Paris Peace Accords 23 Oct. 1991

Thursday, September 22, 2016

តុលាការ​ កំពូល ​ច្រាន​ចោល​ បណ្ដឹង​សាទុក្ខ​ របស់​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន | Supreme Court dismisses Um Sam An's appeal

អ៊ុំ សំអាន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ពេល​នាំ​ចេញ​ពី​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev

តុលាការ​ កំពូល ​ច្រាន​ចោល​ បណ្ដឹង​សាទុក្ខ​ របស់​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន

RFA / វិទ្យុ អាស៊ី សេរី | ២1 កញ្ញា ២០១៦




តំណាងរាស្ត្រ​ បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដែល​កំពុង​ ជាប់ឃុំ​ នៅ​ពន្ធនាគារ ​ទាំង​កំពុង​មាន​ អភ័យឯកសិទ្ធិ ប្រាប់ ​ឲ្យ​ពលរដ្ឋ​ ឲ្យ​បោះឆ្នោត​ ទម្លាក់​លោក ហ៊ុន សែន។  ការ​ថ្លែង​ បែប​នេះ បន្ទាប់ ​ពី​ក្រុមប្រឹក្សា​ ជំនុំជម្រះ​ តុលាការ​កំពូល ច្រានចោល ​បណ្ដឹង​សាទុក្ខ​ របស់​លោក ទាក់ទង​ នីតិវិធី​ នៃ​ការ​ចាប់​ខ្លួន​ កន្លង​មក។
 

សវនាការ ​របស់​ តុលាការ​កំពូល គឺ ​ជំនុំជម្រះ​ ទៅ​លើ​បណ្ដឹង ​របស់ ​មេធាវី​លោក អ៊ុំ សំអាន ដែល​ស្នើ​ឲ្យ​តុលាការ​កំពូល​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ ភ្នំពេញ ដែល​ក្រុម​មេធាវី​លោក អ៊ុំ សំអាន ចោទ​ប្រកាន់​ថា ការ​ស៊ើបសួរ និង​ចាប់​ខ្លួន​លោក អ៊ុំ សំអាន កន្លង​មក មិន​គោរព​ទៅ​តាម​ច្បាប់។ ការ​ជំនុំជម្រះ​ដែល​មាន​ក្រុមប្រឹក្សា​ចៅក្រម​ចំនួន ៥​រូប អគ្គ​ព្រះរាជអាជ្ញា​រង ១​រូប និង​អគ្គ​ក្រឡាបញ្ជី​ជា​អ្នក​កត់ត្រា ១​រូប។ ក្រុម​មេធាវី​របស់​លោក អ៊ុំ សំអាន មាន​ពីរ​រូប។ ពួកគេ​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​របស់​ក្រុម​សមត្ថកិច្ច និង​ការ​ឃុំ​ខ្លួន​ទាំង​កំពុង​មាន​ភ័យ​ឯកសិទ្ធិ ដែល​ក្រុម​មេធាវី​ចោទ​ប្រកាន់​ថា ខុស​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។
លោក អ៊ុំ សំអាន ដែល​មាន​វត្ត​មាននៅ​សវនាការ​ដែរ​នោះ នៅ​តែ​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម ឬ​ព្រះរាជអាជ្ញា ប៉ុន្តែ​លោក​សុំ​បញ្ចេញ​ទស្សនៈ​លោក​ថា ការ​បញ្ចេញ​ទស្សនៈ​របស់​លោក​តាម​ហ្វេសប៊ុក (Facebook) រហូត​ដល់​ការ​ចោទ​ប្រកាន់ គឺ​លោក​ត្រូវ​តែ​ធ្វើ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ដែល​លោក​ថា បើ​មិន​ឲ្យ​លោក​និយាយ លោក​សុខចិត្ត​ទៅ​ធ្វើ​ស្រែ​វិញ​ល្អ​ជាង។
​មេធាវី​ការពារ​ក្តី​របស់​របស់ អ៊ុំ សំអាន លោក ជូង ជូងី បាន​ព្យាយាម​ពន្យល់​ទៅ​ក្រុម​ចៅក្រម​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ពី​ក្រុម​សមត្ថកិច្ច​នៅ​លើ​ផ្លូវ​សាធារណៈ កាល​ពី​ជិត ៦​ខែ​មុន មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​មេធាវី​នៅ​តែ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រ​៨០ ខណៈ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក អ៊ុំ សំអាន មិន​ទាន់​ត្រូវ​បាន​ដក​នៅ​ឡើយ។ លោក​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​គ្មាន​មាត្រ​ណា​ដែល​ចែង​ថា សមាជិក​ចំនួន ៥០​ភាគរយ​បូក​មួយ អាច​អនុម័ត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​នោះ​ទេ។
​តែ​ទោះ​យ៉ាង​ណា​ក្តី អគ្គព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល លោក ឈួន ចាន់ថា ថ្លែង​ថា សវនាការ​នៅ​ពេល​នេះ ជជែក​ទាក់ទង​ទៅ​នឹង​មាត្រា​២៧៩ ប៉ុណ្ណោះ មាត្រា​ផ្សេង​ទៀត​មិន​ត្រូវ​បាន​លើក​យក​មក​ពិនិត្យ​ទេ។ មាត្រា​នេះ និយាយ​ទាក់ទង​ភាព​មិន​អាច​ទទួល​បាន​នៃ​ពាក្យ​បណ្ដឹង​សុំ​មោឃកម្ម។
នៅ​ទីបំផុត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក​ចៅក្រម សឹង បញ្ញាវុធ ប្រកាស​សាលដីកា​ថា តុលាការ​កំពូល​ពុំ​អាច​ពិចារណា​លើ​លទ្ធភាព​នៃ​បទល្មើស​បាន​ទេ ដូច្នេះ​តុលាការ​កំពូល​សម្រេច​មិន​អាច​ទទួល​យក​បណ្ដឹង​សាទុក្ខ​មេធាវី​របស់​ លោក អ៊ុំ សំអាន បាន​ទេ។ ការ​សម្រេច​បែប​នេះ ដូចគ្នា​ទៅ​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាល​ពី​ពេល​កន្លង​ទៅ​ដែរ។
​មុន​ត្រូវ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​វិញ លោក អ៊ុំ សំអាន ចោទ​ប្រកាន់​ថា ការ​សម្រេច​របស់​តុលាការ ព្រោះ​រង​ឥទ្ធិពល​នយោបាយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ធ្វើ​ដូច​នេះ​ដើម្បី​ផ្គាប់​ចិត្ត​រដ្ឋាភិបាល​ក្រុង​ហាណូយ ប៉ុណ្ណោះ៖ «»
​លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​វិញ។
​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់ពី​លោក​បាន​ធ្វើ​ការ​អធិប្បាយ​នានា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក អំពី​ការ​ប្រើប្រាស់​ផែនទី និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម។
មេធាវី​ការពារ​ក្ដី លោក អ៊ុំ សំអាន គឺ​លោក ហែម សុជាតិ ឲ្យ​ដឹង​ថា ក្រុម​មេធាវី​នៅ​តែ​គិតគូរ​រឿង​មោឃភាព​នីតិវិធី​ដែល​ប្ដឹង​ទៅ​ក្រុមប្រឹក្សា ​ធម្មនុញ្ញ​ឲ្យ​បកស្រាយ​ទាក់ទង​បទល្មើស​ជាក់ស្ដែង តាម​មាត្រា​៨៦ នៃ​ក្រមព្រហ្មទណ្ឌ។ លោក​មេធាវី​ថា ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ មិន​បាន​គិត​ពី​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ៖ «»
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​តាមដាន​ដំណើរ​រឿង​នេះ​ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​សេចក្ដី​ទុក​ចិត្ត​លើ​រឿង​នេះ​ដល់​មេធាវី ខណៈ​ការ​ចរចា​នយោបាយ​មិន​ទាន់​កើត​មាន​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក​តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថា លោក​មិន​ឆ្លើយ​តប​ជាមួយ​លោក អ៊ុំ សំអាន ដែល​ជា​ទណ្ឌិត​នោះ​ទេ៖ «»
​មជ្ឈដ្ឋាន​ទូទៅ​តែង​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​ករ​ណី​នយោបាយ ប្រសិនបើ​សាលាដំបូង​សម្រេច​បែប​ណា​ហើយ គេ​កម្រ​ឃើញ​តុលាការ​ថ្នាក់​ផ្សេង​កែប្រែ​ការ​ចោទ​ប្រកាន់​នោះ​ណាស់។
ក្រុម​មេធាវី​លោក អ៊ុំ សំអាន ស្នើ​រដ្ឋសភា​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​លោក អ៊ុំ សំអាន ដូច​ដែល​ព្រឹទ្ធ​សភា​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី  អ្នកស្រី ថាក់ ឡានី មុន​នឹង​ប្រគល់​រឿង​នេះ​ទៅ​ស្ថាប័ន​តុលាការ។
​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ កាល​ពី​ថ្ងៃ​២០ ខែ​កញ្ញា បង្ហាញ​ក្តី​រំពឹង​ថា មន្ត្រី និង​សកម្មជន​របស់​ខ្លួន​នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ខាង​មុខ​ក្រោយ​ដោះស្រាយ ​វិបត្តិ​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​លោក​ប្រកាស​ថា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​វិល​ចូល​សភា​វិញ៕



1 comment:

  1. Anonymous9:52 AM

    You published a official document found on the Internet, unverified, posted by some random stranger. And you did not even remember what site, when you got it.

    You need to sit in jail until you remember where and when. Or just blame it on Scam Rainsy, "He made me do it." Then you can go free.

    ReplyDelete