![]() |
| ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា ប្រទេសកម្ពុជា លោក ហ៊ុន ណេង ចូលរួមប្រជុំជាមួយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ និងវៀតណាម នៅប្រទេសឡាវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ Photo courtesy of National Assembly |
លោក ហ៊ុន ណេង នឹងដឹកនាំ ប្រតិភូ ចូលរួម ប្រជុំ នៅវៀតណាម អំពី ការអភិវឌ្ឍ តំបន់ ត្រីកោណ
RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៦
ប្រធាន
គណៈកម្មការ មហាផ្ទៃ, ការពារជាតិ, និងមុខងារ,សាធារណៈ,នៃរដ្ឋសភា លោក ហ៊ុន ណេង
គ្រោងដឹកនាំ ប្រតិភូ ទៅចូលរួម កិច្ចប្រជុំ ប្រចាំឆ្នាំ លើកទី៣ របស់ គណៈកម្មការ ទទួលបន្ទុក ការពារជាតិ,
សន្តិសុខ នៃរដ្ឋសភា ប្រទេស កម្ពុជា, ឡាវ, និងវៀតណាម នៅទីក្រុង ញ៉ាត្រាង (Nha Trang) ខេត្ត ខាញ់វ៉ា (Khanh
Hoa) ប្រទេស វៀតណាម
ចាប់ពីថ្ងៃ ទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា។
សេចក្តី ជូនដំណឹង របស់ រដ្ឋសភា
ចេញផ្សាយ នៅថ្ងៃ ទី១៤ កញ្ញា ឲ្យដឹង ថា, គោលបំណង,នៃកិច្ចប្រជុំនេះ
គឺ ដើម្បី តាមដាន, ត្រួតពិនិត្យ, វាយតម្លៃវឌ្ឍនភាព,
និងជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងសន្តិសុខ ដើម្បី គាំទ្រ ដល់ការអភិវឌ្ឍ តំបន់ត្រីកោណ នៃប្រទេស ទាំង៣,
គឺ កម្ពុជា, ឡាវ, និងវៀតណាម, ព្រមទាំង រួមចំណែក អភិវឌ្ឍ សហគមន៍ អាស៊ាន ឲ្យរឹងមាំ។
រដ្ឋាភិបាល ប្រទេស កម្ពុជា,
ឡាវ, និងវៀតណាម បានបង្កើត តំបន់អភិវឌ្ឍន៍ ត្រីកោណ នៅឆ្នាំ ១៩៩៩ ដោយភ្ជាប់ ខេត្តចំនួន ១៣៖
ក្នុងនោះ ប្រទេស កម្ពុជា មានចំនួន ៤ខេត្ត, ប្រទេស ឡាវ មាន ៤ខេត្ត,
និងប្រទេស វៀតណាម មាន ៥ខេត្ត៕

Start with question:
ReplyDeleteWhat kind of knowledge does Hun Neng have?
What is he going to say during that discussion when he is so stupid ?
Doing the listening is more beneficial.
Delete