Paris Peace Accords 23 Oct. 1991

Tuesday, November 15, 2016

Freedom House ថា​, ចំណាត់​ថ្នាក់ ​កម្ពុជា ​សម្រាប់​ សេរីភាព​ ប្រព័ន្ធ​ អ៊ីនធឺណិត​ កាន់​តែ ​ធ្លាក់​ចុះ | Freedom House says Internet freedom in Cambodia decreased

០២-មករា-២០១៦៖ ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក (Facebook) ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន។
ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក (Facebook) ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន។ RFA/San Sel

Freedom House ថា​, ចំណាត់​ថ្នាក់ ​កម្ពុជា ​សម្រាប់​ សេរីភាព​ ប្រព័ន្ធ​ អ៊ីនធឺណិត​ កាន់​តែ ​ធ្លាក់​ចុះ

RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៦


អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) រក​ឃើញ​ ថា, ចំណាត់​ថ្នាក់​ ប្រទេស​ កម្ពុជា សម្រាប់​ សេរីភាព ​ប្រើប្រាស់ ​ប្រព័ន្ធ​ អ៊ីនធឺណិត (Internet) ឆ្នាំ២០១៦ កាន់​តែ​ ធ្លាក់​ចុះ ដោយ​ធ្លាក់​ ពី​លេខ​ ៤៨ កាល​ពី​ឆ្នាំ​ ២០១៥ មក​ដល់​លេខ ​៥២ សម្រាប់​ ឆ្នាំ​នេះ។  ប៉ុន្តែ​ មន្ត្រី​ រដ្ឋាភិបាល​ ថា, ខ្លួន​ មិន​ចាប់​អារម្មណ៍​ នឹង​របាយការណ៍​ នេះ​ឡើយ, ហើយ​ ថា, របាយការណ៍​នេះ ជា​ការ​ បោកប្រាស់។

ការ​រក​ឃើញ​ថា សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ របស់​អង្គការ ហ្វ្រីដឹម ហៅស៍ ដោយ​កត់​សម្គាល់​ថា ការ​វិវឌ្ឍ​ជា​គន្លឹះ​សំខាន់ មួយ​ចំនួន​ដែល​អាច​ជា​កត្តា​គំរាមកំហែង​ដល់​សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ចន្លោះ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦។ កត្តា​សំខាន់​ទាំង​នោះ ដូចជា​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ រួម​នឹង​ការ​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​រិះ​គន់ លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក (Facebook) ជាដើម។

ឆ្លើយ​តប​របាយការណ៍ និង​ចំណាត់​ថ្នាក់​របស់​អង្គការ ហ្វ្រីដឹម ហៅស៍ មន្ត្រី​នាំ​ពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​របាយការណ៍​នេះ​ឡើយ ហើយ​លោក​ហៅ​របាយការណ៍​របស់​អង្គការ​នេះ​ថា ជា​ការ​បោកប្រាស់៖ «អង្គការ ហ្វ្រីដឹម ហៅស៍ ជា​ក្រុម​រៀបចំ​ឲ្យ​មាន​បដិវត្ត​ពណ៌ ដែល​យក​របាយការណ៍​ហ្នឹង​ជា​អំណះអំណាង ក្នុង​ការ​វាយ​ប្រហារ​រាជរដ្ឋាភិបាល​នានា​ក្នុង​ពិភពលោក ដែល​គេ​(អង្គការ ហ្វ្រីដឹម ហៅស៍) យល់​ឃើញ​ថា​រដ្ឋាភិបាល​ហ្នឹង​មិនមែន​ជា​រណប​របស់​សហរដ្ឋអាមេរិក»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ដល់​ចុង​ឆ្នាំ​២០១៦​នេះ មនុស្ស​ជាង​១០​នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ ឬ​ផ្ដន្ទាទោស ពាក់ព័ន្ធ​នឹង​​ការ​​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក ក្នុង​​នោះ​យុវជន​មួយ​រូប​ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយ​​យុវជន​រូប​នេះ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ហ្វេសប៊ុក របស់​ខ្លួន។

ចំណែក​បុរស​ជា​កម្មករ​ខ្មែរ​នៅ​ថៃ​ម្នាក់​ឈ្មោះ ផង់ សីហា ត្រូវ​តុលាការ​ផ្ដន្ទាទោស ១៨​ខែ តែ​ត្រូវ​អនុវត្ត​ទោស​ចំនួន ៦​ខែ និង​ពិន័យ​ប្រាក់ ១​លាន​រៀល ពី​បទ​ចោទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ករណី​ស្រដៀង​នេះ​ដែរ យុវជន​ម្នាក់​ទៀត​នៅ​ខេត្ត​សៀមរាប ឈ្មោះ តៅ សាវឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពាក់ព័ន្ធ​សំណុំ​រឿង​គំរាម​បោក​គ្រាប់​បែក​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយពី​យុវជន​រូប​នេះ​បាន​បញ្ចេញ​មតិ ឬ​ខមមិន (Comment) នៅ​ក្នុងហ្វេសប៊ុក​របស់​ខ្លួន។ ប៉ុន្តែ​យុវជន​រូប​នេះ ត្រូវ​បាន​ដោះលែង​វិញ​នៅ​១​ខែ​ក្រោយ​មក ដោយសារ​បាន​ធ្វើ​លិខិត​សុំទោស។

ចំណែក​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​គឺ​លោក ហុង សុខហួរ ក៏​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន​ទាំង​មាន​អភ័យឯកសិទ្ធិសភា និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ជុំវិញ​ការ​បកស្រាយ​របស់​ខ្លួន នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី អំពី​សន្ធិសញ្ញា​ព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ចោទ​ពី​បទ​ក្បត់​ជាតិ។ មិន​តែ​ប៉ុណ្ណោះ យុវជន​ទាំង​ពីរ​នាក់ ដែល​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ក៏​ត្រូវ​បាន​ ​តុលាការចេញ​ដីកា​ចាប់​ខ្លួន​ជុំវិញ​ករណី​ដូចគ្នា​នេះ។ រីឯ​លោក សម រង្ស៊ី វិញ ក៏​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សមគំនិត និង​កោះហៅ​មក​បំភ្លឺ​ដែរ។

ដោយ​ឡែក​កាល​ពី​ខែ​វិច្ឆិកា ២០១៥ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​ក្លែងក្លាយ​តាមរយៈ​ហ្វេសប៊ុក ដែល​ដាក់​ថា​ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម។ បន្ថែម​ពី​នេះ​ទៀត នាពេល​ថ្មីៗ បុរស​២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពីបទ​ក្លែង​ហ្វេសប៊ុក​លោក ហ៊ុន សែន

អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ថ្នាក់​សម្រាប់​សេរីភាព​អ៊ីនធឺណិត ចាប់​ពី​ចំណាត់​ថ្នាក់​លេខ ០ មាន​ន័យ​ថា ប្រទេសនោះមាន​សេរីភាព​បំផុត និង​លេខ ១០០ មាន​សេរីភាព​តិច​បំផុត ឬ​ការ​រឹតត្បិត​ខ្លាំង។ សេរីភាពអ៊ីនធឺណែតនៅកម្ពុជាកាលពីឆ្នាំ២០១៥ កម្ពុជា​ទទួល​ចំណាត់​៤៨ ហើយឆ្នាំ​២០១៤ និង​២០១៣ កម្ពុជា​ទទួល​ចំណាត់​៤៧ ដែល​មាន​ន័យ​ថា ប្រទេស​កម្ពុជា មាន​សេរីភាព​ខ្លះ៕



3 comments:

  1. Anonymous10:46 AM

    Vietnam has a software company named FPT which currently revenues 100 million US dollar a year with contracts from Japan. Vietnam also have 3 software high-tech parks in North, Central, and South Vietnam (Khmer Krom).

    Cambodia has no software industry. In fact Khmer students could not understand software. It's so sad.

    ReplyDelete
  2. Anonymous5:00 PM

    Hey Vietnamese dog eating poster @Anonymous10:46 AM - You are bullshitting. There are some Vietnamese/Yuon students dropped out of the Computer Science courses (Programming, Database and Electronics I) and they (Yuon/Viet) failed dramatically. Don't brag too much. There are Khmer/Cambodian students who are very smart in the same classroom with your evil Yuon/Vietnamese students in NY. So, you need to stop bragging, Drugzy!!!

    ReplyDelete
    Replies
    1. Anonymous1:31 PM

      5:00 PM

      This same drunkFu*k-it ran away with his tail
      between his legs, when being challenged by a Khmer fellow
      on live TV before a panel of independent academic experts.

      So just ignore this old dog !!!

      Delete