Paris Peace Accords 23 Oct. 1991

Thursday, October 6, 2016

លោក ​កឹម សុខា​ ប្តេជ្ញា​បន្ត​​ នៅ​ស្នាក់ការ​បក្ស​ ក្រោយ​ពី​ចេញ​​ ជា​លើក​ដំបូង​ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត | Kem Sokha determines to continue his stay at CNRP HQ after leaving for first time to register to vote

លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដើរបង្ហាញសន្លឹកចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដើរបង្ហាញសន្លឹកចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ​កឹម សុខា​ ប្តេជ្ញា​បន្ត​​ នៅ​ស្នាក់ការ​បក្ស​ ក្រោយ​ពី​ចេញ​​ ជា​លើក​ដំបូង​ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត

 VOA / វីអូអេ | ៥ តុលា ២០១៦


ក្រោយ​ត្រឡប់​ មក​ពី​ចុះ​ឈ្មោះ​ បោះឆ្នោត លោក ​ប្រកាស​បន្ត​ ស្នាក់​នៅ​ក្នុង​ ស្នាក់​ការ​បក្ស ​ដោយ​អះអាង​ ថា, វា​​ ជា​ការ​តស៊ូ ​បែប​អហិង្សា​ អាច​នាំ​ ឲ្យ​មាន​ ដំណោះស្រាយ ​នយោបាយ។
ភ្នំពេញ — 

ក្រោយ​ពី​បាន ​ចុះ​ឈ្មោះ ​បោះ​ឆ្នោត ​នៅ​សង្កាត់​ ដែល​មិន​មែន​ ជាទី​លំនៅ​ របស់​លោក,​ លោក កឹម សុខា ប្រធាន​ស្តី​ទី​ គណបក្ស​ប្រឆាំង​ បាន​ប្រកាស ​ថា​, លោក ​នឹង​បន្ត​ ស្នាក់​នៅ ​ក្នុង​ស្នាក់​ការ​ គណបក្ស​ ដើម្បី​ តស៊ូ​ បែប​អហិង្សា ទាមទារ​ ឲ្យ​មាន​ ដំណោះ​ស្រាយ​ នយោបាយ ដោយ​សន្តិវិធី។

 
លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​ពី​ស្នាក់​ការ​គណបក្ស​ជា​លើក​ដំបូង​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត បន្ទាប់ពី​លោក​បាន​សម្ងំ​លាក់​ខ្លួន​អស់​រយៈពេល​ជិត​៥​ខែ ដើម្បីគេច​ពី​ការ​ចាប់​ខ្លួន។ ក្រោយ​ត្រឡប់​មក​ពី​ចុះ​ឈ្មោះ​បោះឆ្នោត លោក​ប្រកាស​បន្ត​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​បក្ស ​ដោយ​អះអាង​ថា វាជា​ការ​តស៊ូ​បែប​អហិង្សា​អាច​នាំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ។


លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដើរចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដើរចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)
កាល​ពី​ថ្ងៃ​ ទី​១០​ ខែ​កញ្ញា, តុលាការ​ បាន​សម្រេច​ កាត់​ទោស ​លោក កឹម សុខា ឲ្យ​ជាប់​ ពន្ធនាគារ​ រយៈពេល ​៥ខែ និង​ពិន័យ​ ជា​ប្រាក់​ ៨​សែន​រៀល ​ពី​បទ «បដិសេធ​ មិន​ចូល​ខ្លួន» ដោយ​គ្មាន​ មូលហេតុ​ ត្រឹម​ត្រូវ​ ពាក់ព័ន្ធ​ នឹង​បទ​សញ្ចារកម្ម​ ​ទាក់​ទង​ នឹង​រឿង​ អា​ស្រូវ​ ស្នេហា ​លួច​លាក់ ​ជាមួយ​ អតីត​នារី​ កាត់​សក់ ​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវ​ បានគេ​ ស្គាល់​ថា ​ឈ្មោះ​ ខុម ចាន់តារ៉ាទី ហៅ ​ស្រីមុំ។
នា​ព្រឹក​ថ្ងៃ​ទី៥ ខែ​តុលា លោក កឹម សុខា បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​សាលា​សង្កាត់​ចាក់​អង្រែ​លើ រាជធានីភ្នំពេញ។ ក្រោយ​ត្រឡប់​មកពី​ចុះ​ឈ្មោះ​បោះឆ្នោត​វិញ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទី​ស្នាក់ការ​បក្ស​ថា លោក​ចង់​ឲ្យ​បរិយាកាស​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។
​លោក​ កឹម សុខា បញ្ជាក់​ថា៖
«ខ្ញុំ​ ស្នាក់​នៅ​ ទី​ស្នាក់​ការ​នេះ ​អស់​ជាង​ ៤​ខែ គឺ​ ដើម្បី​ ធ្វើការ​ តស៊ូ​មតិ, ដើម្បី​ ទាមទារ​ រក​ដំណោះ​ស្រាយ​ នយោបាយ, ដើម្បី​ វិល​ទៅ​រក​ ភាព​ប្រក្រតី​វិញ។  ដូច្នេះ ​រក​ច្រក​ណា​ ក៏​ដោយ​ ឲ្យ​តែ​ អាច​ឈាន ​ទៅ​រក​ ដំណោះស្រាយ​ នយោបាយ, វិល​ទៅ​រក ​ភាព​ប្រក្រតី ​ឡើង​វិញ; ដើម្បី ​ឲ្យ​មាន​ ការ​បោះឆ្នោត ​ដោយ​សេរី, ត្រឹមត្រូវ, ​យុត្តិធម៌; ដើម្បី​ ឆ្លុះ​បញ្ចាំង ​ពី​ឆន្ទៈ ​ប្រជាពលរដ្ឋ។  គណបក្ស​ សង្គ្រោះ​ជាតិ ​ត្រូវ​តែ ​ធ្វើ​ដំណើរ​ទៅ​ហ្នឹង, ធ្វើ​ដំណើរ​ ទៅ​រក​ កន្លែង​ណា​ ដែល​អាច​មាន​ ដំណោះ​ស្រាយ​ ដោយ​អហិង្សា, ដោយ​សន្តិវិធី»

លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (ឡេង ឡែន/VOA)
លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។ (ឡេង ឡែន/VOA)



ការ​ចាកចេញ​ពី​ទី​ស្នាក់​គណបក្ស​របស់​លោក កឹម សុខា គឺ​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស «បទ​ឈប់​បាញ់‍» ពាក់ព័ន្ធ​នឹង​នយោបាយ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ ព្រម​ទាំង​បង្ហើប​ថា ការ​ចរចា​រវាង​គណបក្សធំៗ​ទាំងពីរ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​រដ្ឋសភា និង​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ថា សាលក្រម​ដែល​តុលាការ​ផ្តន្ទា​ទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ខែ មិន​ទាន់​ចូល​ជា​ស្ថាពរ។
អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់ VOA ថា លោក កឹម សុខា មិន​បាន​បារម្ភ​ថា ​នឹង​មាន​ការ​ចាប់​ខ្លួន​រូប​លោក​នោះ​ទេ ដោយ​លោក​ថា​ លោក កឹម​ សុខា ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​អ្នក​តំណាងរាស្រ្ត និង​ជា​ពលរដ្ឋ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​ហាក់​មាន​ភាព​ធូរ​ស្រាលជាង​មុន។
លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ប្រជុំ​ពិភាក្សា​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ថា​ តើ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ដែល​រួម​មាន​លោក កឹម សុខា ផង​នោះ​នឹង​ចូលប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៧​ ខែ​តុលា ខាង​មុខ ឬ​អត់។​
អ្នកវិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម លោក មាស នី ប្រាប់ VOA ថា ការចុះ​ឈ្មោះ​បោះ​ឆ្នោតរបស់​លោក កឹម សុខា ដោយ​មិន​មាន​ការ​រារាំង​នេះ បង្ហាញ​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុង​ឈាន​ទៅ​រក​ភាពប្រសើរ​ឡើង។
អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា៖
«ឯកឧត្តម​ កឹម សុខា អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ យើង​គិត​ថា វា​ជា​ភាព​ប្រសើរ​ឡើង​នៃ​ភាព​តានតឹង​ផ្នែកនយោបាយ​មួយ​ទៀត​ដែល​ជា ដូច​ថា ​ផ្តល់​ភ្លើង​ខៀវ​នៃ​សេចក្តី​សង្ឃឹម ក៏​ប៉ុន្តែយើង​ក៏​មិន​ទាន់​ទុក​ចិត្ត​ដែរ យើង​ចាំ​មើល​ពីរ​បី​ថ្ងៃ​ទៀត​មើល វា​មាន​ស្ថានការណ៍​អី​កើត​ឡើង»


លោក​ មាស នី បន្ថែម​យ៉ាង​ដូច្នេះ​ថា៖
«បើ​សិន​ណា​ជា​គេ​មាន​ចេតនា​ក្នុង​ការ​រារាំង ខ្ញុំ​គិត​ថា​ សូម្បី​តែ​ការ​ដែល​ឯកឧត្តម កឹម សុខា ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត បើ​គេ​ចង់​រារាំង ខ្ញុំ​គិត​ថា ​គេ​នៅ​តែ​រារាំង​បាន​ហ្នឹង គេ​ថា​ដោយសារ​ឯកឧត្តម កឹម​ សុខា ស្ថិត​នៅ​ក្នុង​ដំណើរការ​មួយ​នៃ​ការ​កាត់ទោស​នៅ​ក្នុង​តុលាការ​ អញ្ចឹង​បើ​គេ​មិន​ឲ្យ​ចុះ​អាហ្នឹង​គេ​នៅ​តែ​ថា​បាន ព្រោះ​អី​នៅ​ស្រុក​យើង​ស្អី​ក៏​គេ​អាច​ធ្វើ​បាន»
កម្តៅ​នយោបាយ​នៅ​កម្ពុជា​បាន​កើន​ឡើង​ខ្លាំង​បន្ទាប់​ពី​តុលាការ​កាត់​ទោស លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ។ ​សហគមន៍​អន្តរជាតិ​ចំនួន​៣៦​ប្រទេស មាន​ទាំង​មហាអំណាច​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ការពារ​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។
ពាក់ព័ន្ធ​នឹង​សាលក្រម​កាត់​ទោស​លោក កឹម សុខា ដែល​នឹង​ត្រូវ​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៦ ខាង​មុខ​នេះ លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ដែល​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​បក្ស​នៅ​សង្កាត់​ចាក់អង្រែលើ​ ប្រាប់ VOA ថា ក្រុម​មេធាវីបាន​ដាក់​ពាក្យបណ្ដឹង​មិន​សុខ​ចិត្ត​ទៅឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ទោស​លោក កឹម សុខា ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥ខែ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល៕





No comments:

Post a Comment