ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ |
រដ្ឋាភិបាល ត្រៀមកម្លាំង ទប់ស្កាត់ មិនឲ្យ លោក សម រង្ស៊ី វិលចូលស្រុក
RFA / វិទ្យុ អាស៊ី សេរី | ២១ តុលា ២០១៦
រដ្ឋាភិបាលកម្ពុជា ត្រៀម កងកម្លាំង ដើម្បី ទប់ស្កាត់ មិនឲ្យ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ វិលចូល ស្រុកវិញ បាន ជាដាច់ខាត, ប៉ុន្តែ រដ្ឋាភិបាល មិនបានបញ្ជា ឲ្យនគរបាល ចាប់ខ្លួន លោក សម រង្ស៊ី ទេ។
លិខិត របស់ ទីស្ដី ការគណៈ រដ្ឋមន្ត្រី ដែលត្រូវ បានបង្ហាញ ជាសាធារណៈ នៅថ្ងៃ ទី២១ ខែតុលា បញ្ជាក់ ថា យោងតាម ចំណារ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សហការ ជាមួយ ស្ថាប័ន ពាក់ព័ន្ធនានា និងជាពិសេស ជាមួយ លេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល ឲ្យប្រើ គ្រប់មធ្យោបាយ មិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកបានទេ។
លិខិតដដែលបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្សី ទិញសំបុត្រមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនោះទេ។
ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់។
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់ថា លោកទទួលបានលិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានខ្លឹមបែបនេះ កាលពីថ្ងៃទី១៨ ខែតុលា។
ការបង្ហាញវិធានការរបស់រដ្ឋាភិបាលបែបនេះ ក្រោយពេលលោក សម រង្ស៊ី អះអាងថា នឹងវិលចូលស្រុកដើរចូលគុក ប្រសិនបើមានការដោះលែងមន្ត្រីបក្សប្រឆាំង និងអ្នកសិទ្ធិមនុស្សប្រមាណ ៣០នាក់។
សូម ស្ដាប់ការ បកស្រាយ របស់លោក សម រង្ស៊ី ឆ្លើយតប ទៅនឹងចំណាត់ការ របស់ រដ្ឋាភិបាលនេះ តាមការសាកសួរ របស់លោក ជុន ច័ន្ទបុត្រ៖
No comments:
Post a Comment