Paris Peace Accords 23 Oct. 1991

Tuesday, October 25, 2016

រដ្ឋាភិបាល​ អង់គ្លេស ​​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ ដោះស្រាយ​ បញ្ហា​ សិទ្ធិមនុស្ស | British govt urges Cambodian govt resolves human rights issues

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Cheu Sideth

រដ្ឋាភិបាល​ អង់គ្លេស ​​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ ដោះស្រាយ​ បញ្ហា​ សិទ្ធិមនុស្ស

RFA / វិទ្យុ អាស៊ី សេរី | ២៤ តុលា ២០១៦


តំណាង​ រដ្ឋាភិបាល​ អង់គ្លេស ទទូច ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ដោះស្រាយ ​បញ្ហា​ រំលោភ​ សិទ្ធិ​មនុស្ស ស្រប​ពេល​ ពលរដ្ឋ​ខ្មែរ​ នៅ​សហរដ្ឋ អាមេរិក និង​សហគមន៍ អឺរ៉ុប នាំ​គ្នា ​ធ្វើ​ពិធី​ រម្លឹក​ខួប​ លើក​ទី​២៥ នៃ​សន្ធិសញ្ញា​ សន្តិភាព​ ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

សមាជិក​ សភា និង​អនុរដ្ឋលេខាធិការ​ ក្រសួង​ ការបរទេស​ អង់គ្លេស ទទួល​បន្ទុក​ កិច្ចការ​ អាស៊ី និង​ប៉ាស៊ីហ្វិក លោក អាឡុក ហ្សាម៉ា (Alok Sharma) អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ធានា​ ឲ្យ​បាន​ នូវ​ការ​គោរព ​សិទ្ធិមនុស្ស និង​សិទ្ធិ​ សេរីភាព​ ជា​មូលដ្ឋាន​ ដទៃ​ទៀត ​របស់ ​ពលរដ្ឋ​ កម្ពុជា ដូច​មាន​ ចែង​ក្នុង​ កិច្ច​ព្រមព្រៀង​ សន្តិភាព​ ទីក្រុង​ ប៉ារីស។


អង់គ្លេស​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១៩ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ពាក់ព័ន្ធ​នឹង​ការ​រម្លឹក​ខួប​លើក​ទី​២៥ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ​ដែរ កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អាមេរិក នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) និង​នៅ​រដ្ឋ​វីជីនៀ (Virginia) និង​សហគមន៍​អឺរ៉ុប បាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​២៥ នៃ​កិច្ច​ព្រម​នេះ ដោយ​ពួកគាត់​លើក​ឡើង​ថា ពួក​គាត់​កំពុង​រស់​នៅ​ប្រទេស​ជឿនលឿន​មាន​ជីវភាព​រស់​នៅ​សមរម្យ ថ្លៃថ្នូរ និង​មាន​សិទ្ធិ​សេរី​ពេញ​បរិបូរណ៍។ ពួកគាត់​ប្រាថ្នា​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ទទួល​បាន​សិទ្ធិ​រស់រាន​មាន​ជីវិត និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដូចគ្នា​ដែរ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បដិសេធ​ការ​លើក​ឡើង​ថា កម្ពុជា​មិន​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ពេញលេញ។ លោក​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​រីករាយ​នឹង​ស្ថិរភាព និង​សន្តិភាព។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​ក្នុង​ពិធី​ខួប ២៥​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​អាមេរិក​នេះ មើល​មិន​ឃើញ​ថា រដ្ឋាភិបាល​បាន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឡើយ​នោះ​ទេ។ ពួកគេ​ក៏​អះអាង​ថា ពួកគេ​ចូលរួម​ពិធី​នេះ ដោយសារ​ចង់​បង្ហាញ​ពី​ភាព​ឈឺ​ឆ្អាល​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ និង​ជា​ការ​ដាស់សតិ​ដល់​ប្រទេស​ម្ចាស់​ហត្ថលេខី «កុំ​ឲ្យ​ដេក​លង់​លក់»។ ពួកគាត់​ដាស់តឿន​ក្រើន​រម្លឹក​ដល់​រដ្ឋាភិបាល​ខ្មែរ​កុំ​ឲ្យ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង និង​ឲ្យ​រដ្ឋាភិបាល​ឈប់​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ញើ​សារ​ដល់​ប្រទេស​ហត្ថលេខី​ទាំង​អស់​ឲ្យ​ធ្វើ​យ៉ាង​ណា​បន្ត​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ លោក ឃិន គីវ រស់​នៅ​នៅ​រដ្ឋ​ម៉ារីឡែន (Maryland) ដែល​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ពី​ចម្ងាយ បាន​ទទូច​សុំ​ឲ្យ​ពលរដ្ឋ​នៅ​ឯ​នាយ​សមុទ្រ​ជួយ​ធ្វើ​យ៉ាង​ណា​រម្លឹក​អ្នក​នៅ​ស្រុក​ខ្មែរ​កុំ​ភ្លេច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៩ វិច្ឆិកា៖ «ខ្ញុំ​មក​ចូល​រួម​នេះ គឺ​ដើម្បី​រួម​ចំណែក​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ​យើង​ទាំង​អស់ មាន​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​គ្រប់ៗ​គ្នា ដោយសារ​យើង​នៅ​ទី​នេះ​មិន​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​ទេ ដូច្នេះ​យើង​ត្រូវ​នាំ​គ្នា​ទូរស័ព្ទ​ទៅ​បង​ប្អូន​យើង​ទាំង​អស់​គ្នា​នៅ​ស្រុក​ខ្មែរ ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា។ ឆ្នោត​មួយ​សន្លឹក​ជា​អំណាច​របស់​យើង»

​ពលរដ្ឋ​ខ្មែរ​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី រួម​ទាំង​សហរដ្ឋអាមេរិក​ផង បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ទៅ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា៕





No comments:

Post a Comment