តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែងទៅកាន់អ្នកគាំទ្រនាទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។ |
បក្សប្រឆាំង ច្រានចោល ការសម្រេច របស់ តុលាការ និងព្រមាន ធ្វើមហាបាតុកម្ម
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៦
សមត្ថកិច្ច
ជាច្រើននាក់ប្រមូលកម្លាំងនៅលើផ្លូវ ៦០ម៉ែត្រ
ខាងលិចទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
|
សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលបក្ស នាសង្កាត់ចាក់អង្រែលើ ដើម្បីឃ្លាំមើលដំណើរការរបស់តុលាការ នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth |
សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលបក្ស នាសង្កាត់ចាក់អង្រែលើ ដើម្បីឃ្លាំមើលដំណើរការរបស់តុលាការ នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ភ្លាមៗក្រោយតុលាការប្រកាសសាលក្រមដែលសម្រេចឲ្យលោក
កឹម សុខា ជាប់ពន្ធនាការ និងពិន័យជាប្រាក់
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ប្រាប់អ្នកគាំទ្ររបស់ខ្លួនក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការកណ្ដាលគណបក្ស
ឲ្យអ្នកគាំទ្រត្រៀមខ្លួនមកភ្នំពេញ ក្នុងករណីចាំបាច់ណាមួយ។
តំណាងរាស្ត្រ
និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ និយាយថា
គណបក្សសង្គ្រោះជាតិ មិនភ្ញាក់ផ្អើលការសម្រេចរបស់តុលាការនេះទេ។
លោកប្រាប់ទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បន្តតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរ
និងដើម្បីយុត្តិធម៌៖ «»។
ការថ្លែងបែបនេះរបស់លោក អ៊ូ ច័ន្ទឫទ្ធិ
ស្រដៀងគ្នានឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ
ដែលបង្ហោះប៉ុន្មានម៉ោងក្រោយការសម្រេចរបស់តុលាការ។ គណបក្សសង្គ្រោះជាតិ
ព្រមានថា បើការទាមទារមិនបានទទួលជោគជ័យ
គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា។
សេចក្ដីថ្លែងការណ៍ដដែលចោទប្រកាន់ថា
សាលក្រមរបស់តុលាការស្ថិតក្រោមសម្ពាធរបស់គណបក្សប្រជាជនកម្ពុជា
ដែលកំពុងកាន់អំណាច។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
បានបង្ហាញវត្តមាន និងថ្លែងជាសាធារណៈក្នុងថ្ងៃតុលាការបើកសវនាការនេះដែរ។
ប្រាប់អ្នកគាំទ្រប្រមាណ ៥០០នាក់
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទប្រកាន់ថា
ការប្រើប្រាស់ប្រព័ន្ធតុលាការលើរូបលោក គឺជាការរារាំងមិនឲ្យលោក
មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ៖ «»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដដែល
គណបក្សសង្គ្រោះជាតិ ពន្យល់ថា
ការអំពាវដល់ពលរដ្ឋឲ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ
គឺដើម្បីការពារសេរីភាព របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថា
ពួកគេនឹងបន្តតាមដានព្រឹត្តិការណ៍នេះ
ដោយនាំគ្នាមកជួបប្រជុំនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ ពួកគេអះអាងថា
នឹងការពារលោក កឹម សុខា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា
ពីក្រុមសមត្ថកិច្ច៖ «»។
ក្រោយការប្រកាសសាលក្រមរបស់តុលាការរាជធានីភ្នំពេញ
អ្នកគាំទ្រគណបក្សគណបក្សនេះ នៅតែមានវត្តមាននៅទីស្នាក់ការកណ្ដាលគណបក្ស
ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដដែល។
ដោយឡែកមិនឃើញមានក្រុមសមត្ថកិច្ចដាក់ពង្រាយ ឬចល័តនៅបរិវេណទីស្នាក់គណបក្សសង្គ្រោះជាតិនោះទេ
ប៉ុន្តែមានដាក់កម្លាំងសមត្ថកិច្ច និងរនាំងដែកនៅផ្លូវ ៦០ម៉ែត្រ
ចេញពីក្បាលថ្នល់ ឆ្ពោះទៅចាក់អង្រែ៕
Such a waste of time and resource. Go home, go to work, stop protecting the dirty sex crave old fart.
ReplyDelete