Paris Peace Accords 23 Oct. 1991

Monday, November 14, 2016

Sam Rainsy: ការបំផ្លិចបំផ្លាញជាតិ ដោយសារ អំពើ ពុករលួយ របស់ រដ្ឋាភិបាល លោក ហ៊ុន សែន | Government corruption behind destructive sand pumping and deforestation






១៣ វិច្ឆិកា ២០១៦ / 13 November 2016 - Government corruption behind destructive sand pumping and deforestation | ការបំផ្លិចបំផ្លាញជាតិ ដោយសារ អំពើ ពុករលួយ របស់ រដ្ឋាភិបាល លោក ហ៊ុន សែន

ខ្ញុំ សូម ជូនឧទាហរណ៍ ២ ចុងក្រោយ នៃការ បំផ្លិចបំផ្លាញជាតិ ដោយសារ អំពើ ពុករលួយ របស់ រដ្ឋាភិបាល លោក ហ៊ុន សែន៖

- ឧទាហរណ៍ ទី១៖ ការបូមខ្សាច់ ដើម្បី នាំចេញ ទៅលក់ នៅក្រៅប្រទេស 
ក្នុងរយៈពេល ៨ ឆ្នាំ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ តាមការ អះអាង របស់ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រទេស កម្ពុជា បាននាំចេញ ខ្សាច់ ទៅលក់ ឲ្យប្រទេស សិង្ហបុរី (Singapore) មិនដល់ ៣ លាន តោនផង គិត ជាទឹកប្រាក់ ត្រឹមតែ ប្រមាណ ៥ លាន ដុល្លារ អាមេរិក ប៉ុណ្ណោះ។  ប៉ុន្តែ បើ ពិនិត្យមើល ទិន្នន័យ ពីប្រទេសគេ ក្នុងរយៈពេល ដូចគ្នានោះ ប្រទេស សិង្ហបុរី បាននាំចូល ខ្សាច់ ពីប្រទេស កម្ពុជា រហូត ដល់ទៅ ៧៣ លានតោន គិត ជាទឹកប្រាក់ គឺ ប្រមាណ ៧៥០ លាន ដុល្លារ អាមេរិក។  ដូច្នេះ ឃើញ ថា, បាត់លុយ សម្រាប់ ប្រទេស ជាតិយើង ចំនួន ៧៤៥ លាន ដុល្លារ អាមេរិក។  តើ លុយនោះ បានទៅ នរណា?

- ឧទាហរណ៍ ទី២៖ ការកាប់ ព្រៃឈើ ដោយខុសច្បាប់ ដើម្បី នាំឈើ ចេញទៅលក់ នៅក្រៅ ប្រទេស
ក្នុងរយៈពេល ១០ឆ្នាំ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ តាមការអះអាង របស់ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រទេស កម្ពុជា បាននាំចេញ ឈើ ទៅលក់ នៅក្រៅប្រទេស តម្លៃ ត្រឹមតែ ៣៣៨ លាន ដុល្លារ អាមេរិក ប៉ុណ្ណោះ។  ប៉ុន្តែ បើ ពិនិត្យមើល ទិន្នន័យ ពីប្រទេស អ្នកទិញ, ក្នុងរយៈពេល ដូចគ្នានោះ ប្រទេស ទាំងនោះ បាននាំចូល ឈើពី ប្រទេស កម្ពុជា តម្លៃ រហូត ដល់ទៅ ១.៣០០ លាន ដុល្លារ អាមេរិក។  ដូច្នេះ ឃើញ ថា, បាត់លុយ សម្រាប់ ប្រទេស ជាតិយើង ចំនួន ៩៦២ លាន ដុល្លារ អាមេរិក។  តើ លុយនោះ បានទៅ នរណា? 

សន្និដ្ឋាន
តួលេខ ក្នុងឧទាហរណ៍ ទាំង ២ ខាងលើនេះ បង្ហាញ ឲ្យឃើញ ថា, ថ្មីៗនេះ ប្រទេស ជាតិយើង បាត់ប្រាក់ ចំណូល ចំនួន ៧៤៥ + ៩៦២ = ១.៧០៧ លាន ដុល្លារ អាមេរិក។  យើង ឃើញ កាន់តែ ច្បាស់ ថា, រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លិចបំផ្លាញ ជាតិ យ៉ាងធ្ងន់ធ្ងរ, ហើយ លួចលុយ ជាតិ យ៉ាងសន្ធឹកសន្ធាប់។
សូម បញ្ជាក់ ថា, ប្រទេស សិង្ហបុរី ដែលជាកោះ តូចមួយ គេ ទិញខ្សាច់ ពីប្រទេស កម្ពុជា យកទៅ ចាក់ជុំវិញកោះ របស់គេ ដើម្បី ពង្រីក ទឹកដីគេ លើសមុទ្រ។  ឯប្រទេស កម្ពុជាវិញ បូមខ្សាច់ យកទៅលក់ ឲ្យគេ ធ្វើឲ្យ ទឹកសមុទ្រ ឡើង ដែនដីយើង រួញ, ថែមទាំង ខូចខាត ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ថែមទៀត។  បើ នៅតាមស្ទឹង ទន្លេវិញ ការបូមខ្សាច់ យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យ បាក់ច្រាំង, ហើយ ខូចខាត ដល់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។  ព័ត៌មានលម្អិត ស្តីពី អំពើ ពុករលួយ ក្នុងសកម្មភាព បូមខ្សាច់, សូម អាន៖ http://tinyurl.com/h6drfa3 , http://tinyurl.com/jxmuber
ចំពោះ ការកាប់បំផ្លាញ ព្រៃឈើ ក្នុងទ្រង់ទ្រាយ ធំវិញ, យើង ទាំងអស់គ្នា ដឹងហើយ អំពី ផលវិបាក ដែលសោកនាដកម្មនេះ នាំមក ឲ្យប្រទេសជាតិ និងប្រជារាស្ត្រខ្មែរ ដូចជាការ បំផ្លាញ បរិស្ថាន, ការបាត់បង់ មុខរបរ និងប្រាក់ចំណូល សម្រាប់ ពលរដ្ឋ មួយចំនួន ធំ, ការនាំមក នូវគ្រោះ ធម្មជាតិ, ការខូចខាត ផលដំណាំ និងការ ប្រែប្រួល អាកាសធាតុ។  ព័ត៌មាន លម្អិត ស្តីពី អំពើ ពុករលួយ ក្នុងសកម្មភាព កាប់បំផ្លាញ ព្រៃឈើ, សូម អាន៖ http://tinyurl.com/qgp3hv5
រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញជាតិ, ហើយ លួចជាតិ រាប់ពាន់លាន ដុល្លារ ជារៀងរាល់ឆ្នាំ ដែលជាហេតុ ធ្វើឲ្យ ប្រជារាស្ត្រ ច្រើនលើសលប់ នៅតែ ក្រ ជានិច្ចកាល។ 

ជនជាតិ ខ្មែរ គ្រប់រូប ដែលជាអ្នក ស្រលាញ់ជាតិ ត្រូវតែ ទៅចុះឈ្មោះ បោះឆ្នោត, ហើយ ត្រៀម បោះឆ្នោត ដើម្បី នាំមក នូវការ ផ្លាស់ប្តូរ ជាចាំបាច់ ក្នុងគោលបំណង សង្គ្រោះ ជាតិយើងផង, ស្តារ និងលើកស្ទួយ ជីវភាព ប្រជារាស្ត្រ ផង៕
សម រង្ស៊ី / Sam Rainsy

3 comments:

  1. Anonymous7:15 AM

    We all know Mr. Hun Sen and the Cambodian government are behind the destructive sand pumping and deforestation. If I have a magic wand to switch Scam Rainsy in power, he would do exactly the same thing. Really, it's how a poor country generate meager foreign cash to buy stuffs.

    In fact, poor Cambodians are not uncommon to sell their kidneys for cash just to survive. That's the ugly reality.

    I have asked many times for the oversea Cambodians to stop buying expensive and fancy smart phone, nice cars, but save the cash. Then I asked them to send the cash home to Cambodia to help their relatives. The trickled down cash will help everyone.

    But nooooooo, Cambodians are either losers with no cash or selfish jerks who would not share/give.

    At the end, Mr. Hun Sen still has to make hard decision to generate cash to invest into Cambodia's future. He must sell the sand, timber to foreign buyers for foreign cash.

    With the hard-earned cash, Mr. Hun Sen can build factories, roads, build the Royal Arm force. He already increased the puny 150-million US dollar military budget to a meager 500-million figure. That's a lot of sands and timbers sold overboard.

    Scam Rainsy, you explain to us all, "How would you do any different, WITHOUT SELLING SAND AND TIMBER?" Cambodia needs foreign exchange-cash.

    ReplyDelete
    Replies
    1. Anonymous8:08 AM

      Sucker!!!

      Delete
    2. Anonymous11:29 AM

      7:15 AM

      Definitely you're NOT ready for prime-time yet !!!

      Delete