Paris Peace Accords 23 Oct. 1991

Friday, October 28, 2016

[Vietnamization] សកម្មជន បរិស្ថាន កូនភ្លោះ ត្រូវ សមត្ថកិច្ច យាមព្រំដែន កម្ពុជា-វៀតណាម​ ឃាត់ខ្លួន​ | Border patrol along Cambodia-Vietnam border detained 2 environmental activists

លោក⁣ ជុំ ហួ និង ជុំ ហួត ត្រូវសមត្ថកិច្ចយាមព្រំដែនកម្ពុជា-វៀតណាម​ឃាត់ខ្លួន​ (រូបភាពពីហ្វេសប៊ុក Chum Hout Chum Hour)

សកម្មជន បរិស្ថាន កូនភ្លោះ ត្រូវ សមត្ថកិច្ច យាមព្រំដែន កម្ពុជា-វៀតណាម​ ឃាត់ខ្លួន​

| ២៨ តុលា ២០១៦

សកម្មជន បរិស្ថាន ពីរនាក់ បងប្អូន ត្រូវ សមត្ថកិច្ច នៅប៉ុស្តិ៍ នគរបាល យាមព្រំដែន ក្អមសំណរ ឃាត់ខ្លួន នៅព្រឹកនេះ ដោយមិន បានប្រាប់ ពីមូលហេតុ នោះទេ ខណៈ ពួកគេ ធ្វើដំណើរ ទៅមើល ទីតាំង នៅក្នុង វត្តប៉ាក់ណាម។

នៅលើ ហ្វេសប៊ុក ឈ្មោះ Chum Hout Chum Hour សរសេរ ថា, នៅព្រឹកនេះ ពួកគេ ត្រូវ បានសមត្ថកិច្ច ព្រំដែន នៅប៉ុស្តិ៍ ក្អមសំណរ ស្ថិតក្នុង ខេត្តកណ្តាល ជាប់ព្រំប្រទល់ ជាមួយ វៀតណាម បានឃាត់ខ្លួន និងប៉ុនប៉ង ដកយក កាត អង្គការ សហប្រជាជាតិ ពីពួកគេ (UN Card)។

វេលា ម៉ោង ប្រមាណ ៧ និង៣០ នាទី ព្រឹក មានការឃាត់ លោក⁣ ជុំ ហួ និង ជុំ ហួត នៅច្រកទល់ដែន កម្ពុជា-វៀតណាម ត្រង់ច្រក ក្អមសំណរ ក្នុងខណៈ ដែលលោក ទាំងពីរ អះអាង ថា, ពួកគេ ទៅពិនិត្យ ស្ថានការណ៍ ជាមុន មុន នឹងហែ កឋិនទាន ទៅកាន់ វត្តប៉ាក់ណាម។  រហូត ដល់ម៉ោង ជាង១០ព្រឹកនេះ នៅមិនទាន់ ដោះលែង នៅឡើយ, ហើយ នគរបាល ប៉ុស្តិ៍ ក្អមសំណរ បញ្ជូន អ្នកទាំងពីរ ទៅបន្ទាយ ទាហាន ក្អមសំណរ បន្ត៕

No comments:

Post a Comment