Paris Peace Accords 23 Oct. 1991

Friday, September 16, 2016

កម្លាំង ប្រដាប់អាវុធ ជាង១០នាក់ កំពុង ឈរ នៅមុខផ្ទះ លោក កឹម សុខា | More than 10 armed security officers standing in front of Kem Sokha's residence



កម្លាំង ប្រដាប់អាវុធ ជាង១០នាក់ កំពុង ឈរ នៅមុខផ្ទះ លោក ​កឹម សុខា


  | ១៦ កញ្ញា ២០១៦

កូនស្រីលោក កឹម សុខា បានអះអាង ថា, នៅព្រឹកថ្ងៃសុក្រនេះ មានកម្លាំង ប្រដាប់អាវុធ ជាង១០នាក់ បានប្រមូលផ្តុំ នៅមុខផ្ទះ របស់នាង នៅក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដោយមិនបានប្រាប់ ពីមូលហេតុ អ្វីទេ។

កូនស្រីលោក កឹម សុខា កញ្ញា, កឹម មនោវិទ្យា, ប្រាប់VOD តាម Twitter ថា, នៅម៉ោង ប្រមាណ ៩ព្រឹកនេះ មានកម្លាំង ប្រដាប់អាវុធ ប្រមូលផ្តុំ នៅមុខផ្ទះ របស់នាង។

កម្លាំង ប្រដាប់អាវុធ ប្រមូលផ្តុំ នៅមុខផ្ទះលោក កឹម សុខា នេះ ខណៈ មន្ត្រី រដ្ឋាភិបាល បញ្ជាក់ ជាញឹកញាប់ ថា ពួកគេ,ត្រៀមចាប់ខ្លួន,លោក កឹម សុខា បើសិនជា មានបញ្ជា ពីតុលាការ។  គិតមកត្រឹម ថ្ងៃទី១៦ ខែកញ្ញានេះ គឺ លោក កឹម សុខា ស្នាក់នៅ ក្នុងស្នាក់ការបក្ស ជិត៤ខែហើយ, គឺ ចាប់តាំង ពីសមត្ថកិច្ច ប៉ុនប៉ង ចាប់ខ្លួន កាលពីថ្ងៃ ទី២៦ ខែឧសភាមក៕

No comments:

Post a Comment