Paris Peace Accords 23 Oct. 1991

Monday, September 12, 2016

[[Vietnamization, rice] កម្ពុជា​ នាំ​ចេញ​ អង្ករ​ ធ្លាក់​ចុះ​ ជាង​៦% ​ក្នុង​រយៈពេល ​៨​ខែ ​ក្នុង​ឆ្នាំ​ ២០១៦​ ធៀប​ នឹង​ឆ្នាំ​ ២០១៥ | Cambodia's rice export dropped more than 6% in 8 month period in 2016 compared to 2015

Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of KampucheaFisheriesrubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.

 ...
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ ៨៥៥
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth

កម្ពុជា​ នាំ​ចេញ​ អង្ករ​ ធ្លាក់​ចុះ​ ជាង​៦% ​ក្នុង​រយៈពេល ​៨​ខែ ​ក្នុង​ឆ្នាំ​ ២០១៦​ ធៀប​ នឹង​ឆ្នាំ​ ២០១៥


RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៦


ការ​នាំ​ចេញ​អង្ករ ​កម្ពុជា ក្នុង​រយៈពេល ៨​ខែ​ ឆ្នាំ​២០១៦ បាន​ជាង ៣២​ម៉ឺន ​តោន។  របាយការណ៍​ របស់​ លេខាធិការដ្ឋាន​ ច្រក​ចេញ​ចូល​ តែ​មួយ​ សម្រាប់​ បំពេញ​បែបបទ ​នាំ​ចេញ​អង្ករ បង្ហាញ​ ថា, បរិមាណ​ នាំ​ចេញ​នេះ គឺ ​ធ្លាក់​ចុះ ​ជាង ៦ ​ភាគរយ បើ​ ធៀប​ នឹង​រយៈពេល ​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ ២០១៥។  ពាណិជ្ជករ និង​អ្នក​សិក្សា​ ការ​អភិវឌ្ឍ​ សង្គម បង្ហាញ​ក្តី​ ព្រួយ​បារម្ភ​ ថា, ការ​ធ្លាក់​ចុះ ​បែប​នេះ នឹង​ប៉ះពាល់​ ដល់​ការ​វិនិយោគ និង​​រោង​ម៉ាស៊ីន​ កិន​ស្រូវ, ព្រម​ទាំង ​កសិករ។
ថ្វីត្បិតតែ​វិស័យ​ស្រូវ​អង្ករ​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​មិន​ឃើញ​រីក​លូតលាស់​ធំ​ធាត់​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ឡើយ ជាពិសេស​បរិមាណ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​បង្ហាញ​ថា នៅ​រយៈពេល ៨​ខែ​ឆ្នាំ​២០១៦ នេះ កម្ពុជា នាំ​ចេញ​អង្ករ​បាន ៣២​ម៉ឺន​តោន (៣២០.០៧៦​តោន) គឺ​ធ្លាក់​ចុះ ៦​ភាគរយ (៦,៤%) បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​បែប​នេះ​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ ប៉ះពាល់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​កសិករ​ដែល​ពុំ​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ជាដើម៖ «»

បរិមាណ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​នេះ លោក សុង សារ៉ន មើល​ឃើញ​ថា ដោយ​កាល​ពី​ដើម​ឆ្នាំ​នោះ កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ការ​ផលិត​ស្រូវ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ចិន បាន​ទាន់​ពេលវេលា ហើយ​ប្រទេស​ថៃ ក៏​បាន​ទម្លាក់​តម្លៃ​អង្ករ​ទាប​ជាង​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​បញ្ហា​សកល មិន​មែន​មាន​តែ​កម្ពុជា មួយ​នោះ​ទេ៖ «»

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវ-អង្ករ​កម្ពុជា របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ក្រៅ​ពី​បញ្ហា​ខ្ចី​បុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម បញ្ហា​ទិន្នផល​ផលិតកម្ម​ទាប ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់ បញ្ហា​ខ្វះខាត​ទឹក ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ថ្លៃ​អគ្គិសនី​ខ្ពស់ ខ្វះខាត​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ខ្ពស់ កំពង់ផែ​នាំ​ចេញ​នៅ​ឆ្ងាយ​ពី​ប្រភព​ផលិតកម្ម ជាដើម។

រីឯ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បរិមាណ​នៃ​ការ​នាំ​អង្ករ​ចេញ​នេះ គឺ​ផល​ស្រូវ​បាន​តិច ទោះ​បី​ជា​ដី​ទំហំ​ធំ និង​ដោយសារ​នយោបាយ​ក្នុង​ស្រុក​ផង និង​នយោបាយ​ក្នុង​តំបន់​ផង។ លោក​ព្យាករ​ថា វិស័យ​ស្រូវ​អង្ករ​នឹង​ជួប​ហានិភ័យ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​ធូរ​ស្រាល ជាពិសេស​ការ​នាំ​ចេញ​នឹង​កាន់​តែ​រង​សម្ពាធ​ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៖ «»

រដ្ឋាភិបាល​តែងតែ​សន្យា​ថា នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ទាំង​បរិមាណ និង​គុណភាព ដូចជា​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​អនុគ្រោះ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ស្វែងរក​ពូជ​ស្រូវ​ល្អៗ បង្កើន​ឃ្លាំង​ស្តុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ។ លើស​ពី​នេះ សន្យា​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទីផ្សារ ព្រម​ទាំង​អនុគ្រោះ​ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​វិស័យ​កសិកម្ម​បាន​ទេ បើ​សិន​គ្រាន់​តែ​ប្រកាស​ជួយ តែ​មិន​មាន​សកម្មភាព​នោះ។

កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង កម្ពុជា នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ ៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ៕

No comments:

Post a Comment