រដ្ឋាភិបាល កម្ពុជា ត្រៀម ទប់ស្កាត់ មិនឲ្យ លោក សម រង្ស៊ី ចូលស្រុក
រដ្ឋាភិបាល កម្ពុជា
បានរៀបចំ ផែនការ ជាស្រេច ដើម្បី ទប់ស្កាត់ មិនឲ្យ មេដឹកនាំ គណបក្សប្រឆាំង ឈានជើង ជាន់ទឹកដី កម្ពុជា បានឡើយ។ នេះ បើ តាមការ ផ្សព្វផ្សាយ នៅហ្វេសប៊ុក លោក សម រង្ស៊ី នៅថ្ងៃ សុក្រ ទី២១ ខែតុលានេះ
ដែលបាន បង្ហោះ សេចក្តីសម្រេច មួយ របស់ ទីស្តីការ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃ ទី១២ ខែតុលា។
ក្នុងលិខិត ដែលយោង តាមចំណា របស់លោក នាយករដ្ឋមន្រ្តី
ហ៊ុន សែន ផងនោះ សមត្ថកិច្ច បានរៀបចំ ផែនការ ៤ចំណុច ដើម្បី ទប់ស្កាត់ កុំឲ្យ លោក សម
រង្ស៊ី វិលមក កម្ពុជាវិញ។ [4 measures to be taken by security to prevent Sam Rainsy from returning]
វិធានការ ទី១ គឺ ប្រាប់ទៅ ក្រុមហ៊ុន យន្តហោះ ទាំងអស់ ឲ្យហាម មិនឲ្យ លោក
សម រង្ស៊ី ឡើងយន្តហោះ មកកម្ពុជា ឡើយ។
[Measure No. 1 is to tell all the airlines not to allow Sam Rainsy board the airplane to return to Cambodia.]
[Measure No. 1 is to tell all the airlines not to allow Sam Rainsy board the airplane to return to Cambodia.]
វិធានការ ទី២៖ ករណី ដែលលោក សម រង្ស៊ី
ធ្វើដំណើរ មកកម្ពុជា តាមរយៈ យន្តហោះ ណាមួយ, ត្រូវ បង្វែរ ឲ្យទៅកាន់ កន្លែងដើមវិញ។
[Measure No. 2: in the case Sam Rainsy is traveling on one of the planes, you must make the plane return to its place of origin.]
[Measure No. 2: in the case Sam Rainsy is traveling on one of the planes, you must make the plane return to its place of origin.]
វិធានការ ទី៣៖ ករណី យន្តហោះ ដឹកលោក សម
រង្ស៊ី ដល់អាកាសយាន្តដ្ឋាន កម្ពុជាហើយ គឺ មិនត្រូវ ឲ្យភ្ញៀវ ចាកចេញឡើយ
និងត្រូវ បញ្ជា យន្តហោះ ត្រឡប់ទៅ អាកាសយាន្តដ្ឋាន ដើមវិញ។
[Measure No. 3: In the case the plane has carried Sam Rainsy to an airport in Cambodia, you must not allow passengers to deplane and must order the plane to return to its place of origin.]
[Measure No. 3: In the case the plane has carried Sam Rainsy to an airport in Cambodia, you must not allow passengers to deplane and must order the plane to return to its place of origin.]
វិធានការ ទី៤៖ ក្នុងករណី លោក សម រង្ស៊ី
ចេញផុត យន្តហោះ នៅកម្ពុជា ហើយ, នគរបាល អន្តោប្រវេសន៍ ត្រូវ ចាត់វិធានការ តាមច្បាប់។
[Measure No. 4: In the case Sam Rainsy has deplaned in Cambodia, the immigration police must take appropriate measures in accordance to the law.]
[Measure No. 4: In the case Sam Rainsy has deplaned in Cambodia, the immigration police must take appropriate measures in accordance to the law.]
នៅថ្ងៃ ទី២១ ខែតុលា នេះដែរ លោក សម រង្ស៊ី ក៏បាន សរសេរ លើហ្វេសប៊ុករបស់លោក ថា៖ «គេ ហាមឃាត់ មិនឲ្យខ្ញុំ វិលត្រឡប់ មកប្រទេស កម្ពុជាវិញ។»
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ
លោក ខៀវ សុភ័គ និងអ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន អះអាង ថា, លោក មិនបាន ដឹង ពីលិខិត នោះទេ ដោយបង្វែរ ឲ្យទៅសួរ លោក ផៃ ស៊ីផាន
អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្រ្តី។ ប៉ុន្តែ វីអូឌី មិនទាន់អាច ទាក់ទង លោក ផៃ ស៊ីផាន បានឡើយ ដើម្បី សុំការបញ្ជាក់ បន្ថែម
រហូត មកដល់ ម៉ោងចុះផ្សាយនេះ៕
No comments:
Post a Comment