បទសម្ភាសន៍VOA៖ អ្នកការទូត បារាំង បង្ហាញ ពីកំហុសឆ្គង ក្នុងការអនុវត្ត កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស
VOA / វីអូអេ |
កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ត្រូវ បានចុះ ហត្ថលេខា កាលពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុង ប៉ារីស ប្រទេស បារាំង
ដើម្បី បញ្ចប់ជម្លោះ ជាច្រើនឆ្នាំ រវាង ភាគី ខ្មែរនានា ដែលក្នុងនោះ មានភាគី រដ្ឋាភិបាល ក្រុងភ្នំពេញ ដែលលើកបន្តុប ដោយប្រទេស វៀតណាម,
ភាគី អ្នកតស៊ូ រាជានិយម,
ភាគី រណសិរ្ស ជាតិ រំដោះ ប្រជាពលរដ្ឋ ខ្មែរ របស់ លោក សឺន
សាន និងភាគី ខ្មែរក្រហម។
២៥ឆ្នាំ ក្រោយមក កិច្ចព្រមព្រៀង នេះ ត្រូវ បានគេ មើលឃើញ ថា
មិនត្រូវ បានអនុវត្ត តាម ត្រឹមត្រូវទេ។ លោក Claude Martin
អតីត ឯកអគ្គរដ្ឋទូត របស់ ប្រទេសបារាំង និងជាអ្នកចូលរួម ផ្តួចផ្តើម ឱ្យមាន ការចរចា សន្តិភាព នៅកម្ពុជា តាំងពីឆ្នាំ១៩៨៧ បានប្រាប់VOA ថា, ការអនុវត្ត កិច្ចព្រមព្រៀង នេះ បានខុសឆ្គង តាំងពីដំបូង ទីមកម្ល៉េះ, ហើយ វា សម្រេចបាន តែ ពាក់កណ្តាល ទេ។
លោក ម៉ែន គឹមសេង
អ្នករាយការណ៍ ព័ត៌មាន វីអូអេ បានជួបសម្ភាស ពិសេស ជាមួយ នឹងលោក Claude
Martin នៅទីក្រុង ប៉ារីស។ ខាងក្រោមនេះ ជាខ្លឹមសារ បទសម្ភាស ទាំងស្រុង៕
No comments:
Post a Comment