Paris Peace Accords 23 Oct. 1991

Thursday, September 8, 2016

អាជ្ញាធរ ​តាម​បណ្ដា​ខេត្ត​ ឃាត់​រថយន្ត​ សកម្មជន​ បក្ស​ប្រឆាំង ​ដែល​ចង់​ ឡើង​មក ​ភ្នំពេញ | Provincial authority prevents vehicles of opposition activists from going to Phnom Penh

ឃាត់​រថយន្ត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ស្វាយរៀង ២០១៦ ៨៥៥
សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឃាត់​រថយន្ត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ចង់​ឡើង​មក​រាជធានី​ភ្នំពេញ ក្នុង​ឃុំ​ជ្រៃធំ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided

អាជ្ញាធរ ​តាម​បណ្ដា​ខេត្ត​ ឃាត់​រថយន្ត​ សកម្មជន​ បក្ស​ប្រឆាំង ​ដែល​ចង់​ ឡើង​មក ​ភ្នំពេញ

RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៦

 



សកម្មជន​ បក្ស​ប្រឆាំង ​នៅខេត្ត​ ស្វាយរៀង​ ត្រូវ​ បាន​អាជ្ញាធរ​ ឃាត់​រថយន្ត មិនឲ្យ​​ឡើង​ មក​ភ្នំពេញ ​នោះ​ទេ នៅ​ថ្ងៃ​ ទី​៨ កញ្ញា។  នេះ ​បើ​ តាម​ការ​បញ្ជាក់ ​ពី​លោក ម៉ៅ វិបុល ប្រធាន​ ប្រតិបត្តិ​ គណបក្ស​ សង្រ្កោះជាតិ​ ខេត្ត​ស្វាយរៀង។

រថយន្ត​ ដែល​ត្រូវ​ បាន​ឃាត់​នោះ មាន​នៅ​ស្រុក ​រមាសហែក, ចន្ទ្រា និង​កំពង់រោទិ៍​ដើម។ ចំណែក​ នៅ​ខេត្ត​ កំពង់ចាម ក៏​មាន ​ករណី ​រថយន្ត ​របស់ ​សកម្មជន​ បក្ស​ប្រឆាំង​ ដែរ។

ចំណែក​ នៅ​ខេត្ត​ តាកែវ​វិញ ក៏​មាន​ឃាត់ ​រថយន្ត និង​ម៉ូតូ​ របស់​ សកម្មជន​បក្ស​នេះ ដែល​ចង់​ឡើង​ មក​ភ្នំពេញ ​ដូចគ្នា, ហើយ​ មាន​មន្ត្រី​ ថ្នាក់​ស្រុក ​កោះអណ្ដែត ​ចំនួន ​៤​នាក់ ត្រូវ​ បាន​ចាប់​ខ្លួន​ បញ្ជូន​ទៅ ​អធិការ​ស្រុក ​កោះ​អណ្ដែត។

សមាជិក​ក្រុម​ប្រឹក្សាស្រុក​កោះអណ្ដែត លោក មាស សារឿន ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៤ ដែល​ត្រូវ​ចាប់​ខ្លួន ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ពួក​លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឡើង​ទៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ នៅ​ភ្នំពេញ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ពួក​លោក​នៅ​ក្នុង​ស្រុក​ទ្រាំង ហើយ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្ដែត​ដើម្បី​សាកសួរ រហូត​ដល់​ម៉ោង​ប្រមាណ​៤​រសៀល។

គោល​បំណង​ដែល​​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ឡើង​មក​ភ្នំពេញ​នេះ ដើម្បី​ឃ្លាំ​មើល​នីតិវិធី​របស់​តុលាការ ទៅ​លើ​​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា។


No comments:

Post a Comment