Paris Peace Accords 23 Oct. 1991

Monday, October 17, 2016

អ្នកកាសែត​ ជើង​ចាស់​ មួយ​រូប ​ស្លាប់​ ដោយ​គ្រោះថ្នាក់​ ចរាចរណ៍​ នៅ​ខេត្ត​ក្រចេះ | Veteran journalist died in car accident in Kratie

ប្រធាន​ក្រុមប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា លោក សេក បរិសុទ្ធ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
ប្រធាន​ក្រុមប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន​កម្ពុជា លោក សេក បរិសុទ្ធ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA

អ្នកកាសែត​ ជើង​ចាស់​ មួយ​រូប ​ស្លាប់​ ដោយ​គ្រោះថ្នាក់​ ចរាចរណ៍​ នៅ​ខេត្ត​ក្រចេះ

RFA / វិទ្យុ អាស៊ី សេរី | ១៦ តុលា ២០១៦

អ្នកកាសែត ​ជើង​ចាស់​ មួយ​រូប និង​ជា​ប្រធាន ​ក្រុមប្រឹក្សា​ ក្រម​សីលធម៌​ សារព័ត៌មាន​ កម្ពុជា លោក សេក បរិសុទ្ធ បាន​ស្លាប់​ ដោយ​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​ ផ្លូវ​ជាតិ​ លេខ​៧ ចំណុច​ អូរកណ្ដៀរ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ វេលា​ម៉ោង ៦​ល្ងាច​ ថ្ងៃ​អាទិត្យ ទី​១៦ តុលា។

ស្នងការ​ រង ​ទទួល​បន្ទុក​ ចរាចរណ៍​ ខេត្ត​ក្រចេះ លោក ហន តូច ឲ្យ​ដឹង​នៅ​ថ្ងៃ​ ទី​១៦ តុលា ថា, គ្រោះថ្នាក់​ ចរាចរណ៍​នោះ​ បណ្ដាល ​ឲ្យ​មនុស្ស​ ពីរ​នាក់​ ផ្សេង​ទៀត ​របួស​ធ្ងន់ និង​លោក សេក បរិសុទ្ធ ស្លាប់​ ដោយ​គាប​ នឹង​រថយន្ត។  លោក​ សន្និដ្ឋាន​ បឋម ​ថា, ហេតុការណ៍​ គ្រោះថ្នាក់​ ចរាចរណ៍​នេះ ​បណ្ដាល​មក​ ពី​រថយន្ត​ របស់​ លោក សេក បរិសុទ្ធ បាន​បើក​ គេច​ក្មេង, ហើយ​ ឡាន​ ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ខណៈ​ លោក ​មាន​បេសកកម្ម​ ទៅ​ប្រជុំ​ នៅ​ខេត្ត​ រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា៖ «ព័ត៌មាន​ បឋម​ ដឹង​ថា, ស្លាប់​ មួយ​, របួស​ពីរ។  ហើយ​ ឡាន​ពេទ្យ ​ត្រូវ​ បាន​ដឹក​ មក​ពេទ្យ, ហើយ​ ម្នាក់​ទៀត​ គាត់​ របួស​ ស្រាល  ហើយ​ កម្លាំង​ នគរបាល​ ប៉ុស្តិ៍​ បាន​ទៅ​ដល់​ កន្លែង​ កើត​ហេតុ»

No comments:

Post a Comment