតិរិះគន់ប្រឆាំង។
ការកែខ្លួនមកប្រព្រឹត្តល្អ និងត្រឹមត្រូវ
មិនធ្វើឲ្យរដ្ឋាភិបាលបាក់មុខទេ។ ផ្ទុយទៅវិញ
ការដឹកនាំផ្ដាច់ការមិនអាចឋិតថេរជារៀងរហូតបានឡើយ។
លោក ហ៊ុន ម៉ាណែត កាលពីដើមសប្តាហ៍នេះ បានឆើ្លយតបមេធាវីដើមបណ្ដឹងលោក
មូរតុន ក្លារ ដោយចោទថា លោកកំពុងបំផ្លើសការពិត
និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំដែលថា
តុលាការកាត់ក្ដីឲ្យលោកចាញ់ក្តីនោះ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ថា មេធាវីរបស់លោក គឺលោក
ចន ផូសែល (John Purcell) បានធ្វើការបកស្រាយយ៉ាងច្បាស់ថា
ដើមបណ្ដឹងមិនទាន់ឈ្នះក្ដីនៅឡើយទេ ហើយថា
ដើមបណ្ដឹងមិនបានបង្ហាញអង្គហេតុណាមួយទៅតុលាការសហរដ្ឋអាមេរិក ដើម្បីអាចតម្រូវឱ្យលោក
ហ៊ុន ម៉ាណែត
ត្រូវចូលខ្លួនទៅតុលាការដើម្បីឆ្លើយតបទៅនឹងបណ្ដឹងដែលបានដាក់នោះដែរ។
លោក ហ៊ុន ម៉ាណែត បន្តថា
រឿងក្តីនេះគឺស្ថិតត្រឹមដំណាក់កាលនៃការទាមទារព័ត៌មានបន្ថែម
ដើម្បីកំណត់សមត្ថកិច្ចតុលាការក្នុងការជំនុំជម្រះក្ដីតែប៉ុណ្ណោះ៕
No comments:
Post a Comment