[Background / related]
The Vietnamization of Kampuchea: A New Model of Colonialism (Indochina Report, October 1984)
Part
II: Vietnamization of the Economic Framework (continued)
The
Unequal Exchange
It
is within this new institutional framework that the Vietnamese are asserting their hold over the economy
and future of
Kampuchea. Fisheries, rubber and rice are the three main sectors affected by what should be termed the Unequal
Exchange between Vietnam and Kampuchea.
...
កសិករប្រមូលផ្ដុំគ្នាបិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថតផ្តល់ឲ្យ និងពីហ្វេសប៊ុក) |
កសិករ នៅបាត់ដំបង ចាក់ស្រូវ បិទផ្លូវ តវ៉ា ជុំវិញ ការធ្លាក់ចុះ តម្លៃស្រូវ
VOD / វីអូឌី | ១៨ កញ្ញា ២០១៦
ប្រជាកសិករ ប្រហែល ៥០០នាក់ នៅស្រុក សង្កែ នៅព្រឹកថ្ងៃ អាទិត្យនេះ នាំគ្នា បិទផ្លូវជាតិ លេខ៥ ដើម្បី ជំរុញ ទៅអាជ្ញាធរ ឲ្យស្វែងរក ទីផ្សារ សម្រាប់ លក់ស្រូវ ទៅតាមតម្លៃ ដែលត្រូវ បានកំណត់ ដោយរដ្ឋាភិបាល នាពេល ថ្មីៗនេះ។
កសិករ មកពីឃុំ កំពង់ព្រៀង ស្រុក សង្កែ, លោក សឿង សុដា, បានប្រាប់ ថា, ក្រុម ប្រជាកសិករ បានប្រមូលផ្ដុំគ្នា តវ៉ា តាមរយៈ ការចាក់ស្រូ វប្រហែល ៣០០គីឡូក្រាម ដាក់របាំងឈើ និងគោយន្ត នៅលើផ្លូវ ជាតិ លេខ៥ ដើម្បី តវ៉ា ទៅនឹង ការធ្លាក់ចុះ តម្លៃស្រូវ បើ ទោះបីជា រដ្ឋាភិបាល បានប្រកាស ទទួលទិញស្រូវ ពីកសិករ ក្នុងតម្លៃ ជាក់លាក់ ក៏ដោយ។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា
បានសម្រេចបញ្ចេញប្រាក់ ២៧លានដុល្លារ សម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក។
នៅក្នុងថ្ងៃនោះផងដែរ ធនាគារស្រូវកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង បានអំពាវនាវទៅដល់ប្រជាកសិករ ឲ្យបញ្ឈប់លក់ស្រូវសែនក្រអូបក្រោមតម្លៃ ៨៤០រៀល ឬ ៧បាត ក្នុងមួយគីឡូក្រាម។ ធនាគារនេះ ក៏បានប្រកាសទទួលទិញស្រូវសែនក្រអូបពីប្រជាកសិករ ក្នុងតម្លៃចាប់ពី ៨៤០រៀលឡើងទៅ។
ប៉ុន្តែ កសិករ សឿង សុដា អះអាងថា ស្រូវសែនក្រអូបប្រជាកសិករ ត្រូវបានក្រុមឈ្មួញទិញក្នុងតម្លៃចន្លោះពី ៥០០ ទៅ ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលលោកថា តម្លៃនេះនឹងធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញ និងប្រឈមមុខនឹងការជំពាក់ប្រាក់ធនាគារកាន់តែច្រើន។
កសិករូបនេះប្រាប់ថា៖ «ឈ្មួញ មកចាក់ហើយ ដើរចេញ, ចាក់ហើយ ដើរចេញ, អត់ ឲ្យតម្លៃទេ។ ហើយ ម្នាក់ទៀត, គេ ឲ្យ ៦៧ខ្មែរ (៦៧០រ); មួយសន្ទុះ ក្រោយទៀត គេ អត់យកវិញ។ ឈ្មួញ ពេលព្រឹកឡើង គេ ឲ្យ៦០ ជាងកន្លែងខ្លះឲ្យ ៥០០រៀល ទៅ៦០០រៀ មួយគីឡូ។ ហើយ ពួកខ្ញុំ លក់អត់កើត, អត់រួច ថ្លៃច្រូត, អត់រួច ថ្លៃជី។ ហើយ ស្រូវខ្ញុំ ទិញពូជ ជាង ១ដុល្លា ក្នុងមួយគីឡូ។»
កសិករមួយរូបទៀត លោក សុខ ចន្ធី ឲ្យដឹងថា ស្រូវសែនក្រអូបរបស់ប្រជាកសិករនៅស្រុកសង្កែរាប់ពាន់តោន កំពុងប្រឈមការខូចខាត ដោយសារគ្មានទីផ្សារ និងមានតម្លៃថោក ដែលជាហេតុជំរុញឲ្យពួកគាត់សម្រេចស្រូវនៅលើផ្លូវ និងបិទផ្លូវមិនឲ្យធ្វើចរាចរ ដើម្បីជុំរុញឲ្យរដ្ឋាភិបាលកំណត់តម្លៃស្រូវឲ្យបានច្បាស់លាស់ និងឲ្យក្រុមឈ្មួញទិញតាមការប្រកាសរបស់ធនាគារស្រូវ
លោកបន្ដថា៖ «ហើយស្រូវបងប្អូននិយាយទៅ សល់រាប់សិបរយតោននោះបងអើយ។ ហើយអភិបាលខេត្ដ និងធនាគារស្រូវហ្នឹង គេមក គេនិយាយថា គេបានដាក់ចឹងមែន តែគេទិញតាមប្រភេទស្រូវ ទៀតស្រូវលេខ១ ឲ្យ ៨៤០រៀល និងលេខ២ ឲ្យ ៨០០រៀល ហើយទិញកំណត់តាមឡគេចំហុយទេ។ លើសពីហ្នឹង មិនដឹងយកទៅណាដែរ។»
កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប្រជាកសិករមួយចំនួន ក៍បានព្រមានយកទិន្នផលស្រូវទៅចាក់ចោលលើផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបុរី នៃខេត្ដបន្ទាយមានជ័យដូចគ្នានេះដែរ ដើម្បីជំរុញឲ្យរដ្ឋាភិបាលជួយដំឡើងតម្លៃទិន្នផលកសិកម្ម ខណៈស្រូវមានតម្លៃជាង ៦ពាន់បាតថៃក្នុងមួយតោន។
ទាក់ទងនឹងករណីនេះ VOD ព្យាយាមទាក់ទងអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដើម្បីសុំការឆ្លើយតប ប៉ុន្ដែ គ្មានអ្នកទទួលទូរស័ព្ទ។
ប៉ុន្ដែ នៅក្នុងវីដេអូឃ្លីបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រកន្លងមក អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានចុះទៅដល់កន្លែងដែលកសិករប្រមូលផល ស្ថិតនៅឃុំខ្នាចរមាស ស្រុកបរវិល ដោយនិយាយថា កុំឲ្យប្រជាកសិករលក់ស្រូវឲ្យឈ្មួញណា ដែលឲ្យតម្លៃក្រោម ៨០០រៀល។ លោក ចាន់ សុផល ថ្លែងថា លោកនឹងចាត់វិធានការទៅលើឈ្មួញណាដែលទិញស្រូវពីកសិកក្នុងតម្លៃទាបជាង ៨០០រៀល។
កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងមកថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំទៅប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ ឲ្យចាត់វិធានការទប់ស្កាត់ការទម្លាក់តម្លៃផលិតផលកសិកម្មពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុន។
ប៉ុន្តែ អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ប្រសិនបើក្រសួងចង់បង្កើននូវផលិតផលស្រូវ និងទប់ស្កាត់ការទម្លាក់តម្លៃស្រូវរបស់ឈ្មួញនោះ គួរតែចុះធ្វើការនេះផ្ទាល់ ឬចាត់ឲ្យមន្ត្រីទាំងអស់ឲ្យចុះត្រួតពិនិត្យនៅពេលដល់រដូវប្រមូលផលរបស់កសិករ។ លោកបន្តថា បើក្រសួងគ្រាន់តែចេញលិខិតជូនដំណឹង ដើម្បីឲ្យចាត់វិធានការនោះ គឺមិនមានប្រសិទ្ធភាពទេ កាលណាបើគ្មានយន្តកាលច្បាស់លាស់នោះ ព្រោះឈ្មួញបច្ចុប្បន្នមិនសូវជាស្ដាប់ទេ៕
No comments:
Post a Comment