Paris Peace Accords 23 Oct. 1991

Thursday, September 1, 2016

ព្រឹទ្ធសភា​ សម្រេចដក​ អភ័យឯកសិទ្ធិ​ អ្នកស្រី ថាក់ ឡានី ខណៈ​ បក្ស​ប្រឆាំង​ ពហិការ | Senate decides to strip Thak Lani of parliamentary immunity

ថាក់ ឡានី ៨៥៥
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី។

ព្រឹទ្ធសភា​ សម្រេចដក​ អភ័យឯកសិទ្ធិ​ អ្នកស្រី ថាក់ ឡានី ខណៈ​ បក្ស​ប្រឆាំង​ ពហិការ


RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៦

 

សមាជិក​ ព្រឹទ្ធសភា​ ពី​ខាង គណបក្ស​ កាន់​អំណាច​ សម្រេច​ លើក​ អភ័យឯកសិទ្ធិ​ អ្នកស្រី ថាក់ ឡានី ដែល​ជា​សមាជិក ​ព្រឹទ្ធសភា​ គណបក្ស​ សម រង្ស៊ី ជា​ឯកច្ឆន្ទ ខណៈ​ សមាជិក ​ព្រឹទ្ធសភា​ ពី​ខាង​ គណបក្ស​ ប្រឆាំង​ ពហិការ​ មិន​ចូលរួម​ ប្រជុំ​សភា ​ពេញ​អង្គ​ នៅ​ថ្ងៃ​ ទី​១ កញ្ញា នេះ​ទេ។

ការ​សម្រេច​ លើក​អភ័យឯកសិទ្ធិ​ អ្នកស្រី ថាក់ ឡានី ធ្វើ​ឡើង ​ដោយ​សំឡេង​ យល់​ព្រម ៤៦ លើ​៤៦​ សំឡេង នៃ​សមាជិក​ ព្រឹទ្ធសភា​ ពី​ខាង ​គណបក្ស​ ប្រជាជន​ កម្ពុជា។

អ្នក​ស្រី ថាក់ ឡានី ត្រូវ​ លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្ដឹង​កាល​ពី​ដើម​ខែ​សីហា ទាក់​ទង​នឹង​ការ​ចោទ​ថា​រូប​លោក​​ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​​បណ្ឌិត កែម ឡី​​ កាលពី​ថ្ងៃ​ទី ១០ កក្កដា​។ លោក​ប្ដឹង​សុំ​​ឱ្យ​តុលាការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ថាក់​ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត១០០រៀល (១ រយ រៀល)

No comments:

Post a Comment