ស្ថានភាពចរាចរណ៍ពីលើស្ពានអាកាសក្បាលថ្នល់នៅពេលក្រុមអាជ្ញាធរមាន សមត្ថកិច្ចនៅព្រឹកថ្ងៃច័ន្ទទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដាក់របាំងសន្តិសុខរារាំងខណៈពេលដែលការត្រៀមដង្ហែរញតិ្តរបស់ គណបក្សសង្រ្គោះជាតិទៅដាក់តាមស្ថានទូតនានាប្រចាំនៅកម្ពុជា។(ឡេង ឡែន/VOA) |
ការដាក់បិទផ្លូវ ហែញត្តិ ជាការខាត ប្រយោជន៍ រដ្ឋាភិបាល និងគណបក្ស កាន់អំណាច
VOA | ៥ កញ្ញា ២០១៦
ភ្នំពេញ —
អ្នកឃ្លាំមើល ស្ថានការណ៍ នយោបាយ លើកឡើង ថា,
ការពង្រាយ សមត្ថកិច្ច រាប់រយនាក់
និងការដាក់ រនាំងដែក បិទផ្លូវ ប្រឆាំង នឹងការហែញត្តិ របស់ គណបក្ស
ជំទាស់ បង្ហាញ ពីការ រំលោភច្បាប់
និងធ្វើឲ្យ គណបក្ស កាន់អំណាច កាន់តែ ធ្លាក់ប្រជាប្រិយភាព។
រដ្ឋាភិបាល បានដាក់ពង្រាយ សមត្ថកិច្ច រាប់រយនាក់ និងដាក់របាំង បិទផ្លូវ ប្រឆាំង នឹងការ ហែញត្តិ របស់ គណបក្ស ជំទាស់ ដាក់ទៅស្ថានទូត ដែលជាប្រទេស ហត្ថលេខី សន្ធិសញ្ញា ទីក្រុង ប៉ារីស សូម ឲ្យជួយ ការពារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
នៅព្រឹក ថ្ងៃច័ន្ទនេះ សមត្ថកិច្ច រាប់រយនាក់ បានដាក់រនាំង បិទផ្លូវ ចាប់ពីគល់ស្ពាន អាកាស ក្បាលថ្នល់ រហូតដល់ហួស ទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ នៅសង្កាត់ ចាក់អង្រែលើ។ ការបិទផ្លូវនេះ ធ្វើឡើង បន្ទាប់ ពីលោក ប៉ា សុជាតិវង្ស អភិបាល រាជធានី ភ្នំពេញ ប្រកាស មិនឲ្យ គណបក្ស សង្គ្រោះជាតិ ហែញត្តិ ទៅកាន់ ស្ថានទូតនានា ដើម្បី ស្នើឲ្យជួយ ការពារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
ក្នុងសន្និសីទ ព័ត៌មាន នៅព្រឹកនេះ តំណាងរាស្រ្ត គណបក្ស ប្រឆាំង គឺ លោក សុន ឆ័យ បានអានលិខិត ដែលដាក់ទៅ ស្ថានទូត ទាំងនោះ ដែលមាន ខ្លឹមសារ ជំរុញ ឲ្យមេដឹកនាំ អាស៊ាន ទាំង១០ ប្រទេស និងប្រទេស ជាហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស បំពេញ តួនាទី របស់ខ្លួន ជំរុញ ឲ្យរដ្ឋាភិបាល កម្ពុជា ដើរលើគន្លង ប្រជាធិបតេយ្យ, គោរព សិទ្ធិ ពលរដ្ឋ, សិទ្ធិ នយោបាយ, និងសេរីភាព បញ្ចេញមតិ។
លោកសុន ឆ័យបានអានបន្តថា ការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិសភា ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ដោយមិនបានចាប់អ្នកនៅពីក្រោយឃាតកម្មមកផ្តន្ទាទោសគឺជាគ្រោះ ថ្នាក់សម្រាប់ប្រជាធិបតេយ្យ បើសហគមន៍អន្តរជាតិមិនទប់ស្កាត់ទាន់ពេលវេលា។
លោកសុន ឆ័យថ្លែងថា ការដាក់ពង្រាយកងកម្លាំងដើម្បីរារាំងការហែញត្តិរបស់តំណាងរាស្រ្ត ដែលមានចំនួន៨នាក់ និងរថយន្ត៣គ្រឿងគឺជាការរំលោភច្បាប់ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ។
លោក បន្ថែមថា៖
«ការគ្រប់គ្រងប្រទេសមិនត្រូវបង្កឲ្យមានការព្រួយបារម្ភអត់ ប្រយោជន៍បែបហ្នឹងទេ ព្រោះយើងត្រូវការវិនិយោគទុនមកប្រទេសកម្ពុជាយើង។ យើងត្រូវការឲ្យមានទេសចរណ៍មកកម្សាន្តនៅក្នុងប្រទេសយើង ដែលរដ្ឋាភិបាលតែងតែអះអាងថា ប្រទេសដែលមានសន្តិភាពនោះ។ បើមើលព្រឹកមិញ ប្រទេសកម្ពុជាគឺអត់មានសន្តិភាពទេ។ គណបក្សសង្គ្រោះជាតិយល់ថា មិនគួរបណ្តោយឲ្យមានហេតុការណ៍នេះតទៅទៀត។»
ការបិទចរាចរណ៍ព្រឹកមិញនេះបានបង្កឲ្យមានការខឹងសម្បារពីសំណាក់អ្នកធ្វើដំណើរ។
អ្នកធ្វើដំណើរមួយចំនួនលើកឡើងថា ពួកគេត្រូវខកខានការងារ។ ខ្លះថា គេមិនបានជូនកូនទៅរៀន និងខ្លះទៀតខកខានមិនបានទៅព្យាបាលជំងឺជាដើម។
លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា គណបក្សសង្គ្រោះជាតិស្នើសុំហែញត្តិចំនួន៥៥នាក់ និងប្រជាពលរដ្ឋមួយចំនួន ដូច្នេះសាលារាជធានីបានពង្រាយកម្លាំងសមត្ថកិច្ចដើម្បីរារាំង ដោយបារម្ភអំពីអសន្តិសុខសង្គម។
លោក បញ្ជាក់ថា៖
«ប្រទេស នីមួយៗ គឺ តែងតែ មានច្បាប់។ ការហែក្បួន ឬការជួបជុំគឺត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានមាន សមត្ថកិច្ច នៅក្នុងការចូលរួមថែររក្សាសន្តិសុខសណ្តាប់ធ្នាប់ ហើយនិងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅទូទៅគឺមិនរងការរំខានដល់ប្រក្រតី ភាពនៃជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទេ គឺអ្នកទៅធ្វើការ នៅទៅធ្វើការ។ អ្នកដែលរកស៊ីប្រកបអាជីវកម្ម នៅប្រកបអាជីវកម្ម។ គាត់ទៅធ្វើប្រកបអាជីវកម្មរបស់គាត់ជាធម្មតា។»
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថា ការដាក់ញត្តិនេះគឺជាយុទ្ធសាស្រ្តដែលគណបក្សប្រឆាំងស្វែងរកប្រជា ប្រិយភាពរបស់គណបក្សខ្លួន។ ប៉ុន្តែលោកបន្តថា គណបក្សកាន់អំណាចបានបញ្ចេញប្រតិកម្មខុសដោយសារភាពភ័យខ្លាចជ្រុល។
លោក មានប្រសាសន៍ ថា៖
«រឿងហ្នឹងត្រូវជារឿងតូចទេ ប៉ុន្តែមិនបានទៅសម្របសម្រួលរឿងនេះឲ្យទៅជាតូច បែរជាទៅរារាំងទៅវិញ។ ខ្ញុំមើលទៅជារឿងមួយបរាជ័យរបស់រដ្ឋាភិបាល ឬបរាជ័យរបស់សាលាក្រុង ហើយការបរាជ័យរបស់សាលាក្រុងនេះធ្វើឲ្យគេខឹងរដ្ឋាភិបាលជាមួយសាលា ក្រុងទៅវិញ។ ជាយុទ្ធសាស្រ្ត ខ្ញុំគិតថា ជាយុទ្ធសាស្រ្តនយោបាយមួយខាតសម្រាប់រដ្ឋាភិបាល។»
លោក បន្ថែម ថា ទាំងរដ្ឋាភិបាល និងគណបក្សប្រឆាំងគួរតែគិតគូរឿងជាតិជាធំ ជាជាងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន៖ «ទី១, គឺ ពួកគាត់ ឆ្លើយតប ជ្រុល លើសពីអ្វី ដែលចាំបាច់។ ទី២, ខ្ញុំ មើលទៅ អ្នកក្លាហាន មួយចំនួន នៅក្នុងជួរ រដ្ឋាភិបាល គាត់ ចង់ ឲ្យគាត់ ហ្នឹង មានតម្លៃ។ អញ្ចឹង គាត់ រុញឲ្យធ្វើ បែបហ្នឹង។ ហើយ ខាងគណបក្ស ប្រឆាំងវិញក៏អញ្ចឹងដែរ អ្នកក្លាហានចូលចិត្តជំរុញឲ្យឈ្លោះដូចគ្នា ព្រោះអីពួកគាត់មានតម្លៃដូចគ្នា។ អញ្ចឹងរឿងហ្នឹង បើចិត្តខ្ញុំវិញ ខ្ញុំគិតថា វាខាតសម្រាប់ជាតិ ហើយខ្ញុំបន្ទោសទាំងសងខាងដែរ។ ប៉ុន្តែយើងគួរប្រកួតប្រជែងអ្នកចេះដឹងនិងគំនិតវិញ ទើបចំណេញជាតិជាង។»
មានប្រទេសចំនួន១៨ កាលពី២៥ឆ្នាំមុនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស២៣ តុលា១៩៩១ ដើម្បីធានានូវសន្តិភាពផ្ទៃក្នុង និងការពារបូរណភាពទឹកដីកម្ពុជាមិនឲ្យមានការឈ្លានពានពីប្រទេសជិត ខាង។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាចំណុចផ្តើមនៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជាដែលអូសបន្លាយ២០ឆ្នាំ។ សន្ធិសញ្ញានេះកើតឡើងដោយបួនភាគីគឺភាគីហ៊្វុនស៊ិនប៉ិចរបស់សម្ដេច នរោត្តម សីហនុ ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឺន សាន ភាគីខ្មែរក្រហម និងភាគីរដ្ឋកម្ពុជារបស់លោកហ៊ុន សែនបានចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅថ្ងៃ២៣ តុលា១៩៩១នៅទីក្រុងប៉ារីស។
កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតែងលើកឡើងថា សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ត្រូវចប់ចាប់តាំងពីពេលរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩៣បង្កើតមកម្ល៉េះ។
បន្ទាប់ពីមានការរារាំង តំណាងរាស្រ្តគណបក្សប្រឆាំងបានលុបចោលគម្រោងនៃការហែញត្តិពីស្នាក់ ការគណបក្សរបស់ខ្លួន ដោយសម្រេចឲ្យតំណាងរាស្ត្រ៥រូបធ្វើដំណើរដាក់ញត្តិនៅស្ថានទូតទាំង ១៥ដែលគណបក្សនេះអះអាងថា ការធ្វើបែបនេះគឺដើម្បីបញ្ជៀសការប៉ះទង្គិចរវាងក្រុមអ្នកហែក្បួន និងសមត្ថកិច្ច៕

The Opposition has been lying, thus only makes the Government to look for credible. Stupid Opposition really needs someone like me to lead.
ReplyDelete-------------------
"claims that the case had moved forward after a meeting between a judge and lawyers on Thursday were misleading."
“The Court did not decide that the case should ‘move forward,’” John Purcell, an attorney at U.S. law firm Quinn Emanuel wrote in an email on Friday night.
Hun Manet, the eldest son of Prime Minister Hun Sen, sips champagne during an event at the Council for the Development of Cambodia’s headquarters in Phnom Penh in July. (Siv Channa/The Cambodia Daily

“It’s more accurate to say the judge decided he needed some more information before he could decide (i) whether General Manet was properly served with the complaint and (ii) whether the case against General Manet should be dismissed for lack of jurisdiction over him.”