


អ្នកទោស នយោបាយ ៣ រូប -- គឺ លោក ហុង សុខហួរ (សមាជិក ព្រឹទ្ធសភា ជាប់ឆ្នោត), លោក អ៊ុំ សំអាន (តំណាងរាស្ត្រ ជាប់ឆ្នោត មណ្ឌល ខេត្តសៀមរាប), និងលោក មាជ សុវណ្ណារ៉ា (បេក្ខជន តំណាងរាស្ត្រ បម្រុង មណ្ឌល ខេត្ត បន្ទាយ មានជ័យ) -- ដែលត្រូវ គេ ឃុំឃាំង នៅពន្ធនាគារ ច្រើនខែ មកហើយ ដោយមូលហេតុ នយោបាយ សុទ្ធសាធ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ គ្រប់រូប នៅគ្រប់ ខេត្ត-ក្រុង អញ្ជើញ ទៅចុះឈ្មោះ បោះឆ្នោត ឲ្យទាន់ ពេលវេលា, គឺ រហូត ដល់ថ្ងៃ ២៩ វិច្ឆិកា ២០១៦ នេះ ជាកំហិត។
បើ បងប្អូន ជនរួមជាតិ អាណិត ពួកគាត់ ដោយពួកគាត់ រងគ្រោះ ដោយអំពើ អយុត្តិធម៌, ហើយ បើ បងប្អូន មិនចង់ រងគ្រោះ ដោយអំពើ អយុត្តិធម៌ ដូចគ្នា ថ្ងៃណាមួយ, សូម បងប្អូន ជនរួមជាតិ អញ្ជើញ ទៅចុះឈ្មោះ បោះឆ្នោត, ហើយ ត្រៀមបោះឆ្នោត ដើម្បី ឲ្យមាន ការផ្លាស់ប្តូរ តាមសេចក្តី អំពាវនាវ របស់ ពួកគាត់។
Three prominent political prisoners (Senator Hong Sok Hour, National Assembly Member Um Sam An and CNRP Information Department Head Meach Sovannara) appeal in a joint letter to all citizens to register to vote in order to stop injustice and bring about a democratic change in Cambodia.
សម រង្ស៊ី / Sam Rainsy
Vous êtes toujours mon HERO! Bon courage!!!
ReplyDeleteKarl/ខាល