Paris Peace Accords 23 Oct. 1991

Wednesday, September 28, 2016

រដ្ឋសភា​ ច្រាន​ចោល​ សំណើ ​លើក​អភ័យឯកសិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង ​២​រូប | NatAss rejects requests to lift immunity of 2 oppostion MPs

ឡេង ប៉េងឡុង ២០១៦ ៨៥៥
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang

រដ្ឋសភា​ ច្រាន​ចោល​ សំណើ ​លើក​អភ័យឯកសិទ្ធិ​ តំណាងរាស្ត្រ​ គណបក្ស​ ប្រឆាំង ​២​រូប


RFA / វិទ្យុ អាស៊ី សេរី | ២៨ កញ្ញា ២០១៦


គណៈកម្មាធិការ ​អចិន្ត្រៃយ៍​ រដ្ឋសភា សម្រេច​ ច្រាន​ចោល​ សំណើ ​របស់ ​ក្រសួង​យុត្តិធម៌ ដែល​ស្នើ​ លើក​អភ័យឯកសិទ្ធិ​ តំណាងរាស្ត្រ​ របស់​ គណបក្ស​សង្គ្រោះជាតិ ២​រូប, គឺ ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា
 
អគ្គលេខាធិការ ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ លោក ឡេង ប៉េងឡុង ថ្លែង​ក្រោយ ​កិច្ច​ប្រជុំ​ គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​រដ្ឋសភា នៅ​ថ្ងៃ ​ទី​២៨ កញ្ញា ថា, គណៈកម្មាធិការ​ អចិន្ត្រៃយ៍​រក​ មិន​ឃើញ​ ការ​ពាក់ព័ន្ធ​ របស់ ​តំណាងរាស្ត្រ ​ទាំង​ពីរ ​រូប​នោះ លើ​សំណុំ​រឿង​ ពាក់ព័ន្ធ​ នឹង​​ប្រធាន​ ស្ដីទី​ គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា ដូច​នឹង​ការ​ស្នើ ​របស់ ​ក្រសួង​យុត្តិធម៌ ​ឡើយ។
  

កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ស្នើ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន អោយ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។
សំណើ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ថា អ្នក​តំណាងរាស្ត្រ​ទាំង ២​រូប​កំពុង​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ។
តំណាងរាស្ត្រ​ទាំង​២​រូប​នេះ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។

No comments:

Post a Comment