Paris Peace Accords 23 Oct. 1991

Tuesday, October 11, 2016

ចៅអធិការ វត្តចាស់ មិនផ្តល់ ទីតាំង ឲ្យធ្វើ បុណ្យខួប ១០០ថ្ងៃ លោក កែម ឡី | Head monk of Wat Chas ("Old Pagoda") refuses permission to hold 100 day ceremony for Kem Ley

ព្រះ​សង្ឃដែល​ចូលរួម​រាប់បាត​បុណ្យ៧ថ្ងៃលោកកែម ឡី នៅវត្តចាស់ កាលពីពេលកន្លងទៅ

ចៅអធិការ វត្តចាស់ មិនផ្តល់ ទីតាំង ឲ្យធ្វើ បុណ្យខួប ១០០ថ្ងៃ លោក កែម ឡី

 | ១០ តុលា ២០១៦
គណៈកម្មាធិការ វត្ត ពោធិយ៉ារ៉ាម ហៅថា វត្តចាស់ បានផ្លាស់ប្តូរ ផែនការ ដោយមិនអនុញ្ញាត ឲ្យគ្រួសារ និងគណៈកម្មការ បុណ្យសព ធ្វើបុណ្យ គម្រប់ខួប ១០០ថ្ងៃ ជូនលោកបណ្ឌិត កែម ឡី នៅពាក់កណ្តាល ខែតុលា នេះទេ។

ក្នុងលិខិតរបស់ចៅអធិការគណៈកម្មាធិការវត្តពោធិយ៉ារ៉ាមចុះថ្ងៃទី១០ ខែតុលានេះ ឆ្លើយតបទៅនឹងរដ្ឋ  បាលសាលារាជធានីភ្នំពេញដោយពុំអនុញ្ញាតឲ្យក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី យកទីតំាងវត្តចាស់ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ សម្រាប់ធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃ នោះឡើយ។
លិខិតរបស់គណៈកម្មាធិការវត្តពោធិយ៉ារ៉ាមដដែលបានបញ្ជាក់ថា បើករណីគណៈកម្មាធិការរៀបចំពិធីបុណ្យគម្រប់១០០ថ្ងៃ សព លោកបណ្ឌិត កែម ឡី ឬបុគ្គលនិងក្រុមណាមួយនៅតែធ្វើ ចៅអធិការវត្តនេះមិនទទួលខុសត្រូវនោះទេ និងស្នើឲ្យអាជ្ញាធរចាត់វិធានការរដ្ឋបាល។
កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងមក គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ក៏បានស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃផងដែរ ប៉ុន្តែក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញបដិសេធ។ ករណីនេះ អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី បានបង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ។
តាមគម្រោងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នេះនឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ នៅរាជធានីភ្នំពេញ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ។
គួរបញ្ជាក់ថា លោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមកនៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ៕



No comments:

Post a Comment