សន្និសីទអន្តរជាតិស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Brach Chev |
សន្និសីទ អន្តរជាតិ ពិនិត្យមើល ការអនុវត្ត កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង បារីស
RFA / វិទ្យុ អាស៊ី សេរី | ១៩ តុលា ២០១៦
អង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស អ្នកលើកស្ទួយប្រជាធិបតេយ្យ អង្គទូត ជាតិនិងអន្តរជាតិ ធ្វើសន្និសីទមួយនៅថ្ងៃទី១៩ តុលា ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា។កិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា មានអាយុកាល២៥ឆ្នាំហើយ គិតដល់ថ្ងៃទី២៣ តុលា ២០១៦។
សន្និសីទអន្តរជាតិនេះ ជាវេទិកាមួយក្នុងចំណោម៣សំខាន់ៗ ដើម្បីអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១ និងបញ្ចេញគំនិត និងទស្សនៈវិស័យ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីអនាគតកាន់តែប្រសើររបស់កម្ពុជា។
No comments:
Post a Comment