ពលរដ្ឋខ្មែររស់នៅអូស្ត្រាលីតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ RFA/Chun Chanboth |
បក្សប្រជាជន ចោទថា មានបក្ស នយោបាយ នៅពីក្រោយ បាតុកម្ម ប្រឆាំងលោក ហ៊ុន ម៉ាណែត
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៦
គណបក្ស ប្រជាជន កម្ពុជា ឆ្លើយតបទៅ នឹងបាតុកម្ម ប្រឆាំង កូនប្រុសច្បង លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ ថា, បាតុកម្ម ដែលដឹកនាំ ដោយតំណាងរាស្ត្រ ប្រទេស អូស្ត្រាលី ហុង លីម ធ្វើក្រោម ខ្សែញាក់ របស់ គណបក្ស នយោបាយមួយ ដែលមាន មជ្ឈដ្ឋាន អ្នកប្រឆាំង។
សេចក្ដីប្រកាស ព័ត៌មាន ចុះនៅថ្ងៃ ទី៨ ខែតុលា របស់ គណបក្ស ប្រជាជន កម្ពុជា លើកឡើង ថា, លោក ហុង លីម ដែលបោះបង់ សញ្ជាតិខ្លួនឯង ពុំ មានសិទ្ធិ បញ្ចេញមតិ លើអធិបតេយ្យ កម្ពុជា និងមិន តំណាង ឲ្យសំឡេងខ្មែរ ពិតប្រាកដ ដូចដែលអ្នក ចូលរួម បាតុកម្ម ចង់បាន នោះទេ។
បញ្ជាក់បន្ថែម លើសេចក្ដីប្រកាស ព័ត៌មាននេះ អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរី ដឹងថា, មជ្ឈដ្ឋាន អ្នកប្រឆាំង ដែលជាខ្សែញាក់ ធ្វើឲ្យមាន បាតុកម្មនេះ ជាចង្កោម អ្នកប្រឆាំង គណបក្ស ប្រជាជន កម្ពុជា។ ទាក់ទង នឹងការចោទប្រកាន់ លើលោក ហុង លីម វិញម្ដង, លោក សុខ ឥសាន បន្តថា, លោក ហុង លីម អស់សិទ្ធិ ជាពលរដ្ឋខ្មែរ ព្រោះ បុគ្គលរូបនេះ ប្រមាថ ជាតិឯង ជារបប តិរច្ឆាន៖ «គាត់ ប្រមាថគេ ថា, តិរច្ឆាន ទូទាំង ប្រទេស។ គាត់ហ្នឹង តិរច្ឆាន ជាងគេ ទៅទៀត។ ខ្លួនឯង ជប់លៀង ក្នុងរង្វង់បុណ្យ ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី បាន។ ដល់ពេល គេ ធ្វើទៅ ជាចង្អៀតចង្អល់, តើ ជាអ្នក ប្រជាធិបតេយ្យដែរ ឬទេ? គួរ ឲ្យខ្មាសគេ ណាស់ ដែលខ្លួន ជាតំណាងរាស្ត្រ ក្នុងប្រទេស ប្រជាធិបតេយ្យ ធ្វើប្រឆាំង នឹងលទ្ធិប្រជាធិបតេយ្យ។»
ក្នុងដំណើរ ទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត ទៅប្រទេស អូស្ត្រាលី សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) ប្រមាណជាង ៥០០នាក់ នាំគ្នាតវ៉ាកាលពីរាត្រីថ្ងៃទី៧ ខែតុលា។ ការតវ៉ានេះ គឺដើម្បីប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ព្រមទាំង ទាមទារ យុត្តិធម៌ ជូនបណ្ឌិត កែម ឡី ដែលត្រូវ ឃាតក បាញ់សម្លាប់ កាលពីខែ កក្កដា កន្លងទៅ និងទាមទារ ឲ្យដោះលែង សកម្មជន និងសមាជិក សភា បក្សប្រឆាំង ដែលកំពុង ជាប់ពន្ធនាគារ៕
No comments:
Post a Comment