Paris Peace Accords 23 Oct. 1991

Friday, November 25, 2016

[Vietnamization: Border] សំណុំ​រឿង​ លោក សម រង្ស៊ី និង​ជំនួយការ ​ពីរ​នាក់​ ត្រូវ​ តុលាការ​ ពន្យារ​ពេល ជំនុំជម្រះ | Court postpones hearing of case involving Sam Rainsy and his 2 aides

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA

សំណុំ​រឿង​ លោក សម រង្ស៊ី និង​ជំនួយការ ​ពីរ​នាក់​ ត្រូវ​ តុលាការ​ ពន្យារ​ពេល ជំនុំជម្រះ

RFA / វិទ្យុ អាស៊ី សេរី | ២៤ វិច្ឆិកា ២០១៦

ចៅក្រម​ សាលាដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី​២៥ វិច្ឆិកា សម្រេច​ លើក​ពេល​ សវនាការ​ ជំនុំ​ជម្រះ​ ករណី ​ប្រធាន ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​អ្នក​ កាន់​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់​លោក​ ពីរ​នាក់​ទៀត ទៅ​ថ្ងៃ​ ទី៩ ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក សម រង្ស៊ី និង​អ្នក​ទាំង​ពីរ​នោះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «សមគំនិត ​ក្នុង​អំពើ ​ក្លែង​បន្លំ​ ឯកសារ​ សាធារណៈ, បទ​ប្រើប្រាស់​ ឯកសារ ​សាធារណៈ​ក្លែង, និង​បទ​ញុះញង់ ​បង្ក​ ឲ្យ​មាន​ ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​ សង្គម តាម​មាត្រា ៦២៩, ៦៣០ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។»

បច្ចុប្បន្ន​ ទាំង​លោក សម រង្ស៊ី និង​អ្នក​ ទាំង​ពីរ​នោះ កំពុង​ និរទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស។  សំណុំ​រឿង​នេះ វា​ ពាក់ព័ន្ធ​ នឹង​រឿង​ក្ដី​ របស់​ សមាជិក​ ព្រឹទ្ធសភា​ បក្ស​ប្រឆាំង, ​គឺ ​លោក ហុង សុខហួរ ដែល​ត្រូវ​ តុលាការ​ ក្រុង​ភ្នំពេញ​ ចេញ​ដីកា​ ចាប់​ខ្លួន​ ទាំង​មាន​ អភ័យឯកសិទ្ធិ សភា និង​ផ្ដន្ទាទោស ​ដាក់​ពន្ធនាគារ ​ចំនួន ៧​ឆ្នាំ ជុំវិញ​ ការ​បកស្រាយ​ របស់​លោក​ នៅ​លើ​ទំព័រ ​ហ្វេសប៊ុក​ របស់​លោក សម រង្ស៊ី អំពី​ សន្ធិសញ្ញា​ ព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ប្រមុខ​ រាជ​រដ្ឋាភិបាល​ ចោទ​ ពី​បទ​ក្បត់​ជាតិ។

No comments:

Post a Comment