Paris Peace Accords 23 Oct. 1991

Monday, October 3, 2016

យុទ្ធនាការ​ ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ សប្ដាហ៍ ​ទី​២២​ មិន​មាន​ ការ​រារាំង​ ពី​កម្លាំង​ អាជ្ញាធរ​ ទេ | Black Monday campaign enters 22nd week without disturbance from authority

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បុរីកីឡា ២០១៦ ៨៥៥
សហគមន៍​បុរីកីឡា បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phann Yasy

យុទ្ធនាការ​ ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ សប្ដាហ៍ ​ទី​២២​ មិន​មាន​ ការ​រារាំង​ ពី​កម្លាំង​ អាជ្ញាធរ​ ទេ

RFA / វិទ្យុ អាស៊ី សេរី | ៣ តុលា ២០១៦



សហគមន៍ ​បុរីកីឡា បន្ត​ ធ្វើ​យុទ្ធនាការ​ ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ​ នៅ​ថ្ងៃ​ ទី​៣ តុលា។  យុទ្ធនាការ​ ថ្ងៃ​នេះ​មិន​មាន​ ការ​រារាំង​ ពី​កម្លាំង​ អាជ្ញាធរ​ទេ។  អ្វី​ ដែល​ប្លែក​នោះ គឺ ​នៅ​សហគមន៍ ​បុរីកីឡា មាន​ការ​ ចូលរួម​ ពី​ក្មេងៗ។  ពួក​គេ ​ប្រើ​ស្កុត​ខ្មៅ​ មក​បិទ​ លើ​មាត់។
តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ប្រាប់​ថា ស្កុត​ខ្មៅ​ដែល​យក​មក​បិទ​មាត់​ពួក​គាត់​នោះ មាន​ន័យ​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
ចំណែក​សហគមន៍​បឹងកក់ មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ដូច​សប្ដាហ៍​កន្លង​ទៅ​ឡើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ តុលា ដោយសារ​ពួក​គាត់​រវល់​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ តែ​ពួក​គាត់​នឹង​បង្ហោះ​សារ​ទាមទារ​យុត្តិធម៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ជំនួស​វិញ។
សហគមន៍​មាន​ទំនាស់​ដីធ្លី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។





No comments:

Post a Comment