![]() |
| រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងនៅឯក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ RFA/Sorn Chanratha |
បារាំង ជជែក បញ្ហាសិទ្ធិមនុស្ស ជាមួយ កម្ពុជា នៅទីក្រុង ប៉ារីស
RFA / វិទ្យុ អាស៊ី សេរី | ២៨ វិច្ឆិកា ២០១៦
រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រី ក្រសួង ការបរទេស បារាំង លោក ហ្សង់-ម៉ាក អេរ៉ូ (Jean-Marc Ayrault) ជួបពិភាក្សា ស្ដីពី បញ្ហាសិទ្ធិមនុស្ស ការផ្ដោះប្ដូរ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វប្បធម៌, និងបរិយាកាស អភិវឌ្ឍ នៅទីក្រុង ប៉ារីស ប្រទេស បារាំង នៅថ្ងៃ ទី២៨ វិច្ឆិកា។
នេះ បើ តាមការ ផ្សព្វផ្សាយ នៅលើគេហទំព័រ ក្រសួង ការបរទេស បារាំង។
កាលពីឆ្នាំ ២០១៥ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើ ទស្សនកិច្ច ផ្លូវរដ្ឋ នៅប្រទេស បារាំង។
ក្រសួង ការបរទេស បារាំង ឲ្យដឹងទៀត ថា, រដ្ឋមន្ត្រី ទាំងពីរ ក៏ពិភាក្សា ពីកិច្ចសហប្រតិបត្តិការ រវាង ភាគី ទាំងពីរ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ ផ្នែកវប្បធម៌ និងភាសា បារាំង។
អាស៊ីសេរី មិនអាច ទាក់ទង អ្នកនាំពាក្យ ក្រសួង ការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ នៅថ្ងៃ ទី២៨ វិច្ឆិកា ដើម្បី បញ្ជាក់ បន្ថែម ពីព័ត៌មាននេះ ដោយទូរស័ព្ទ មិនចូល៕

No comments:
Post a Comment