Paris Peace Accords 23 Oct. 1991

Thursday, September 8, 2016

លោក សម រង្ស៊ី ជីក​កកាយ ​រឿង​អ្នកស្រី ពិសិដ្ឋ ពីលីកា ឡើង​វិញ​ មុន​សវនាការ​ លោក កឹម សុខា | Sam Rainsy digs up Piseth Pilika's story ahead of Kem Sokha's trial

សម រង្ស៊ី ៨៥៥ ២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA/Brach Chev

លោក សម រង្ស៊ី ជីក​កកាយ ​រឿង​អ្នកស្រី ពិសិដ្ឋ ពីលីកា ឡើង​វិញ​ មុន​សវនាការ​ លោក កឹម សុខា

RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៦

 



នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ កញ្ញា មួយ​ថ្ងៃ​ មុន​សវនាការ​ សំណុំ​រឿង ​របស់​លោក កឹម សុខា, លោក សម រង្ស៊ី បង្ហោះ​សារ​ លើ​បណ្ដាញ ​សង្គម​ ហ្វេសប៊ុក (Facebook) និយាយ ​ពី​ករណី​ ឃាតកម្ម​ ដ៏​ល្បីល្បាញ​មួយ ​នៅ​ទសវត្ស​៩០, គឺ​ ឃាតកម្ម​ ទៅ​លើ​អ្នកស្រី ពិសិដ្ឋ ពីលីកា។  ប្រធាន​ គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ថា, ​ករណី ​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា ជា​រឿងរ៉ាវ​ ស្នេហា​ធំ​ ជាង​រឿង​លោក កឹម សុខា អនុប្រធាន ​គណបក្ស ​របស់​លោក​ ទៅ​ទៀត។  មន្ត្រី​ រដ្ឋាភិបាល ​ថា, ​ការ​លើក​ឡើង ​របស់​លោក សម រង្ស៊ី គឺ​ ដោយសារ ​លោក​ មាន​សតិ​ មិន​សូវ​ល្អ។

រូបភាព ៨​សន្លឹក ​ត្រូវ​ បាន​បង្ហោះ​ នៅ​លើ​គណនី​ ហ្វេសប៊ុក ​របស់​លោក សម រង្ស៊ី ដែល​ភ្ជាប់​ ជាមួយ ​នឹង​សារ​ ជា​ភាសា​ អង់គ្លេស​ បកប្រែ​មក ​ថា, គ្រួសារ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពី​ក្រោយ​ ឃាតកម្ម​ ទៅ​លើ ​អ្នកស្រី ពិសិដ្ឋ ពីលីកា

អ្នកស្រី ពិសិដ្ឋ ពីលីកា ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​តារា​ភាពយន្ត​ដ៏​ល្បី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។ រឿង​ឃាតកម្ម​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​ដោះស្រាយ​រួច។

ចំពោះ​រូបភាព ៨​សន្លឹក​ដែល​បង្ហោះ​នោះ​មាន ៣​សន្លឹក​ជា​រូប​អ្នកស្រី ពិសិដ្ឋ ពីលីកា ក្មួយ​ស្រី​អាយុ ៦​ឆ្នាំ​របស់​អ្នកស្រី ដែល​ឃាតក​បាន​បាញ់ និង​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ។ ចំណែក​ឯ​រូបភាព ៥​សន្លឹក​ទៀត ជា​ខ្លឹមសារ​ដែល​លោក សម រង្ស៊ី អះអាង​ថា​ជា​កំណត់​ហេតុ​ស្នេហា​រវាង​អ្នកស្រី ពិសិដ្ឋ ពីលីកា និង​លោក ហ៊ុន សែន។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ សុភាព ច័ន្ទ ចោទ​សួរ​លោក សម រង្ស៊ី ថា ហេតុ​អ្វី​បាន​ជា​លោក​រំឭក​រឿង​នេះ​ឡើង​នៅ​ពេល​នេះ? លោក សម រង្ស៊ី ឆ្លើយ​តប​ទៅ​វិញ​ថា ព្រោះ​តែ​លោក​ចង់​បង្ហាញ​រឿង​ស្នេហា​រវាង​លោក ហ៊ុន សែន និង​អ្នក​នាង ពិសិដ្ឋ ពីលីកា គឺ​ធំ​ជាង​រឿង​ស្នេហា​របស់​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ឆ្ងាយ​ណាស់។

ការ​ជីក​កកាយ​ឡើង​វិញ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​តុលាការ​ក្រុង​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​អនុប្រធាន​របស់​ខ្លួន គឺ​លោក កឹម សុខា នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា លោក​ដូចជា​មិន​យល់​ថា លោក សម រង្ស៊ី កំពុង​គិត​អ្វី​ទេ បាន​ជា​លើក​រឿង​នេះ​ឡើង។ លោក​ថា រឿង​របស់​លោក កឹម សុខា គឺ​មិន​អាច​យក​ទៅ​ប្រដូច​នឹង​រឿង​របស់​លោក ហ៊ុន សែន បាន​ទេ ហើយ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី នេះ គឺ​ដោយសារ​លោក​មាន​សតិ​មិន​សូវ​ល្អ៖ «ការងារ​ច្បាប់​ត្រូវ​មាន​អង្គ​ហេតុ។ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អង្គ​ហេតុ ត្រូវ​មាន​អ្នក​ដាក់​បន្ទុក អ្នក​ប្ដឹង ភស្តុតាង ឬ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ។ ដូចជា សម រង្ស៊ី បាន​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ សម រង្ស៊ី ខ្ញុំ​មើល​នៅ​ក្នុង​ស្ថានភាព​ពេល​នេះ ខ្ញុំ​មិន​ហ៊ាន​ថា​ឡប់​ទេ ក៏ប៉ុន្តែ​គាត់​បាត់បង់​ស្ថិរភាព​សតិ​សម្បជញ្ញៈ​របស់​គាត់»

ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ លោក ឡុង គឹមឃន យល់​ឃើញ​ថា ការ​ជីក​កកាយ​របស់​លោក សម រង្ស៊ី ទៅ​លើ​រឿង​អ្នកស្រី ពិសិដ្ឋ ពីលីកា នេះ បង្ហាញ​ពី​សម្ពាធ​ដែល​គណបក្ស​កាន់​អំណាច​កំពុង​ដាក់​មក​លើ​គណបក្ស​ប្រឆាំង៖ «យើង​អាច​ចោទ​ជា​សំណួរ​ថា តើ​នៅ​ក្នុង​ដៃ​គណបក្ស​ប្រឆាំង​មាន​ឧបករណ៍​អ្វី​ខ្លះ? ដែល​អាច​ប្រជែង​ត​ទល់​នឹង​គណបក្ស​កាន់​អំណាច ដែល​កាន់​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ។ ប្រហែល​ជា​គណបក្ស​កាន់​អំណាច​កំពុង​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​គណបក្ស​ប្រឆាំង បាន​ជា​គណបក្ស​ប្រឆាំង​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​មធ្យោបាយ​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន ដើម្បី​ទប់ទល់​ស្ថានការណ៍​ហ្នឹង»

ប្រជាជន និង​សង្គម​ស៊ីវិល​ជាច្រើន​យល់​ឃើញ​ថា រឿង​ក្តី​ក្ដាំ​ស្នេហា​របស់​លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់​អារម្មណ៍​ប្លែក​លើស​ពី​ធម្មតា ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ដែល​មាន​អាសនៈ​ក្នុង​សភា៕




4 comments:

  1. Anonymous7:39 AM

    Go Scam Rainsy, go. If you actually file a law suit against Mr. Hun Sen, I will address you as Sam Rainsy.

    If you make a new deal with Mr. Hun Sen, then stop suing, I will curse your name.

    ReplyDelete
  2. Anonymous7:55 AM

    Sam Rainsy had French connection and already declared he had enough evidences to sue Hun Sen over Piseth Pilika's death. But Sam Rainsy never did so. Why not? Either Sam Rainsy lied or he took bribe money from Hun Sen.

    ReplyDelete
  3. Anonymous8:21 AM

    Ah Kouk Hun Sen is the law and the law enforcer in Cambodia. The worst thing is that he is a Yuon's puppet.

    The evil Yuon had lost many soldiers during its invasion to conquer Cambodia.

    While Khmer Pouch Neak Chambang wanted to liberate Cambodia from YUon Vietnam without losing any people. Keep dreaming Khmer Pouch Neak Chambang.

    The key for Cambodia's survival is knowing WHEN to make their ultimate sacrifice.

    Personally, I think the right time to sacrifice our life to save Cambodia is when the CNRP won the 2018 election and the CPP refused to relinquish the power.

    First step first: stay united to win this next election. Then make a peaceful demonstration demanding the loser CPP to transfer the power.

    If the CPP opts to suppress violently the demonstration and kills thousands of people, then the signatories of the 1991 Paris Peace Accord will have no choice but to intervene to help Khmer people one more time.

    This time we will not screw thing up like we did in 1993 because AH Prett Sihanouk had already gone to hell.

    ReplyDelete
    Replies
    1. Anonymous9:42 AM

      Liar, Hun Sen is currently China's puppet.

      Delete