Paris Peace Accords 23 Oct. 1991

Saturday, October 15, 2016

ពលរដ្ឋ​ នៅ​តែ​ ចាត់​ទុក​ ព្រះ​មហា​វីរក្សត្រ​ ជា​តួអង្គ​ សំខាន់​ ក្នុង​ការ​ សម្របសម្រួល​ បញ្ហា​នយោបាយ | People continue to hold King Sihanouk as an important figure in resolving political issues

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពលរដ្ឋ​ នៅ​តែ​ ចាត់​ទុក​ ព្រះ​មហា​វីរក្សត្រ​ ជា​តួអង្គ​ សំខាន់​ ក្នុង​ការ​ សម្របសម្រួល​ បញ្ហា​នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ១៥ តុលា ២០១៦


នៅ​ថ្ងៃ​ ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ នេះ ជា​ខួប ៤​ឆ្នាំ​ហើយ​ ដែល​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​យាង​ សោយ​ទិវង្គត។  មន្ត្រី​ រដ្ឋាភិបាល​ អះអាង​ ថា, រយៈពេល ៤​ឆ្នាំ ដែល​គ្មាន ​សម្ដេច​ព្រះ​នរោត្តម សីហនុ ស្ថានការណ៍​ នយោបាយ និង​ការ​អភិវឌ្ឍ​ ប្រទេស​ជាតិ​ មាន​ស្ថានភាព ​ល្អ​ ធម្មតា។  ប៉ុន្តែ​ ពលរដ្ឋ,  សង្គម​ស៊ីវិល, និង​មន្ត្រី​ បក្ស​ប្រឆាំង ​យល់​ថា,  ស្ថានការណ៍​ នយោបាយ​ ម្ដង​តឹង ​ម្ដង​ធូរ, ម្ដង​ក្ដៅ ម្ដង​ត្រជាក់,  ព្រោះ គ្មាន ​អ្នក​សម្របសម្រួល, ហើយ​ ការ​ចាប់​ខ្លួន​ សកម្មជន​ បក្ស​ប្រឆាំង និង​មន្ត្រី​ សិទ្ធិ​មនុស្ស​ បន្ត​កើត​មាន​ ដដែល។


ទោះ​ជា​សម្ដេច​ព្រះ នរោត្តម សីហនុ ឬ​ព្រះ​បរម​រតន​កោដ្ឋ បាន​សោយ​ទិវង្គត​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​ក្ដី តែ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន។ ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ នៅ​តែ​ចាត់​ទុក​វត្តមាន​ព្រះអង្គ គឺ​តួអង្គ​សំខាន់​ជួយ​សម្របសម្រួល​ស្ថានការណ៍​នយោបាយ​កម្ពុជា។

​ការ​លើក​ឡើង​របស់​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បែប​នេះ ខណៈ​ដល់​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប​ខួប ៤​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។
​ជាង​នេះ គឺ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​រវាង​គ​ណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រឹត​តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។

​ស្ថិត​ក្នុង​សំលៀកបំពាក់​សំពត់​ស៊ឹង​បត់ អាវ​ក​ត្រង់ ដៃ​ម្ខាង​កាន់​ធូប និង​ដៃ​ម្ខាង​ទៀត​កាន់​ផ្កាឈូក លោកស្រី អ៊ិន ចំរើន និយាយ​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់ ថា លោកស្រី​តែង​មក​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ជា​រៀងរាល់​ឆ្នាំ។ លោកស្រី​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ លោកស្រី​នៅ​តែ​នឹក​រលឹក និង​សោកស្ដាយ​ដល់​ស្នាម​ព្រះហស្ត​ព្រះអង្គ​កាល​ពី​នៅ​មាន​ព្រះជន្ម។

ស្ត្រី​វ័យ​ជាង ៨០​ឆ្នាំ​រូប​នេះ​យល់​ថា គំរូ​វីរភាព​របស់​សម្ដេច សីហនុ សំខាន់ៗ​ដូចជា ការ​ទាមទារ​ឯករាជ្យ ការ​រក្សា​សុខ​សន្តិភាព បង្រួបបង្រួម​ប្រទេស ការ​គិតគូរ​ពី​សុខទុក្ខ​ប្រជារាស្ត្រ​នៅ​តែ​ស្ថិត​ក្នុង​ដួង​ចិត្ត​លោកស្រី។ បន្ថែម​ពី​នេះ លោកស្រី​ថា ក្នុង​រយៈពេល ៤​ឆ្នាំ​ដែល​គ្មាន​សម្ដេច សីហនុ លោកស្រី​លើក​ឡើង​ថា ស្ថានភាព​នយោបាយ ហើយ​ការ​សាមគ្គីភាព​របស់​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មាន​ជម្លោះ​នឹង​គ្នា។

ខួប ៤​ឆ្នាំ សីហនុ ៨៥៥
ពិធី​ដាក់​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ព្រះ​បរម​រូប នៅ​ក្បែរ​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦។ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៤​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ។ RFA/Brach Chev RFA/Brach Chev


​ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោក លុក សាវរៈ នៅ​រាជធានី​ភ្នំពេញ​ដែរ​នោះ យល់​ឃើញ​ថា ព្រះមហាក្សត្រ​គឺ​ជា​តួអង្គ​សំខាន់​តែមួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ពិសេស​នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ចុះ​សម្រុង​គ្នា។ លោក​ថា កន្លង​មក​នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង អ្នក​នយោបាយ​ខ្មែរ ពិសេស​រដ្ឋាភិបាល​ពុំ​សូវ​ទទួល​យក​មតិ​យោបល់​ពី​ភាគី​ដទៃ​ឡើយ ដូចជា​ពី​អង្គការ​សង្គម​ស៊ីវិល ឬ​សហគមន៍​អន្តរជាតិ​ជាដើម។ ជាង​នេះ​ទៀត បើ​មើល​លើ​ស្ថានភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស​វិញ​នៅ​តែ​បង្ក​ក្តី​កង្វល់​ដល់​ពលរដ្ឋ​នៅ​ឡើយ។
​ការ​កោត​សរសើរ និង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ព្រះ​មហាវីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​មេដឹកនាំ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​គេ​នៅ​ប្រទេស​កម្ពុជា កន្លង​មក។ ជាង​នេះ លោក​ថា ព្រះអង្គ​គឺ​ជា​មហាក្សត្រ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ។

​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។ នៅ​ក្នុង​ប្រតិទិន​ឈប់​សម្រាក​របស់​រដ្ឋាភិបាល បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​គម្រប់​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ។ ស្នា​ព្រះហស្ត​សំខាន់ៗ​របស់​ព្រះ នរោត្ដម សីហនុ ដែល​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ទាមទារ​ឯករាជ្យ​ពី​បារាំង ទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ការ​រីកចម្រើន​ខ្លាំង​ក្នុង​ពេល​ព្រះអង្គ​ដឹកនាំ​ប្រទេស និង​បង្កើត​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ខែ​២៣ តុលា ជាដើម។ ប៉ុន្តែ​មាន​ការ​រិះគន់​ថា ព្រះអង្គ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​របប​មួយ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ដល់​លេខ​សូន្យ និង​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់ជីវិត​នៅ​ក្នុង​របប​នោះ។

​ទន្ទឹម​នឹង​ការ​ប្រារព្ធ​វិញ្ញាណក្ខន្ធ ព្រម​ទាំង​ការ​នឹក​រលឹក​ដល់​អតីត​ព្រះមហាក្សត្រ​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ ជា​រៀងរាល់​ឆ្នាំ។

លោក​លើក​ឡើង​ទៀត​ថា ក្រោយ​ការ​សោយ​ទិវង្គត​ព្រះ​បរម​រតន​កោដ្ឋ ហាក់​បី​ដូច​ជា​គ្មាន​និរន្តរភាព​មួយ​ដែល​មិន​បាន​យក​ច្បាប់​ធ្វើ​ជា​គោលការណ៍។ លោក​បន្ត​ថា ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​គ្មាន​សម្ដេច សីហនុ ជា​អ្នក​សម្របសម្រួល​អ្នក​នយោបាយ​ខ្មែរ ពេល​ខ្លះ​មាន​ចេតនា​ចង់​ដោះស្រាយ​បញ្ហា ពេល​ខ្លះ​អ្នក​នយោបាយ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ

​ឆ្លើយ​តប​នឹក​ការ​លើក​ឡើង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន  ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ លោក​ថា ស្ថានការណ៍​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ស្ថានភាព​ល្អ​ធម្មតា។ ចំណែក​ការ​ចរចា ឬ​មិន​ចរចា គណបក្ស​ប្រជាជន​មាន​គោល​ជំហរ​ច្បាស់លាស់។

​កាល​ពី​ពេល​ដែល​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​មាន​ព្រះជន្ម​ព្រះអង្គ​តែង​ចេញ​ព្រះ​ភក្ត្រ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ជាពិសេស​នៅ​ពេល​ដែល​មាន​បញ្ហា​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ឬ​នៅ​ពេល​មាន​កម្ដៅ​នយោបាយ​កើត​ឡើង​ម្តងៗ។

​នៅ​ពេល​មាន​បញ្ហា​មន្ទិល​សង្ស័យ​អ្វី​មួយ ព្រះអង្គ​តែង​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ចូល​ជួប​ដើម្បី​សាកសួរ រាប់​តាំង​ពី​បញ្ហា​ព្រំដែន បញ្ហា​នយោបាយ ឬ​ការ​ផ្សះផ្សា​ជាតិ។ ព្រះអង្គ​តែង​ណែនាំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ស្រឡាញ់​រួប​រួម​គ្នា ដើម្បី​កសាង​ប្រទេស​ជាតិ។ នៅ​មុន​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ព្រះអង្គ​ក៏​បាន​ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ រំឭក​ជា​ចុង​ក្រោយ​ឲ្យ​ជន​រួម​ជាតិ ជាពិសេស​អ្នក​នយោបាយ​ខ្មែរ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​កុំ​ឲ្យ​បរទេស​មើល​ងាយ។


​ប្រជាពលរដ្ឋ​ដែល​នឹករលឹក​ដល់​ព្រះ​បរម​រតន​កោដ្ឋ ឬ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​មាន​ការ​រួបរួម​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់។ ជាង​នេះ​ទៀត ពលរដ្ឋ​ខ្មែរ​ក៏​ចង់​ឃើញ​ព្រះមហាក្សត្រ និង​អ្នក​នយោបាយ​បច្ចុប្បន្ន ដង្ហែ​ព្រះ​រាជតម្រិះ​តាម​អតីត​ព្រះមហាក្សត្រ៕


6 comments:

  1. Anonymous8:40 PM

    If the Khmer people were to have Mr. Sam Rainsy as their leader, insisted of Norodom
    Sihanouk, Cambodia would have been much
    way better by now.

    ReplyDelete
    Replies
    1. Anonymous8:43 PM

      Oooops , should be " instead of "
      Sorry

      Delete
    2. Anonymous10:45 AM

      But of course, you should be sorry, you DUMMY! lol!!

      Delete
    3. Anonymous4:34 AM

      Gosh, Khmers are so dumb.

      Delete
    4. Anonymous7:48 AM

      Gosh, you are even dumber and stupider!

      Delete
    5. Anonymous11:56 AM

      10:45 AM

      You should be and feel sorry for not having Mr. Sam Rainsy as
      the Khmer leader then. lol !!!

      Delete