លោកស្រី Sarah Fox អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ (Marcel Crozet/ILO) |
មន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក នឹងធ្វើ ទស្សនកិច្ច នៅកម្ពុជា ដើម្បី លើកកម្ពស់ សិទ្ធិការងារ
VOA / វីអូអេ | ៣០ កញ្ញា ២០១៦
មន្ត្រីជាន់ខ្ពស់ នៃក្រសួង ការបរទេស សហរដ្ឋ អាមេរិក ទទួលបន្ទុក សិទ្ធិពលកម្ម អន្តរជាតិ និងធ្វើដំណើរ ទស្សនកិច្ច រយៈពេល ពីរថ្ងៃ ក្នុងប្រទេស កម្ពុជា នាសប្តាហ៍ ខាងមុខ
ដើម្បី លើកកម្ពស់ ការគោរព សិទ្ធិការងារ នៅក្នុងប្រទេស កម្ពុជា។
ភ្នំពេញ —
អ្នកតំណាង ពិសេស ទទួលបន្ទុក កិច្ចការ ពលកម្ម អន្តរជាតិ របស់ ក្រសួង ការបរទេ សសហរដ្ឋ អាមេរិក គ្រោង នឹងធ្វើ ដំណើរ ទស្សកិច្ច ទៅកាន់ប្រទេស កម្ពុជា នៅដើមសប្តាហ៍ ខាងមុខ។
មន្ត្រីអង្គការ សង្គមស៊ីវិល និងអ្នកការពារ សិទ្ធិកម្មករ បានប្រាប់ VOA ថា, ពួកគាត់ ជឿជាក់ ថា, ដំណើរ ទស្សនកិច្ច ដ៏កម្រនេះ នឹងជួយ ឱ្យមាន ការគោរព សិទ្ធិកម្មករ និងកាត់បន្ថយ ភាពតានតឹង នយោបាយ ក្នុងប្រទេស ផងដែរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិពលកម្មអន្តរជាតិនិងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជានាសប្តាហ៍ខាងមុខ
ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក
ដែល VOA បានទទួលនាព្រឹកថ្ងៃសុក្រ។
មន្ត្រីសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិកម្មករ
សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យសិទ្ធិការងារនិងការគោរពសិទ្ធិមិនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក
បានឲ្យដឹងថា លោកស្រី Sarah Fox អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក
នឹងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងផងដែរថា
លោកស្រីកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលបន្តដំណើរមកកាន់ប្រទេសកម្ពុជានាដើមសប្តាហ៍ខាងមុខ។
នៅក្នុងទស្សនកិច្ចនាប្រទេសកម្ពុជាដែលចាប់ផ្តើមនាថ្ងៃច័ន្ទខាងមុខ អ្នកស្រី
Sarah Fox នឹងគ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា
អ្នកការពារសិទ្ធិមនុស្សនិងសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក
បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖ «នៅក្នុងប្រទេសកម្ពុជា
អ្នកស្រីតំណាងពិសេស Fox នឹងគ្រោងជួបថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាអង្គការពលកម្ម
អង្គការសង្គមស៊ីវិល និងផ្នែកឯកជនមួយចំនួន ដើម្បីលើកពីបញ្ហាសិទ្ធិសេរីភាពក្នុងការប្រមួលផ្តុំ
ការតស៊ូមតិជំរុញការងារល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមភាពនិងកាលានុវត្តនភាពជាដើម។»
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស
ហៅកាត់ថា Central បានប្រាប់ VOA
ថា លោកនិងអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួន គ្រោងនឹងជួបអ្នកស្រី
Sarah Fox ដើម្បីបញ្ចាក់ពីក្តីបារម្ភ និងការវិវត្តចុងក្រោយជុំវិញសិទ្ធិមនុស្សនិងការគោរពសិទ្ធិការងារជាដើម។
«យើងនិងពន្យល់ប្រាប់គាត់អំពីស្ថានភាពពិតប្រាកដរបស់កម្មករ
ស្ថានភាពពិតប្រាកដរបស់សហជីពដែលកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ជាពិសេសអាចថាស្ថានភាពសិទ្ធិមនុស្សផងដែរ។
ជាពិសេសគឺការរៀបចំច្បាប់ថ្មីៗ និងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល។ ជាពិសេសច្បាប់សហជិពថ្មីហ្នឹង
ដែលមានការរឹតត្បិត ក៏ដូចជារឹតត្បិតសេរីភាពក្នុងការបង្កើតសហជីព
ក្នុងការចរចាររួម ហើយហ្នឹងការធ្វើកូដកម្មដោយសន្តិវិធី។»
កាលពីដើមខែកក្កដាកន្លងទៅ ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការអនុគ្រោះពាណិជ្ជកម្មដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា
ដោយមិនបាច់បង់ពន្ធលើទំនិញនានា ដូចជាវ៉ាលីស កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅពេលដែលធ្វើដំណើរជាមួយរបស់ទាំងនោះទៅកាន់សហរដ្ឋអាមេរិក។
តាមរយៈការអនុគ្រោះពាណិជ្ជកម្មថ្មីបន្ថែមនេះ
លោក មឿន តុលា សង្ឃឹមថា អ្នកស្រី Sarah Fox សហនឹងអាចជួយជំរុញឲ្យមានការគោរពសិទ្ធិការងារ
សិទ្ធិនយោបាយ និងបន្ធូរបន្ថយបរិយាកាសតានតឹងនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនិងគ្មានភាពភ័យខ្លាចនាពេលខាងមុខ។
«យើងចង់ឱ្យអាមេរិកប្រើ Quota System ហ្នឹងឬក៏កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយកម្ពុជាហ្នឹង ក្នុងលក្ខខ័ណ្ឌមួយសុំឲ្យកម្ពុជាហ្នឹង ដោះស្រាយនូវវិបត្តិនយោបាយ ឬក៏បើកសិទ្ធិសេរីភាពឡើងវិញឲ្យកម្មករ និយោជិកឡើងវិញពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ ហើយជាពិសេសហ្នឹងគឺនៅក្នុងឆ្នាំក្រោយនេះ គឺឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ យើងនឹងមានការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិអញ្ចឹងយើងចង់ឃើញស្ថានភាពនយោបាយឬក៏ Political climate ហ្នឹងមិនមានភាពគម្រាមកំហែង។»
ស្របគ្នានោះដែរ លោក គង់ អាទិត្យ អគ្គលេខានៃសហភាពការងារកម្ពុជា (CLC) ក៏បានបញ្ជាក់ប្រាប់ VOA ផងដែរថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកស្រី Sarah Fox នាសប្តាហ៍ខាងមុខ នឹងស្វែងយល់ពីការវិវត្តចុងក្រោយរបស់ប្រទេសកម្ពុជា។
អ្នកការពារសិទ្ធិកម្មកររូបនេះក៏រំពឹងថា លោកស្រីតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏នឹងអាចជួយជំរុញឲ្យមានការបន្ធូរបន្ថយការរឹតត្បិតលើសិទ្ធិកម្មករ សិទ្ធិការងារនិងសហជីពនៅក្នុងប្រទេសកម្ពុជា ជាពិសេសច្បាប់គ្រប់គ្រងសហជីពនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសជាដើម។
«វាអត់មានអីជាផលផ្ទាល់ទេ តែជាលក្ខណៈសម្ពាធបែបនយោបាយខ្លះទៅខាងរដ្ឋាភិបាលដើម្បីឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើការចាត់វិធានការណ៍មកលើសហជិព ដើម្បីវាមានជាលក្ខណៈស្តង់ដាបន្ថែមទៀត ហើយនិងដើម្បីសម្ពាធពីអន្តរជាតិមកអំពីអ្វីទៅដែលសហគមន៍អន្តរជាតិចង់បាន។»
នាថ្ងៃសុក្រនេះ VOA មិនអាចទំនាក់ទំនងសុំក្តីអធិប្បាយពីមន្ត្រី និងអ្នកនាំពាក្យនៃក្រសួងការងារកម្ពុជាបានទេ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Fox អ្នកតំណាងពិសេសទទួលបន្ទុក កិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនាថ្ងៃច័ន្ទខាងមុខ។
ការប្រកាសការធ្វើដំណើររទស្សនកិច្ចរបស់មន្ត្រីការបរទេសអាមេរិករូបនេះគឺមិនប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលកម្ពុជាសម្រេចតម្លើងប្រាក់ខែគោលអប្បបរមារបស់កម្មករកាត់ដេរដល់១៥៣ដុល្លារអាមេរិកពីចំនួន១៤០ដុល្លារក្នុងឆ្នាំ២០១៦នេះ៕

No comments:
Post a Comment