ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (រូបលើកដៃ) ថ្លែងទៅកាន់សកម្មជនរបស់លោក នាទីស្នាក់ការកណ្ដាល នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។ RFA/Brach Chev |
ប្រធាន សមាគម មួយ គ្រោងប្ដឹង មន្ត្រីប្រឆាំង ២រូប ទៅអង្គភាព ប្រឆាំង អំពើ ពុករលួយ
RFA / វិទ្យុ អាស៊ី សេរី | ១៥ តុលា ២០១៦
ប្រធាន សមាគម ជយលាភី បញ្ញាជន កម្ពុជា និងជាស្ថាបនិក ក្រុមបញ្ញវន្ត កំណែទម្រង់ សង្គម គ្រោង នឹងប្ដឹង មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ
ពីរនាក់ គឺ លោក
កឹម សុខា និងលោក អេង
ឆៃអ៊ាង ទៅអង្គភាពប្រឆាំង អំពើ ពុករលួយ។ គម្រោងនេះ ធ្វើឡើង ក្រោយពេល ខាងសមាគមនេះ រកឃើញ ថា, ទ្រព្យសម្បត្តិ របស់ មន្ត្រីជាន់ខ្ពស់ បក្សប្រឆាំង ទាំងពីរនាក់ កើនឡើង ក្រោយពេល បោះឆ្នោត តំណាងរាស្ត្រ ឆ្នាំ២០១៣
រួចមក។
សមាគម ជយលាភី បញ្ញាជន កម្ពុជា នឹងប្រជុំ ក្រុមប្រឹក្សាភិបាល នៅថ្ងៃច័ន្ទ
សប្ដាហ៍ក្រោយ
ដើម្បី ប្រមូលភស្តុតាង ឱ្យបានច្រើន បន្ថែមទៀត និងសម្រេច កំណត់ថ្ងៃ បរិច្ឆេទប្ដឹង មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ ពីររូប ទៅអង្គភាព ប្រឆាំង អំពើ ពុករលួយ។
ប្រធាន សមាគម ជយលាភី បញ្ញាជន កម្ពុជា និងជាស្ថាបនិក ក្រុមបញ្ញវន្ត កំណែទម្រង់ សង្គម
លោក រស់ សារ៉ុម
មានប្រសាសន៍ នៅថ្ងៃ ទី១៥
ខែតុលា ថា,
ក្រោយពេល ប្រជុំ ក្រុមប្រឹក្សាភិបាល រួច, ខាងលោក នឹងប្ដឹង ទៅអង្គភាព ប្រឆាំង អំពើ ពុករលួយ ដើម្បី ស្នើឱ្យបើក កញ្ចប់ថវិកា មន្ត្រី គណបក្ស ប្រឆាំង ពីររូប
គឺលោក
កឹម សុខា និងលោក អេង
ឆៃអ៊ាង។
លោក បញ្ជាក់ ថា, គម្រោងប្ដឹង មន្ត្រី ទាំងពីរនេះ ដើម្បី ឱ្យពួកគាត់ បំភ្លឺ ឱ្យបាន ច្បាស់លាស់ ជុំវិញ ទ្រព្យសម្បត្តិ របស់ខ្លួន ពីព្រោះ ខាងលោក មើលឃើញថា, ទ្រព្យសម្បត្តិ របស់ មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ
ទាំងពីរនេះ
កើនឡើង ក្រោយពេល បោះឆ្នោត តំណាងរាស្ត្រ កាលពីឆ្នាំ ២០១៣
រួចមក។
ជាក់ស្ដែង
ចម្ការម្រេច របស់លោក កឹម សុខា និងវីឡា នៅបុរីសែនសុខ ភ្នំពេញ ដែលលោក អេង
ឆៃអ៊ាង ទើបតែ ទិញ ថ្មីៗនេះ ជាដើម៖ «សមាគម យល់ឃើញ ថា,
គណបក្សប្រឆាំង ជានិច្ចកាល តែងតែ ចោទគណបក្សកាន់អំណាច រឿងពុករលួយ,
វា មិនស្អាតស្អំ។»
ប្រធាន សមាគម ដដែល ឱ្យដឹង ថា, ខាងលោក ក៏មានបំណង ប្ដឹងមន្ត្រី គណបក្ស ប្រជាជន កម្ពុជា ទៅអង្គភាព ប្រឆាំង អំពើ ពុករលួយ
ដើម្បី បង្ហាញ ទ្រព្យសម្បត្តិ របស់ ពួកគេ មុនពេល បោះឆ្នោត តំណាងរាស្ត្រ ឆ្នាំ២០១៨
ចូលមកដល់។
ទាក់ទង បញ្ហានេះ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ
លោក យឹម សុវណ្ណ
មិនបាន ឆ្លើយតប យ៉ាងណាឡើយ ដោយរុញ ឱ្យទៅសួរ សាមីខ្លួន ដែលគេ មានគម្រោងប្ដឹង ទាំងនោះ៖ «ខ្ញុំ ចង់ឱ្យ ទាក់ទង ទៅឯកឧត្ដម
អេង ឆៃអ៊ាង និងទៅខាង ខុទ្ទកាល័យ លោកប្រធាន ស្ដីទី ផ្ទាល់តែម្ដង ទៅ។»
កាលពីខែមិថុនា លោក រស់ សារ៉ុម ធ្លាប់ប្ដឹងទៅមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប.)
ចំនួន ៤នាក់
ពីបទសង្ស័យថា
បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការក្នុងស្ថាប័នមួយនេះដែលធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៦ ប៉ុន្តែក្រោយមកលោកក៏បានចេញលិខិតសុំទោសទៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ។
យ៉ាងណាក៏ដោយចុះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
លោក សន ជ័យ យល់ថា មន្ត្រីក្នុងជួររាជរដ្ឋាភិបាលទៅវិញទេ
ដែលសមាគមមួយនេះ ត្រូវដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះលោកមើលឃើញថា
មានមន្ត្រីរដ្ឋាភិបាលជាច្រើន ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងខ្លាំង
ជាក់ស្ដែងមន្ត្រីគយ និងស្ថាប័នជាច្រើនផ្សេងទៀត៖ «វាអត់មានច្បាប់ណាកំណត់ថា បក្សប្រឆាំងត្រូវតែស្អាតស្អំជាងគេ គណបក្សកាន់អំណាចត្រូវតែមិនស្អាតស្អំ វាអត់មានច្បាប់ហ្នឹង។សំខាន់ឱ្យតែអ្នកប្រព្រឹត្តអំពើពុករលួយនៅក្នុងក្របខ័ណ្ឌរដ្ឋបាលសាធារណៈ។»
លោក សន ជ័យ មើលឃើញថា
នេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីគណបក្សប្រឆាំងរងការគំរាមប្ដឹងទាក់ទងបញ្ហាពុករលួយ។ រឿងរ៉ាវដែលកើតឡើងដដែលៗបែបនេះ
លោកយល់ថា ជារឿងនយោបាយ ហើយលោកថា ប្រសិនបើបណ្ដឹងនោះចេញជារូបរាងដោយមានលក្ខណៈលម្អៀង មិនបានឆ្លុះបញ្ចាំងអំពីអភិបាលកិច្ចល្អក្នុងសង្គម ឬការគ្រប់គ្រងធនធានធម្មជាតិដើម្បីប្រយោជន៍សាធារណៈទេ គឺវាគ្រាន់តែបណ្ដឹងដើម្បីបំបាក់គណបក្សជំទាស់តែប៉ុណ្ណោះ៕
No comments:
Post a Comment