Paris Peace Accords 23 Oct. 1991

Saturday, September 24, 2016

[Vietnamization, criminal elements] មនុស្ស​ ៨​នាក់,​ ក្នុង​នោះ​ វៀតណាម​ ៣​នាក់, ​ត្រូវ​ ចាប់ខ្លួន រឿង​បោក​ គ្រាប់បែក​ កណ្ដាល​ក្រុង ភ្នំពេញ | 8 people, including 3 Vietnamese, detained in Phnom Penh grenade throwing case

ជន​សង្ស័យ​គប់​គ្រាប់​បែក​នៅ​បឹងកេងកង​៣ ២០១៦ ៨៥៥
សមត្ថកិច្ច​បង្ហាញ​ជន​សង្ស័យ​គប់​គ្រាប់​បែក​នៅ​បឹងកេងកង​៣ ចំនួន​៨នាក់ នា​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev

មនុស្ស​ ៨​នាក់,​ ក្នុង​នោះ​ វៀតណាម​ ៣​នាក់, ​ត្រូវ​ ចាប់ខ្លួន រឿង​បោក​ គ្រាប់បែក​ កណ្ដាល​ក្រុង ភ្នំពេញ

RFA / វិទ្យុ អាស៊ី សេរី | ២៣ កញ្ញា ២០១៦

 

ករណី​ បោក​គ្រាប់បែក​ កណ្ដាល​ក្រុង ភ្នំពេញ ​កាលពី​ជាង ​ពីរ​សប្ដាហ៍​មុន ត្រូវ​ សមត្ថកិច្ច​ជំនាញ​ អះអាង​ ថា ជា​ករណី​ គំនុំ​បុគ្គល។  ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​២៣ ខែ​កញ្ញា ប្រធាន​ ក្រុម​ស៊ើបអង្កេត ​ការងារ​នេះ និង​ជា​ស្នងកា រ​នគរបាល ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​បង្ហាញ ​ថា មាន​ជនសង្ស័យ ​៨​នាក់ ក្នុង​នោះ ​មាន​ជនជា តិ​វៀតណាម ​៣​នាក់ ដែល​ជាប់ ​ពាក់ព័ន្ធ​ រឿង​នេះ។

ក្រៅពី​មុខសញ្ញា​ទាំង​៨​នាក់​ដែល​ត្រូវ​បង្ហាញ​នៅ​ ពេល​នេះ សមត្ថកិច្ច ថា នៅ​មាន​មុខសញ្ញា មួយ​ចំនួន​ទៀត ដែល​ជា​អ្នកជា​លក់​អាវុធ មិនទាន់​ចាប់​ខ្លួន​បាន​នៅឡើយ។ ប្រតិបត្តិការ​ដែល​ប្រើ​រយៈពេល​១៤ ថ្ងៃ រាប់​ពី​ថ្ងៃ​កើតហេតុ មកដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា លោក ជួន សុវណ្ណ អះអាង​ពី​ជោគជ័យ​នៃ​ការ​បំបែកសំណុំរឿង​នេះ។

ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថ្លែង​ថា ជនសង្ស័យ​ប៉ុនប៉ង​ធ្វើឃាត​ជនរងគ្រោះ​ចំនួន​ពីរ​ដង​រួច​មក​ហើយ ដោយ​លើក​ទី​១ ជួល​ឃាតក​ជា​ជនជាតិ​វៀតណាម ប្រើ​កាំភ្លើងខ្លី​បាញ់​សម្លាប់ ប៉ុន្តែ​មិនបាន​សម្រេច។ លោក​ថា លើក​ទី​២ មេខ្លោង បាន​ជួល​ឃាតក ទៅ​បោក​គ្រាប់បែក​នៅមុខ​ផ្ទះ​ជនរងគ្រោះ​តែ​ម្ដង កាល​យប់​ទី​៦ ខែ​កញ្ញា កន្លង​ទៅ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស៖ «ខ្ញុំ ​សុំ​បញ្ជាក់​ថា ករណី​នេះ​គឺ​បាន​រៀបចំ​ឡើង​ពីរ​លើក បាន​សេចក្ដី​ថា ករណី​ទី​១មេខ្លោងជួល​ឃាតក​ប៉ុនប៉ង​ធ្វើ​ឃាត អញ្ចឹង​បន្ត​មក​ទៀត​មេខ្លោង​រូប​នេះ មិន​ទាន់​បាត់​ការ​ប៉ុនប៉ង​ទេ»

អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ ក្រសួងមហាផ្ទៃ លោក ង៉េង ជួ បញ្ជាក់​បន្ថែម​ថា​មេខ្លោង​រឿង​នេះ ឈ្មោះ សុខ គីមលី ភេទ​ស្រី​អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​ខ្មែរ។ លោក​ថា មេខ្លោង​បាន​ទាក់ទង​ជនជាតិ​វៀតណាម ឈ្មោះ ចាំង ធីវ៉េ ភេទ​ស្រី ឈ្មោះ ឡេ យាំងយ៉ុង ភេទ​ប្រុស ទៅ​ជួល​ឃាតក​ឈ្មោះ នី ស័រប៉ិញ ជា​ជនជាតិ​វៀតណាម​ដូចគ្នា ឲ្យ​ទៅ​បាញ់សម្លាប់​ជនរងគ្រោះ ប៉ុន្តែ​មិនបាន​សម្រេច​ទេ។ ករណី​នេះ​ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខ្លី។


ជន​សង្ស័យ​គប់​គ្រាប់​បែក​នៅ​បឹងកេងកង​៣ និង​វត្ថុ​តាង ២០១៦ ៨៥៥
ជន​សង្ស័យ​គប់​គ្រាប់​ បែក​នៅ​បឹងកេងកង​៣ ចំនួន​៨នាក់ និង​វត្ថុ​តាង​នានា ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខ នា​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 
សមត្ថកិច្ច​ជំនាញ​ដដែល​បន្ត​ថា បន្ទាប់ពី​ផែនការ​ទី​០១ បរាជ័យ កាលពី​ឆ្នាំ​២០១៥ ស្ត្រី​មេខ្លោង បាន​ធ្វើ​សកម្មភាព​លើក​ទី​២ ដែល​ជា​ករណី​បោក​គ្រាប់បែក។ ជនសង្ស័យ​បាន​ទាក់ទង​ទៅ ឈ្មោះ នូ សំបាន ភេទ​ប្រុស​ជនជាតិ​ខ្មែរ ឈ្មោះ ប៊ូ សុភា ភេទ​ស្រី​ជនជាតិ​ខ្មែរ ឲ្យ​អ្នក​ទាំងពីរ​រក​ឃាតក ឈ្មោះ ប៊ុន ភក្កី ភេទ​ប្រុស​ជនជាតិ​ខ្មែរ និង​សាក់ ម៉ាប់ ភេទ​ប្រុស​ជនជាតិ​ខ្មែរ​។ លោក​បញ្ជាក់​ថា ជន​ដៃដល់​ឈ្មោះ សាក់ ម៉ាប់ ជា​អ្នកធ្វើ​សកម្មភាព​បោក​គ្រាប់បែក កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ជួន សុវណ្ណ បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ជា​អ្នក​លក់​ដូរ ។ ជាង​នេះ​ទៅ​ទៀត ករណី​គំនុំ​នោះ លោក ក៏​មិន​បញ្ជាក់​ថា ជា​គំនុំ​រឿង​អ្វី​ដែរ៖ «ខ្ញុំ​គិត​ថា ករណី​លោក​សួរ​ជា​សិទ្ធិ​របស់​ឯកជន​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ទេ ដូច្នេះ​ករណី​ទាំង​ពីរ​នេះ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា ជា​រឿង​គំនុំ​បុគ្គល»
ក្រៅ​តែ​ពី​មនុស្ស​៨​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ នេះ សមត្ថកិច្ច​ក៏​បង្ហាញ​វត្ថុ​តាង​របស់​ជនសង្ស័យ ដែល​ប្រើប្រាស់​ក្នុង​សកម្មភាព​នោះ​រួមមាន​៖ ម៉ូតូ​បី​គ្រឿង កាំភ្លើងខ្លី​មួយ​ដើម មាន​គ្រាប់ ៧​គ្រាប់ ទូរស័ព្ទ​៤​គ្រឿង និង​ឯកសារ​ចំនួន​ទៀត។ ករណី​ទី​១ សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ពី​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​បាញ់សម្លាប់ សំណុំរឿង​ទី​២ ជា​ករណី​មនុស្សឃាត​ពិត​ទុកជាមុន។
ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​កាលពី​យប់​ទី ​៦ កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​រង​របួស និង​រថយន្ត ៣​គ្រឿង​រង​ការខូចខាត។ ក្រោយ​ករណី​នេះ​កើតឡើង ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​រឿង​សន្តិសុខ​សង្គម។
ទាក់ទង​រឿង​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ពន្យល់​ថា ភូមិសាស្ត្រ​ទីក្រុង​ភ្នំពេញ បើ​ធៀប​ទៅ​នឹង​ចំនួន​កងកម្លាំង​នគរបាល មិន​អាច​ធានា​ការពារ​មិន​ឲ្យ​ករណី​ល្មើស​កើតឡើង​នោះ​ទេ។ ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ ពេល​ចប់​សន្និសីទកាសែត។
អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា ព្រះរាជ​អាជ្ញារង លោក ហ៊ឺង ប៊ុនថន ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ កំពុង​ពិនិត្យ​ឯកសារ​សំណុំរឿង​និង​សួរចម្លើយ​ជនសង្ស័យ។
លោក​បន្ត​ថា ព្រះរាជអាជ្ញា នឹង​បន្ត​សួរ​ចម្លើយ​ជន​សង្ស័យ​នៅថ្ងៃទី២៤ ខែ​កញ្ញា បន្ត​ទៀត ដោយ​រក្សា​ទុក​ជន​សង្ស័យ​ទាំង​ចំនួន​៥​នាក់ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ។ ដោយ​ឡែក ជនជាតិ​វៀតណាម ទាំង​បី​រូប​ត្រូវ​សម្រេច​ចោទ​ប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម ហើយ​ចៅក្រម​សម្រេច​ឃុំ​ខ្លួន​រួច​ហើយ៕




No comments:

Post a Comment