Paris Peace Accords 23 Oct. 1991

Friday, October 7, 2016

លោក​សម ​រង្ស៊ី៖ ការ​ចូល​ប្រជុំ​ សភា​ បំពេញ​ ភាព​ស្រប​ច្បាប់​ បាន​ គឺ​ ត្រូវ​ ចាំ​មើល​ទង្វើ ​បក្ស​កាន់​អំណាច | Sam Rainsy: NatAss sessions lawful depend on how ruling party acts

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១៦។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១៦។

លោក​សម ​រង្ស៊ី៖ ការ​ចូល​ប្រជុំ​ សភា​ បំពេញ​ ភាព​ស្រប​ច្បាប់​ បាន​ គឺ​ ត្រូវ​ ចាំ​មើល​ទង្វើ ​បក្ស​កាន់​អំណាច 

VOA / វីអូអេ | ៧ តុលា ២០១៦


សមាជិក​ សភា​ គណបក្ស​ ជំទាស់ ​បាន​ផ្អាក ​កិច្ចប្រជុំ​ ជាច្រើន​ខែ​ហើយ ​ក្រោយ​ពេល មេដឹកនាំ​ ពួកគេ​ ត្រូវ​ ជាប់​ក្តីក្តាំ ​ក្នុងរឿង​តុលាការ​ ដែល​គេ​ ចាត់ទុក​ ថា ​ជា​ការប្រឌិត​នោះ ដោយ​ទុក ​ឲ្យ​សមាជិក​ សភា​ គណបក្ស ​ប្រជាជន ​កម្ពុជា ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើការ​ ជា​របៀប​ ឯកបក្ស។

វ៉ាស៊ីនតោន — 
មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ​លោក ​សម រង្ស៊ី ​ដែល​កំពុង ​និរទេស​ខ្លួន​ បាន​អះអាង នៅ​ថ្ងៃនេះ ​ថា,​ គណបក្ស​លោក​ មាន​បំណង ​ចូល​ប្រជុំ​ សភា ​ដើម្បី​ បំពេញ​ ភាព​ស្រប​ច្បាប់ តាម​បែប​ ប្រជាធិបតេយ្យ, ​សេរីនិយម, ​និង​ពហុបក្ស។  ​តែ ​លោក​ ថា, កាយវិការ ​របស់ ​គណបក្ស កាន់​អំណាច​ ជារឿង​សំខាន់​ ថា, តើ​ នឹង​ឈប់ ​ធ្វើទុក្ខ​បុកម្នេញ​ គណបក្ស​ជំទាស់​, ក្រុម​អង្កការ ​សង្គម​ស៊ីវិល​, និង​ដោះលែង ​អ្នក​ជាប់​ឃុំ​ ទាំង​នោះ​ ឬ​យ៉ាង​ណា។
0:01:14 /0:38:02

ទាញ​យក​ ពី​តំណភ្ជាប់​ដើម

សមាជិក​ សភា​ គណបក្ស​ជំទាស់​ បាន​ផ្អាក ​កិច្ចប្រជុំ​ ជាច្រើន​ខែ​ហើយ ​ក្រោយ​ពេល មេដឹកនាំ​ពួកគេ​ត្រូវ​ជាប់​ក្តីក្តាំ​ក្នុងរឿង​តុលាការ​ដែល​គេ​ចាត់ទុក​ថា​ជា​ការប្រឌិត​នោះ ដោយ​ទុក​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើការ​ជា​របៀប​ឯកបក្ស។​ តែ​សមាជិក​ខ្លះ​បាន​ចូល​ប្រជុំ​ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍ នយោបាយ​មាន​ការ​ធូរស្រាល​បន្តិច។
សូម​ស្តាប់​ការ​បក​ស្រាយ​ទាំងស្រុង​របស់​លោក​ សម រង្ស៊ី ​ក្នុងកម្មវិធី​ Hello​ VOA​ កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី៦ ​ខែតុលា ​ឆ្នាំ២០១៦​ នៅពេល​លោក​បំពេញ​ទស្សកិច្ច​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​សំខាន់ៗ​ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដើម្បី​ប្រមូល​ការ​គាំទ្រ​នយោបាយ៕


No comments:

Post a Comment