![]() |
| ពិធីខួបឆ្នាំទី៨ នៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។ |
លោក ហ៊ុន សែន ប្រាប់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវ ធានា មិន ឲ្យមាន បដិវត្តន៍ពណ៌
RFA / វិទ្យុ អាស៊ី សេរី | ៣ វិច្ឆិកា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ថា, កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ត្រូវ ធានា ដាច់ខាត មិន ឲ្យមាន បដិវត្តន៍ ពណ៌ កើតឡើង នៅកម្ពុជា ដែលបំផ្លាញ នូវសេចក្តីសុខ និងសន្តិភាព របស់ ប្រទេសជាតិ, ហើយ ត្រូវ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់។
លោក បន្ត ថា, កងកម្លាំង ប្រដាប់អាវុធ ទាំងអស់ ត្រូវ ខិតខំ លុបបំបាត់ ភាពអសកម្ម របស់ខ្លួន, ហើយ ត្រូវ ចូលរួម កសាង អំពើល្អ និងសកម្មភាព ជួយសង្គម ឲ្យបានច្រើន ដូចជាការផ្ដល់ សេវា សាធារណៈ ជូនពលរដ្ឋ, ពិសេស ការធ្វើ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, បញ្ជីជាតិ, និងប័ណ្ណ ស្នាក់នៅ ជាដើម។
ការព្រមាន របស់លោក ហ៊ុន សែន ធ្វើឡើង នៅថ្ងៃ បិទសិក្ខាសាលា នៃបណ្ឌិត្យ សភា នគរបាល កម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ទី៣ វិច្ឆិកា នេះ។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យកងកម្លាំងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ជាងនេះទៅទៀត គឺត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ និងបញ្ហាសណ្ដាប់ធ្នាប់សង្គមជាច្រើនទៀត។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ តុលា ដាក់លិខិតទៅក្រសួងមហាផ្ទៃ សុំឲ្យលុបបំបាត់ និងចាត់វិធានការលើកម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធីពីលោក ស ខេង ព្រោះរាល់ការប្រើអំណាចរបស់កងកម្លាំងសន្តិសុខខណ្ឌ និងកងកម្លាំងដែលមិនស្គាល់អត្តសញ្ញាណ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានវិធានការលុបបំបាត់ជាបន្ទាន់ ហើយជនដែលប្រព្រឹត្តហិង្សា ត្រូវតែយកទៅផ្ដន្ទាទោស៕

No comments:
Post a Comment