![]() |
| សន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិ នាទីស្នាក់ការកណ្ដាលបក្ស សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth |
បក្សប្រឆាំង ថា, ការ មិនចូល ប្រជុំ សភា ដោយសារតែ មានការ គំរាមកំហែង តំណាងរាស្ត្រ
RFA / វិទ្យុ អាស៊ី សេរី | ៧ តុលា ២០១៦
មន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង ថា, ការ ដែលតំណាងរាស្ត្រ របស់ខ្លួន ទាំងអស់ មិន ចូលប្រជុំ រដ្ឋសភានៅ ថ្ងៃទី៧ តុលា នេះ ដោយសារតែ មានការ គំរាមកំហែង ដល់តំណាងរាស្ត្រ។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង នៅក្នុង សន្និសីទកាសែត នៅព្រឹកថ្ងៃ ទី៧ តុលា ដោយមិនបង្ហាញ ពីការគំរាមកំហែង ដល់តំណាងរាស្ត្រ របស់ខ្លួន ក្នុងរូបភាព បែបណា នោះទេ។
លោក យឹម សុវណ្ណ គ្រាន់តែ បញ្ជាក់ថា, មានការ ទាញភ្ជាប់ បក្សប្រឆាំង ទៅនឹងសហគមន៍ ខ្មែរ នៅអូស្ត្រាលី ដែលគ្រោង បាតុកម្ម ប្រឆាំង នឹងក្រុមការងារ របស់ កូនប្រុសច្បង របស់ នាយករដ្ឋមន្ត្រី គឺ លោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃ ទី៦ តុលា លោក ហ៊ុន ម៉ាណែត បានដឹកនាំ ក្រុមការងារ របស់លោក ជាង ៣០នាក់ ចាកចេញ ពីកម្ពុជា ដើម្បី ទៅស្វាគមន៍ សមាជិកថ្មី របស់ បក្សប្រជាជនកម្ពុជា នៅប្រទេស អូស្ត្រាលី (Australia) និងណូវែល ហ្សេឡង់ដ៍ (New Zealand)។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ទោះបីគណបក្សប្រឆាំងចូលប្រជុំសភា ឬមិនចូល ក៏ស្ថានភាពនយោបាយនៅដដែល ដោយលោកហាក់ដូចជា មិនភ្ញាក់ផ្អើលចំពោះគម្រោងវិលត្រឡប់ចូលសភារបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះឈ្មោះចូលប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
កិច្ចប្រជុំ សភា លើកទី៧ នីតិកាល ទី៥ នៅព្រឹកនេះ មានវត្តមាន តែ តំណាងរាស្ត្រ គណបក្ស ប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ របៀបវារៈ ក្នុងកិច្ចប្រជុំ ព្រឹកនេះ រួមមាន៖ ការស្ដាប់ ព្រះរាជសារ ព្រះមហាក្សត្រ, ការបោះឆ្នោត ជ្រើសរើស បេក្ខជន អគ្គសវនករ ៣រូប ពិនិត្យ ទៅលើ សេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រកប មុខរបរ វិជ្ជាជីវៈ ក្នុងវិស័យ សុខាភិបាល និងសេចក្ដី ព្រាងច្បាប់ ពាក់ព័ន្ធ អាស៊ាន ជាដើម។

No comments:
Post a Comment