Paris Peace Accords 23 Oct. 1991

Saturday, November 5, 2016

សម រង្ស៊ី៖ បងប្អូន និងក្មួយៗ ដែលកំពុង ធ្វើការ នៅប្រទេស ថៃ, ប្រទេស កូរ៉េ, និងប្រទេស ជិតឆ្ងាយ ទាំងអស់ ត្រូវ ជម្រុញ និងណែនាំ ដល់មិត្តភក្តិ, បងប្អូន, មីងពូ, យាយតា នៅប្រទេស កម្ពុជា ឲ្យទៅ ចុះឈ្មោះ បោះឆ្នោត ឲ្យទាន់ ពេលវេលា នៅស្រុក ខ្មែរ



ជាការ សោកស្តាយណាស់ ដែលរដ្ឋអំណាច សព្វថ្ងៃ មិនជួយ សម្រួលសោះ ដល់ពលករខ្មែរ នៅក្រៅប្រទេស ឲ្យមក ចុះឈ្មោះ បោះឆ្នោត នៅប្រទេស កម្ពុជា។  ប៉ុន្តែ បងប្អូន និងក្មួយៗ ដែលកំពុង ធ្វើការ នៅប្រទេស ថៃ, ប្រទេស កូរ៉េ, និងប្រទេស ជិតឆ្ងាយ ទាំងអស់ ត្រូវ ជម្រុញ និងណែនាំ ដល់មិត្តភក្តិ, បងប្អូន, មីងពូ, យាយតា នៅប្រទេស កម្ពុជា ឲ្យទៅ ចុះឈ្មោះ បោះឆ្នោត ឲ្យទាន់ ពេលវេលា នៅស្រុក ខ្មែរ។  បើ បងប្អូន ក្មួយៗ ដែលកំពុង តែ រស់នៅ ក្រៅប្រទេស ធ្វើបាន ដូច្នេះ គឺ ជាការ រួមចំណែក មួយ យ៉ាងសកម្ម និងដ៏ធំធេង ក្នុងការ ដណ្តើម យកជ័យជំនះ ឲ្យគណបក្ស សង្គ្រោះជាតិ ដើម្បី នាំមក នូវការ ផ្លាស់ប្តូរ ជាវិជ្ជមាន ដែលយើង ចង់បាន ទាំងអស់គ្នា តាមរយៈ ការបោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨៕
 សម រង្ស៊ី / Sam Rainsy

No comments:

Post a Comment