Paris Peace Accords 23 Oct. 1991

Sunday, October 30, 2016

[Vietnamization: PRK] Sam Rainsy: ខ្ញុំ សូម លំឱនកាយ គោរព វិញ្ញាណក្ខន្ធ លោក ប៉ែន សុវណ្ណ (១៩៣៦ - ២០១៦) | Pen Sovann (1936 - 2016) was a true patriot

 
លោក ប៉ែន សុវណ្ណ (ពាក់មួក ឈរខាងស្តាំ) ជាមួយ នឹងលោក ជា ស៊ីម និងលោក ហេង សំរិន ក្នុងចន្លោះឆ្នាំ ១៩៧៩ - ១៩៨១។
 

៣០ តុលា ២០១៦ / 30 October 2016

ខ្ញុំ សូម លំឱនកាយ គោរព វិញ្ញាណក្ខន្ធ លោក ប៉ែន សុវណ្ណ (១៩៣៦ - ២០១៦) ដែលជាអ្នក ស្នេហាជាតិ មួយរូប ដែលបាន តស៊ូ ការពារ ផលប្រយោជន៍ ប្រជារាស្ត្រខ្មែរ ក្នុងកាលៈទេសៈ ប្រវត្តិសាស្ត្រ ដ៏លំបាក ក្រៃលែង។

លោក ប៉ែន សុវណ្ណ ជាបិតា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ពីព្រោះ លោក កាន់តំណែង មានអំណាច ខ្លាំងជាងគេ នៅពេលនោះ ជាអគ្គលេខាធិការ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា និងជានាយករដ្ឋមន្ត្រី មុនគេបង្អស់ នៃរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា។  របបនេះ បានឡើងមក គ្រងអំណាច ជំនួស របប ខ្មែរក្រហម ប៉ុល ពត បន្ទាប់ ពីកងទ័ព ប្រទស វៀតណាម បានចូល វាយលុក ប្រទេស កម្ពុជា។

នៅចុងឆ្នាំ ១៩៨១ លោក ប៉ែន សុវណ្ណ ត្រូវ បានកងទ័ព វៀតណាម ចាប់យកទៅ ដាក់គុក នៅទីក្រុង ហាណូយ អស់រយៈពេល ១០ ឆ្នាំ ដោយសារ តែ លោក ប៉ែន សុវណ្ណ ហ៊ានប្រឆាំង នយោបាយ ឈ្លានពាន និងនយោបាយ អាណានិគមនិយម របស់ ប្រទេស វៀតណាម មកលើប្រទេស កម្ពុជា ក្នុង ៣ ចំណុច៖

- ប្រឆាំង នយោបាយ បញ្ចូលនិគម យួន កាន់តែ ច្រើនឡើង ឲ្យមក រស់នៅ លើទឹកដី ប្រទេស កម្ពុជា។


- ប្រឆាំង គម្រោង ផែនការ ក៥ ដែលជាការ រៀបចំ កេណ្ឌប្រជាពលរដ្ឋ ឲ្យទៅស្លាប់ រាប់សែននាក់ ដោយគ្រុនចាញ់ និងជាន់មីន ក្រោមលេស ការពារ ព្រំប្រទល់ដែន ខ្មែរ-ថៃ។


- ប្រឆាំង នយោបាយ ប្លន់ទ្រព្យសម្បត្តិ ជាតិ ជាពិសេស ទ្រព្យសម្បត្ តិធម្មជាតិ របស់ ប្រទេស កម្ពុជា ពីសំណាក់ ប្រទេស វៀតណាម។


លោក ប៉ែន សុវណ្ណ បានប្រាប់ខ្ញុំ ថា, នាយករដ្ឋមន្ត្រី ឈ្មោះ ចាន់ សុី ដែលបានឡើង កាន់តំណែង ជំនួសលោក ពីចុងឆ្នាំ ១៩៨១ ដល់ដើមឆ្នាំ ១៩៨៥ ត្រូវ បានភ្នាក់ងារ សម្ងាត់ របស់ ប្រទេស វៀតណាម លួចសម្លាប់ ដោយសារតែ លោក ចាន់ សុី មិនចុះសម្រុង នយោបាយ ឈ្លានពាន និងនយោបាយ អាណានិគមនិយម របស់ ប្រទេស វៀតណាម លើទិដ្ឋភាព មួយចំនួន មានទាំង ការបង្ខិត ព្រំដែន ចូលមក ក្នុងទឹកដី ប្រទេស កម្ពុជា ផង។  ចាប់ពីឆ្នាំ ១៩៨៥ មក, លោក ចាន់ សុី ត្រូវ បានជំនួស ដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អស់រយៈពេល ជាង ៣១ ឆ្នាំហើយ។

ឯលោក ប៉ែន សុវណ្ណវិញ បានទំនាក់ទំនង ជាមួយ លោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងទស្សវត្សរ៍ ឆ្នាំ ២០០០ រហូត ដល់ឆ្នាំ ២០១២, ហើយ បានរួមកម្លាំង ជាមួយ គណបក្ស សង្គ្រោះជាតិ ដោយធ្វើ ជាមេដឹកនាំ មួយរូប និងសមាជិក សភា នៃគណបក្សនេះ ចាប់ពីឆ្នាំ ២០១៣៕

សម រង្ស៊ី / Sam Rainsy 
www.facebook.com/rainsy.sam.5

4 comments:

  1. Anonymous6:40 AM

    Pen Sovan was a ex-Khmer-Rouge. Was he guilty of the genocide during 1975-1978? How can he be a Khmer hero?

    So, any Khmer who killed, murdered others could become a hero if the person was an anti-Vietnamese? Am I right?

    ReplyDelete
    Replies
    1. Anonymous7:11 AM

      Try harder, trouduc!

      Delete
  2. Anonymous3:49 AM

    6:40 AM

    You're dead wrong and disgusting !!!

    ReplyDelete
    Replies
    1. Anonymous8:54 AM

      Why am I wrong? Which part am I wrong?

      Delete