តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពេលនាំចេញពីសវនាការ នៅតុលាការកំពូល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Brach Chev |
តុលាការ ក្រុងភ្នំពេញ សម្រេច ផ្ដន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគារ ២ឆ្នាំកន្លះ
RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៦
ក្រុមមេធាវី ការពារក្តី ឲ្យលោក អ៊ុំ សំអាន
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មិនចូលរួម ស្តាប់ ការប្រកាស សាលក្រមទេ
នៅរសៀល ថ្ងៃទី១០ តុលា។ មេធាវី ការពារក្តី លោក អ៊ុំ សំអាន គឺ លោក ជូង ជូងី
ឲ្យអាស៊ីសេរី ដឹងថា, មូលហេតុ ដែលក្រុមមេធាវី
ព្រមទាំង កូនក្តី របស់លោក មិនចូលស្តាប់ ការប្រកាស សាលក្រម នៅរសៀលនេះ
ដោយសារ ក្រុមមេធាវី យល់ថា តុលាការ បំពាន នីតិវិធី។
លោក អ៊ុំ សំអាន
ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង
និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
ទាក់ទងនឹងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ
តាមមាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ
បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប
កាលពីយប់ថ្ងៃទី១១ ខែមេសា។
ទោះយ៉ាងណា
ក្រៅតែពីមិនទទួលស្គាល់សាលក្រមផ្ដន្ទាទោសនេះ មេធាវីការពារក្តីឲ្យលោក
អ៊ុំ សំអាន គឺលោកមេធាវី ជូង ជូងី
នៅមិនទាន់អាចបញ្ជាក់ថានឹងបន្តប្ដឹងទាស់ការសម្រេចនេះទៅសាលាឧទ្ធរណ៍
ឬយ៉ាងណានោះទេ។ លោកថា ក្រុមមេធាវីត្រូវពិភាក្សាជាមួយកូនក្តីជាមុនសិន៕
No comments:
Post a Comment