លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
កំពុងថ្លែងទៅកាន់អ្នកគាំទ្រយ៉ាងច្រើនកុះករ
នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ RFI/Im Rachna |
លោក សម រង្ស៊ី៖ រដ្ឋាភិបាល ខ្ចីលុយ បរទេស មកចាយ ដោយខ្ជះខ្ជាយ
RFI / វិទ្យុ បារាំង អន្តរជាតិ | ៩ តុលា ២០១៦
លោក សម រង្ស៊ី ដែលកំពុង ស្ថិតនៅ សហរដ្ឋ អាមេរិក បានរិះគន់ រដ្ឋាភិបាល កម្ពុជា ថា, ខ្ចីលុយ បរទេស មកចាយ ដោយខ្ជះខ្ជាយ តាមរយៈ ការប្រព្រឹត្ត អំពើ ពុករលួយ។ ការរិះគន់ ត្រូវ បានធ្វើឡើង នៅក្នុង បទសម្ភាស ជាមួយ វិទ្យុ អន្តរជាតិ ដែលមាន ផ្សព្វផ្សាយ ក្នុងទំព័រ ហ្វេសប៊ុក លោក សម រង្ស៊ី នៅព្រឹក ថ្ងៃអាទិត្យ នេះ។ ប៉ុន្តែ អ្នកនាំពាក្យ រដ្ឋាភិបាល ថា, ការលើកឡើង របស់លោក សម រង្ស៊ី មិនមែន ជារឿងថ្មី។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាខ្ចីលុយបរទេសរាប់ពាន់លានដុល្លារមិនដែលសួរយោបល់ប្រជារាស្ត្រថា លុយទាំងនោះយកមកចាយវាយបែបណានោះទេ។ ប្រជារាស្ត្រដែលលោក សម រង្ស៊ី សំដៅដល់នោះគឺតំណាងរាស្ត្រសភា។ លោកថា ភាពខ្ជះខ្ជាយរបស់រដ្ឋាភិបាលនៅក្នុងការប្រើប្រាស់លុយដែលខ្ចីពីបរទេសនេះ គឺបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយជាអ្នកសងជំនួស។ ដែលចំណុចនេះលោក ចាត់ ទុកថា ជារឿងអយុត្តិធម៌។
លោក សម រង្ស៊ី ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាអ្នកជំនាញសេដ្ឋកិច្ចផងនោះ បានប្រមើលទុកថា ដំណើរទស្សនកិច្ចលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅខែតុលាគឺរដ្ឋាភិបាលកម្ពុជាប្រាកដជាមានការខ្ចីលុយពីប្រទេសចិន។ លោកបន្ថែមថា វាជាការរំលោភទៅលើរដ្ឋធម្មនុញ្ញពីព្រោះការខ្ចីលុយដែលពលរដ្ឋជាអ្នកសងជំនួសរដ្ឋាភិបាលនេះគឺគេត្រូវសួរយោបល់អ្នកតំណាងរាស្ត្រ។ លោកនឹងទាមទារឲ្យបង្ហាញតម្លាភាពពីចំនួនលុយខ្ចីពីបរទេសនៅពេលរដ្ឋាភិបាលថ្មីបង្កើតឡើង។ ទាក់ទងរឿងជំនួយនេះដែរ លោក សម រង្ស៊ី បានថ្លែងការពារថា លោកគ្មានឥទ្ធិលពលណាជំរុញឲ្យបរទេសផ្ដាច់ជំនួយផ្ដល់មកកម្ពុជានោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានហៅការលើកឡើងរបស់លោកសម រង្ស៊ី ជារឿងដដែលដោយលោកធ្លាប់សម្ដីនេះ តាំងពីអាណត្តិទី១ របស់រដ្ឋាភិបាលមកម្លេះ។
លោក ផៃ ស៊ីផាន បានការពារថា ការចាយទៅលើលុយដែលខ្ចីមកពីបរទេសរបស់រដ្ឋាភិបាលធ្វើឡើងដោយប្រយ័ត្នប្រយែងបំផុត។ ហើយការប្រើប្រាស់លុយខ្ចីបរទេសក៏ដើម្បីឆ្លើយនឹងតម្រូវការរបស់មហាជនដូចជាៈផ្លូវ ថ្នល់ ស្ពាន។ លោកបន្ថែមថា ទាំងការខ្ចីនិងសម្បទានលុយគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសដដែលទេ។
សូមបញ្ជាក់ថា ចិនគឺជាប្រទេសមួយដែលនាំគេក្នុងការផ្ដល់ជំនួយនិងឲ្យលុយមកកម្ពុជាខ្ចី។ គ្រាន់តែនៅឆ្នាំ២០១៦នេះ រដ្ឋាភិបាលក្រុងប៉េកាំង ផ្តល់ជំនួយប្រមាណ៦០០លានដុល្លារ។ នៅក្នុងផ្នែកពាណិជ្ជកម្មនិងវិនិយោគចិននៅកម្ពុជាវិញ គឺមានជាង៤ពាន់៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ នឹងកើនទៅដល់ជាង៥ពាន់លានដុល្លារ៕
I thought CNRP are the ones spending lavishly. Look at the SUVs the CNRP driving, the ones that got beaten up outside of the National Assembly. Each of these SUVs would cost 70,000 US dollars after import tax, may be more, say 90,000 perhaps.
ReplyDeleteCPP are spindly thriftily then investing wisely. That's why CPP are much richer and more powerful than CNRP.
Honestly, just look at how Sam Rainsy who kept boasting about his ski trips in Swiss and boating in Australia. Do you know how much Kem Sokha spent on each sex trips with Mom Srey in Bangkok?